Trending now

វៀតណាម៖ ពិធីបុណ្យ «តំណក់ឈាមក្រហមតបស្នងសងគុណ៖ បេះដូងមួយ - អណ្តាតភ្លើងវីរៈភាពមួយ»

09:01 | 31/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

ជាមួយនឹងសារ “បេះដូងមួយ - អណ្តាតភ្លើងវីរភាពមួយ” ពិធីបុណ្យតំណក់ក្រហមតបស្នងសងគុណត្រូវបានប្រារព្ធឡើងនៅខែកក្កដា - ជាខែតបស្នងសងគុណដល់វីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលី ដែលបានពលីកម្មដើម្បីឯករាជ្យភាពនិងសេរីភាពនៃមាតុភូមិប្រទេស។

ពិធីបុណ្យ ពិធីបុណ្យ "ទិវាវៀតណាម" នៅ Jeonnam-Gwangju (កូរ៉េ)
ពិធីបុណ្យ Kate របស់ជនជាតិចាម ឆ្នាំ២០២២ ពិធីបុណ្យ Kate របស់ជនជាតិចាម ឆ្នាំ២០២២
វៀតណាម៖ ពិធីបុណ្យ «តំណក់ឈាមក្រហមតបស្នងសងគុណ៖ បេះដូងមួយ - អណ្តាតភ្លើងវីរៈភាពមួយ»
គណៈចាត់តាំងនិងអ្នកស្ម័គ្រចិត្តបានសម្តែងការប្តេជ្ញាចិត្តនៃដំណើរក្រហមជាមួយនឹងសារថា "បេះដូងមួយ - អណ្តាតភ្លើងវីរភាពមួយ"

ទិវាបរិច្ចាគឈាម តំណក់ឈាមតបស្នងសងគុណលើកទី ១៣ បានបើកនាថ្ងៃទី ២៩ កក្កដា នៅទីក្រុងហាណូយ។ នេះជាសកម្មភាពក្នុងកម្មវិធីដំណើរការក្រហម ដោយវិទ្យាស្ថានឈាម - បញ្ចូលឈាមមជ្ឈឹម សហការជាមួយសមាគមយុវជនទីក្រុងហាណូយរៀបចំឡើង ដើម្បីបរិច្ចាកឈាម ហើយជាវគ្គចុងក្រោយនៃពិធីបុណ្យបរិច្ចាគឈាមនៃដំណើរក្រហមលើកទី ១១។

ជាមួយនឹងសារ “បេះដូងមួយ - អណ្តាតភ្លើងវីរភាពមួយ” ពិធីបុណ្យតំណក់ក្រហមតបស្នងសងគុណត្រូវបានប្រារព្ធឡើងនៅខែកក្កដា - ជាខែតបស្នងសងគុណដល់វីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលី ដែលបានពលីកម្មដើម្បីឯករាជ្យភាពនិងសេរីភាពនៃមាតុភូមិប្រទេស។ បន្ទាប់ពីរយៈពេល ១២ ឆ្នាំ តំណក់ឈាមក្រហមតបស្នងសងគុណ បានក្លាយជាថ្ងៃបរិច្ចាគឈាមដ៏ធំបំផុតមួយនៅក្នុងកម្មវិធីដំណើរក្រហម ដែលមានឈាមសរុបជិត ៣៥.០០០ ប្លោក។ ឆ្នាំនេះ ដំណើរក្រហមត្រូវបានធ្វើឡើងក្នុងខេត្តក្រុងចំនួន ៤៦/៦៣ ក្នុងខែមិថុនា និងកក្កដា រហូតមកដល់ពេលនេះ គណៈកម្មាធិការរៀបចំទទួលបានឈាមជាង ១១៥.០០០ ប្លោក នៅតាមថ្ងៃបរិច្ចាគឈាមចំនួន ៣០៨ ថ្ងៃ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា