Trending now

ពិធីបុណ្យព្រះអាទិត្យរះនៅខេត្ត Quang Ninh​ (វៀតណាម)

19:42 | 11/07/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្រៅពីពិធីបុណ្យប្រពៃណី ខេត្ត Quang Ninh ភាគខាងជើងវៀតណាម កំពុងទាក់ទាញភ្ញៀវទេសចរដោយពិធីបុណ្យថ្មីៗ ដូចជា ពិធីបុណ្យព្រះអាទិត្យរះ។

ស្វែងរកខេត្ត Ninh Thuan​​ (វៀតណាម) - ពណ៌បៃតងលើ «វាលខ្សាច់» ស្វែងរកខេត្ត Ninh Thuan​​ (វៀតណាម) - ពណ៌បៃតងលើ «វាលខ្សាច់»
ខេត្ត Quang Nam (វៀតណាម)៖ ពិព័រណ៍ ខេត្ត Quang Nam (វៀតណាម)៖ ពិព័រណ៍ "យុវវ័យជាមួយកោះសមុទ្រស្រុកកំណើត"
ពិធីបុណ្យព្រះអាទិត្យរះនៅខេត្ត Quang Ninh​ (វៀតណាម)
ពិធីបុណ្យព្រះអាទិត្យរះនៅខេត្ត Quang Ninh​ (វៀតណាម)

ក្នុងប៉ុន្មានឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា រវាងខេត្ត Quang Ninh និងជប៉ុន ត្រូវបានពង្រីកដោយឥតឈប់ឈរ ដែលនាំមកនូវប្រសិទ្ធភាពជាក់ស្តែង និងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អ។ សកម្មភាពទាំងនេះក៏រួមចំណែកក្នុងការបញ្ជាក់ និងពង្រឹងទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធរវាងវៀតណាម និងជប៉ុនក្នុងស្មារតី “ភាពជាដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី”។

ពិធីបុណ្យព្រះអាទិត្យរះ ត្រូវបានប្រារព្ធឡើងរហូតដល់ថ្ងៃទី ៣១ ខែសីហា គឺជាការលាយបញ្ចូលគ្នាពីភាពស្រស់ស្អាតរបស់វៀតណាមជាមួយនឹងលក្ខណៈអត្តសញ្ញាណវប្បធម៌ពិសេសនៃប្រទេសជប៉ុន។ ក្នុងពិធីបុណ្យនេះ ភ្ញៀវទេសចរហាក់ដូចជាត្រូវបានវិលត្រឡប់មកវិញក្នុងសម័យកាល Edo (១៦០៣-១៨៦៨) នៃតំបន់ Bizen Osafune ដែលជាតំបន់ផលិតដាវដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុន។ នៅទីនេះ អ្នកទស្សនាអាចស្វែងយល់អំពីដាវសាមូរ៉ៃក្នុងរឿង និងស្តីអំពីស្មារតីអង់អាចក្លាហានរបស់ប្រជាជនជប៉ុន។

យុវជនជាច្រើននឹងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមការប្រកួត Cosplay ដែលមានឈ្មោះថា "Cosplay Contest" ដែលចាប់ផ្តើមពីថ្ងៃទី ១០ ខែកក្កដា ដល់ថ្ងៃទី ២៤ ខែកក្កដា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា