Trending now

អាណិកជនវៀតណាមរួមដៃគ្នានាំទំនិញវៀតណាមឆ្ពោះ​ទៅកាន់ពិភពលោក

15:01 | 30/06/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២៨ មិថុនា នៅទីក្រុងហូជីមិញ គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅក្រៅប្រទេសបានរៀបចំសន្និសីទស្តីពីតួនាទីរបស់សហគមន៍វៀតណាមនៅបរទេស ជាមួយនឹងចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” ទីក្រុងហូជីមិញឆ្នាំ ២០២៣។

ប្រទេសកម្ពុជាដែលជាទីផ្សារបរទេសដំបូងរបស់ក្រុមហ៊ុនទូរគមនាគមន៍ Viettel ទៅកាន់ពិភពលោក ប្រទេសកម្ពុជាដែលជាទីផ្សារបរទេសដំបូងរបស់ក្រុមហ៊ុនទូរគមនាគមន៍ Viettel ទៅកាន់ពិភពលោក
ប្រធាន WHO ស្នើអាស៊ានបូក៣ ចែករំលែកបទពិសោធន៍ ការទប់ស្កាត់កូវីដ១៩ ទៅកាន់ពិភពលោក ប្រធាន WHO ស្នើអាស៊ានបូក៣ ចែករំលែកបទពិសោធន៍ ការទប់ស្កាត់កូវីដ១៩ ទៅកាន់ពិភពលោក
ទិដ្ឋភាពនៃកិច្ចប្រជុំ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។

ចូលរួមតាមបណ្តាញអ៊ីនធឺណែត មានវត្តមានស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន អូស្ត្រាលី ថៃ ឥណ្ឌា; សមាគមធុរកិច្ចវៀតណាមនៅអាមេរិក អូស្ត្រាលី ចិន តៃវ៉ាន់(ចិន) អឺរ៉ុប ស្វីស និងចក្រភពអង់គ្លេស។

ក្នុងសន្និសីទនេះ តំណាងសមាគមធុរកិច្ចវៀតណាមនៅក្រៅប្រទេស និងធុរជនជាអាណិកជនចាត់ទុកថា សហគមន៍វៀត ណាមនៅឯបរទេសជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយ និងរួមចំណែកកសាងបណ្តាញចែកចាយទំនិញវៀតណាមនៅក្នុងប្រទេសម្ចាស់ផ្ទះ។

ដើម្បីជំរុញបន្ថែមនូវសកម្មភាពនាំទំនិញវៀតណាមទៅកាន់ទីផ្សារអន្តរជាតិ គណៈប្រតិភូបានលើកឡើងដំណោះស្រាយជាច្រើនដូចជា៖ បង្កើតបណ្តាញធុរជនវៀតណាមនៅក្រៅប្រទេស ជំរុញបណ្តាញចែកចាយនៅទីផ្សារបណ្តាប្រទេស; ប្រមូលផ្តុំប្រភពទំនិញវៀតណាមដែលបានធានាគុណភាព និងស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់លើទីផ្សារអន្តរជាតិ។ ហើយក៏អាចឆ្លៀតយកអត្ថប្រយោជន៍ពីបណ្តាញចែកចាយដែលមានស្រាប់របស់អាណិកជន និងពង្រីកជាអតិបរមានូវអត្ថប្រយោជន៍​ពី​បច្ចេកវិទ្យាព័ត៌មាន ចូលរួមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនដើម្បីឱ្យទំនិញវៀតណាមអាចមកដល់អ្នកប្រើប្រាស់នៅលើពិភពលោកបានយ៉ាងឆាប់រហ័ស៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម