Trending now

វៀតណាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់ ILO

16:57 | 30/06/2023

នារសៀលថ្ងៃទី ២៩ មិថុនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានជួបពិភាក្សាការងារជាមួយលោក Gilbert F. Houngbo អគ្គនាយកនៃអង្គការពលកម្មអន្តរជាតិ (ILO)។

កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង ILO អំពីការងារសមរម្យសម្រាប់ដំណាក់ កាល ២០២២-២០២៦ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង ILO អំពីការងារសមរម្យសម្រាប់ដំណាក់ កាល ២០២២-២០២៦
អគ្គនាយក ILO វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលក្នុងការលុបបំបាត់ពលកម្មកុមារនៅវៀតណាម អគ្គនាយក ILO វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលក្នុងការលុបបំបាត់ពលកម្មកុមារនៅវៀតណាម
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung ថ្លែងក្នុងកិច្ចប្រជុំ
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung ថ្លែងក្នុងកិច្ចប្រជុំ

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ រដ្ឋមន្ត្រី លោក Dao Ngoc Dung មានបំណងចង់បន្តទទួលបានការគាំទ្រពី ILO ក្នុងដំណើរការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការវៀតណាម - ILO ស្តីពីការងារសមស្របដំណាក់កាល ២០២២ - ២០២៦ ដោយការងារជាអាទិភាពមួយចំនួនត្រូវបានធ្វើដូចជា៖ វិសោធនកម្មច្បាប់ ស្តីពីការធានារ៉ាប់រងសង្គម ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងបន្តអនុវត្តសកម្មភាពលើកកំពស់ស្តង់ដារការងារអន្តរជាតិនៅវៀតណាម...។ ក្រៅពីនោះ លោករដ្ឋមន្ត្រីក៏សង្ឃឹមថា ILO នឹងផ្តោតសំខាន់លើធនធាន ជាពិសេសលើការជួយឧបត្ថម្ភអ្នកស្រាវជ្រាវដើម្បីផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ៨៧ និងរៀបចំកំណែទម្រង់លើគោលនយោបាយធានារ៉ាប់រងសង្គម និងការងារ។ រដ្ឋមន្ត្រី Dao Ngoc Dung បានអះអាងថា៖ “វៀតណាមជាសមាជិកនៃអង្គការពលកម្មអន្តរជាតិ (ILO)។ យើងមានមោទនភាពដែលជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់ ILO។ ការប្ដេជ្ញាចិត្តចំពោះ ILO ត្រូវបានវៀតណាមអនុវត្តន៍ជាក់ស្តែងក្នុងជីវភាពក៏ដូចជាក្នុងច្បាប់។ វៀតណាមវាយតម្លៃខ្ពស់ចំពោះការគាំទ្រដែលអង្គការពលកម្មអន្តរជាតិបានផ្តល់ឲ្យវៀតណាម ក្នុងដំណើរកន្លងមក។ ILO បានជួយវៀតណាមយ៉ាងច្រើនលើវិស័យការងារ រហូតដល់ការងារសមស្របការងារបៃតង ការងារចីរភាព និងការអនុវត្តការប្តេជ្ញាចិត្តដែលអង្គការពលកម្មអន្តរជាតិបានដាក់ចេញ”។

ចំណែកលោក Gilbert F. Houngbo បានឲ្យដឹងថា៖ តាមរយៈដំណើរទស្សនកិច្ចនៅវៀតណាម ILO បានបង្ហាញពីសារៈសំខាន់នៃតួនាទី គោលជំហរ និងការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរួមជាសកលលើការងារ សន្តិសុខសង្គម និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនេះ។ ILO ប្តេជ្ញាបន្តជួយវៀតណាមលើគ្រប់បញ្ហាទាក់ទងនឹងការងារ និងការពារសិទ្ធិកម្មករ។ ទន្ទឹមនឹងនោះ មានបំណង អាចសហការជាមួយវៀតណាមអនុវត្តគំនិតផ្តួចផ្តើមរបស់ ILO និងអង្គការសហប្រជាជាតិស្តីពីការលើកកម្ពស់ការងារជាសកល៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជា តាមរយៈសកម្មភាពបណ្តាញអាជីវកម្ម
គណៈប្រតិភូខេត្ត Gia Lai ផ្ញើសារជូនពរឆ្នាំថ្មីដល់ខេត្តព្រះវិហារ
គណៈប្រតិភូខេត្តដុងណៃបានទៅទស្សនា និងជូនពរឆ្នាំថ្មីដល់ខេត្តត្បូងឃ្មុំ