Trending now

អង្គការ JICA ផ្តល់ឧបករណ៍វេជ្ជសាស្រ្តដែលមានតម្លៃ ២៥ ពាន់លានដុងដល់មន្ទីរពេទ្យជោរៃ (Cho Ray)

09:55 | 03/08/2021 ហេង វុធ្ធី

យុគសម័យ - នាពេលថ្មីៗនេះព័ត៌មានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌសកម្មភាពគាំទ្រវៀតណាមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ តាមសំណើរបស់មន្ទីរពេទ្យជោរៃអង្គការ ចៃកាបានសម្រេចចិត្តផ្តល់ឧបករណ៍វេជ្ជសាស្រ្តចាំបាច់មួយចំនួនសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ ១៩ ។

ទីភ្នាក់ងារ JICA ផ្តល់ឧបករណ៍ជំនួយការព្យាបាល COVID-19 សម្រាប់មន្ទីរពេទ្យ Cho Ray ទីភ្នាក់ងារ JICA ផ្តល់ឧបករណ៍ជំនួយការព្យាបាល COVID-19 សម្រាប់មន្ទីរពេទ្យ Cho Ray
JICA ផ្តល់ថវិកាចំនួន ៣២ លានដុល្លារសម្រាប់វិស័យទឹកស្អាត JICA ផ្តល់ថវិកាចំនួន ៣២ លានដុល្លារសម្រាប់វិស័យទឹកស្អាត
អង្គការ JICA ផ្តល់ឧបករណ៍វេជ្ជសាស្រ្តដែលមានតម្លៃ ២៥ ពាន់លានដុងដល់មន្ទីរពេទ្យជោរៃ (Cho Ray)
អង្គការ JICA ផ្តល់ឧបករណ៍វេជ្ជសាស្រ្តដែលមានតម្លៃ ២៥ ពាន់លានដុងដល់មន្ទីរពេទ្យជោរៃ (Cho Ray)

នាពេលថ្មីៗនេះព័ត៌មានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានឲ្យដឹងថាក្នុងក្របខ័ណ្ឌសកម្មភាពគាំទ្រវៀតណាមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ តាមសំណើរបស់មន្ទីរពេទ្យជោរៃ (Cho Ray) អង្គការចៃកាបានសម្រេចចិត្តផ្តល់ឧបករណ៍វេជ្ជសាស្រ្តចាំបាច់មួយចំនួនសម្រាប់ការព្យាបាល របស់អ្នកជំងឺកូវីដ ១៩ ។

ឧបករណ៍វេជ្ជសាស្រ្ត ដែលបានទិញនៅពេលនេះរួមមានម៉ាស៊ីន ECMO ម៉ាស៊ីនជំនួយដង្ហើម ម៉ាស៊ីនត្រួតពិនិត្យអ្នកជំងឺជាដើម សម្រាប់ប្រើប្រាស់នៅមជ្ឈមណ្ឌលសង្គ្រោះជំងឺកូវីដ-១៩ ដែលមានគ្រែ ១០០០គ្រែដែលទើបតែបង្កើតថ្មីនៅមន្ទីរពេទ្យមហារីក ២ ទីក្រុងហូជីមិញ និងឧបករណ៍ធ្វើតេស្តមួយចំនួនដើម្បីកែលម្អ សមត្ថភាពធ្វើតេស្តរកមេរោគកូវីដ -១៩ សម្រាប់មន្ទីរពេទ្យជោរៃ នេះគឺជាកញ្ចប់គាំទ្រឧបករណ៍វេជ្ជសាស្ត្រទី ២ សម្រាប់មន្ទីរពេទ្យជោរៃប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីកញ្ចប់ទី ១ ត្រូវបានអនុវត្តឡើងនៅខែកក្កដាឆ្នាំ ២០២០ ។ អង្គការ JICA រួមជាមួយរដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)