នាពេលថ្មីៗនេះ សមាគមសហគ្រិនវៀតណាម-កាណាដា (VCB Association) បានសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Vancouver និងអាជ្ញាធរទីក្រុង Richmond ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុង Vancouver រៀបចំការប្រកួតកីឡាមិត្តភាពដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញ។
![]() |
![]() |
![]() |
សមាជិកនៃសមាគមសហគ្រិនវៀតណាម-កាណាដាជួបប្រជុំជាមួយលោក Nguyen Quang Trung (រូបថត៖ vietnamplus.vn) |
នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលរៀបចំដោយសមាគមក្នុងឱកាសអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកាណាដា (ឆ្នាំ១៩៧៣ - ឆ្នាំ២០២៣)។ ទឹកប្រាក់ទាំងមូលត្រូវបានប្រគល់ជូនលោក Nguyen Quang Trung អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Vancouver ដើម្បីបញ្ជូនដល់មន្ទីរពេទ្យ Cho Ray។
លោក Nguyen Quang Trung ក្នុងនាមស្ថានអគ្គកុងស៊ុលវៀតណាម ថ្លែងអំណរគុណចំពោះសមាគមសហគ្រិនវៀតណាម-កាណាដា និងសមាជិកទាំងអស់ដែលបានជួយឧបត្ថម្ភមន្ទីរពេទ្យ Cho Ray និយាយដោយឡែក និងប្រជាជនក្នុងប្រទេសនិយាយរួម។
សមាគមសហគ្រិនវៀតណាម-កាណាដា ត្រូវបានបង្កើតឡើងកាលពី ១ ឆ្នាំមុន ដោយមានសមាជិកជាង ៧០០ នាក់ ដែលជាសហគ្រិន និងសហគ្រាសនៅក្នុងខេត្ត British Columbia និងខេត្ត Alberta។ សហគ្រិនភាគច្រើនជាជនជាតិដើមកំណើតវៀតណាម ហើយនៅសល់ជាសហគ្រិនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកាណាដា។ ថ្វីត្បិតតែសមាគមទើបតែចូលដំណើរការក៏ដោយ ក៏សមាគមមានការរួមចំណែកដ៏សំខាន់ក្នុងការផ្សារភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ។ សមាគមនេះក៏ជាមូលដ្ឋានសម្រាប់សមាជិកជួបជុំគ្នា ផ្លាស់ប្តូរដើម្បីផ្សារភ្ជាប់ និងជំរុញការវិនិយោគនៅក្នុងប្រទេសវៀតណាម៕
មតិពីមិត្តអ្នកអាន