យុគសម័យ- នាខែមិថុនា ឆ្នាំ ២០០៦ ក្រុមហ៊ុន Viettel Cambodia ត្រូវបានបង្កើតឡើង ហើយ ៤ ខែក្រោយមកបានបញ្ចប់ខ្សែកាបអុបទិកដំបូង ពីសង្កាត់ចតុមុខរហូតដល់ស្ថានីយ៍ An Giang លេខ ១៨ និង លេខ ១៩។ ក្រុមការងាររបស់ក្រុមហ៊ុន Viettel ចំនួន ៦ នាក់ ប៉ុណ្ណោះមកពីប្រទេសវៀតណាមដែលកំពុងខំប្រឹងសិក្សារៀនសូត្រធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីដោះស្រាយបែបបទដាក់ពាក្យសុំការអនុញ្ញាត អនុវត្តគម្រោង។
![]() |
![]() |
បន្ទាប់ពីការរៀបចំអស់រយៈពេល ៣ ឆ្នាំបណ្តាញទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Viettel នៅកម្ពុជាបានចូលជាធរមានជាផ្លូវការហើយបានប្រឈមមុខនឹងទីផ្សារមួយដែលមានក្រុមហ៊ុនទូរគមនាគមន៍ចំនួន ៧ និងក្រុមហ៊ុន Metfone - ដែលជាម៉ាក បានជ្រើសរើសដោយក្រុមហ៊ុន Viettel សម្រាប់ទីផ្សារកម្ពុជា - គឺជាក្រុមហ៊ុនទូរគមនាគមន៍ទី ៨ ក្នុងនោះ Mobitel បានមានចំណែកទីផ្សារ ៥០% ។
![]() |
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញមកទស្សនាក្រុមហ៊ុនទូរគមនាគមន៍ Metfone។ |
ទោះយ៉ាងណាក៏ដោយ មិនមានក្រុមហ៊ុនទូរគមនាគន៍ណាទាំងអស់ ចាប់ពីការចាប់ផ្តើមអាជីវកម្មមានប្រព័ន្ធខ្សែកាបអុបទិកគ្របដណ្តប់ ៧០% នៃស្រុកច្រើន មានស្ថានីយ៍ BTS ជាង ១.៧០០ ដែលគ្របដណ្តប់ ៨០% នៃឃុំនិងផ្តល់សេវាកម្មដល់ខេត្តចំនួន ២៥/២៥ ខដូចជាក្រុមហ៊នទូរគមនាគមន៍ Metfone ។ តំបន់ដាច់ស្រយាលមានភូមិសាស្ត្រគ្រោះថ្នាក់ដែលគ្មានក្រុមហ៊ុនទូរគមនាគមន៍ណាចង់ផ្តល់សេវកម្ម ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនបានមានស្ថានីយ៍ BTS និងគ្របដណ្តប់សេវាកម្ម។
នៅវៀតណាម ក្រុមហ៊ុន Viettel បានចំណាយ ៤ ឆ្នាំ ពីចំណាត់ថ្នាក់លេខបួនឡើងដល់ចំណាត់ថ្នាក់លេខមួយ។ រីឯ នៅប្រទេសកម្ពុជា ក្រុមហ៊ុន Metfone ចំណាយតែ ២ ឆ្នាំទៀត ពីចំណាត់ថ្នាក់លេខ ៨ ឡើងដល់ចំណាត់ថ្នាក់លេខមួយ ។ មិត្តហ្វូន ផ្តល់សេវាគ្របដណ្តប់ទូលំទូលាយ និងគួរឲ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសេវាកម្ម 3G និង 4G LTE ដែលលឿនបំផុតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ក៏ផ្តល់ទូរស័ព្ទស្មាតហ្វូន និងបច្ចេកវិទ្យាពត៌មាន និងឧបករណ៍ផ្សេងៗ។
ក្រុមហ៊ុននេះមានគោលបំណងបញ្ជូលនិរន្តភាពទៅក្នុងវប្បធម៌ តម្លៃ ការសម្រេចចិត្ត ផលិតផល និងសេវាកម្មរបស់់យើង ដើម្បីធានាថា មិត្តហ្វូនគឺជាក្រុមហ៊ុនដែលមាននិរន្តភាពមួយ ធើ្វការដើម្បីការលូតលាស់រយៈពេលវែង តាមរយៈការដឹកនាំ និងបង្កើតការផ្លាស់ប្តូរវិជ្ជមាន៕
vneconomy.vn
មតិពីមិត្តអ្នកអាន