Trending now

កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង ILO អំពីការងារសមរម្យសម្រាប់ដំណាក់ កាល ២០២២-២០២៦

09:35 | 30/03/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ២៨ ខែមីនា នៅទីក្រុងហាណូយ ក្របខ័ណ្ឌកម្មវិធីសហប្រតិបត្តិការថ្នាក់ ជាតិរវាងវៀតណាម - ILO អំពីការងារសមរម្យសម្រាប់ដំណាក់កាល ២០២២ -២០២៦ ត្រូវបានប្រកាស និងចុះហត្ថលេខារវាងតំណាងរដ្ឋាភិបាល និយោជិត និយោជក់ និង អង្គការពលកម្មអន្តរជាតិ (ILO)។

រីកសាយភាយអណ្តាតភ្លើងស្នេហា​ជាតិ​តាម​រយៈ​ការ​ប្រលង​ “ស្វែងយល់​អំពី​សមុទ្រ​និង​កោះ​របស់​វៀតណាម​ឆ្នាំ​២០២២”។ រីកសាយភាយអណ្តាតភ្លើងស្នេហា​ជាតិ​តាម​រយៈ​ការ​ប្រលង​ “ស្វែងយល់​អំពី​សមុទ្រ​និង​កោះ​របស់​វៀតណាម​ឆ្នាំ​២០២២”។
បំផុសការ​ប្រកួត​ប្រជែង​ “ស្វែងយល់​អំពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​ពិសេស​វៀត​ណាម-ឡាវ និង ឡាវ-វៀតណាម” ឆ្នាំ​២០២២។ បំផុសការ​ប្រកួត​ប្រជែង​ “ស្វែងយល់​អំពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​ពិសេស​វៀត​ណាម-ឡាវ និង ឡាវ-វៀតណាម” ឆ្នាំ​២០២២។
ទិដ្ឋភាពនៅពិធីចុះហត្ថលេខា។
ទិដ្ឋភាពនៅពិធីចុះហត្ថលេខា។

ក្របខ័ណ្ឌកម្មវិធីថ្មី ផ្តល់ក្របខ័ណ្ឌសហប្រតិបត្តិការរវាងអង្គការពលកម្មអន្តរជាតិ (ILO) និងដៃគូនានានៅវៀតណាមរហូតដល់ឆ្នាំ ២០២៦ ក្នុងគោលដៅឆ្ពោះទៅរក ការងារសមរម្យនិងប្រកបដោយចីរភាពសម្រាប់មនុស្សទាំងអស់។ តាមនោះ ដល់ឆ្នាំ ២០២៦ ប្រជាជនវៀតណាម ជាពិសេសអ្នកដែលមានហានិភ័យត្រូវទុកចោលនៅពី ក្រោយ នឹងរួមចំណែក ហើយទទួលបានផលដោយសមភាព ពីដំណើរការផ្លាស់ប្តូរ សេដ្ឋកិច្ចប្រកបដោយចីរភាព គ្រប់ជ្រុងជ្រោយ ហើយឆ្លើយតបផ្នែកយេនឌ័រ ដោយ ឈរលើនវានុវត្តន៍ សហគ្រិនភាព ការលើកកម្ពស់ផលិតភាព សមត្ថភាពប្រកួតប្រជែង និងការងារសមរម្យ។

លើសពីនេះ មុខសញ្ញាទាំងនេះ នឹងទទួលបានផលពីសេវាសង្គម និងប្រព័ន្ធសុខុមាលភាពសង្គម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានទំនួលខុស ត្រូវចំពោះយេនឌ័រ ភាពរស៊ើបចំពោះជនពិការ សមភាព តម្លៃសមរម្យ និងមានគុណ ភាព ជាមួយនឹងគោលដៅនៃការកាត់បន្ថយភាពក្រីក្រគ្រប់ជ្រុងជ្រោយ ប្រកបដោយ ចីរភាព ហើយលើកកំពស់សិទ្ធិរបស់ប្រជាជនដើម្បីជួយពួកគេពង្រីកជាអតិបរមានូវ សក្តានុពលរបស់ខ្លួនផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ