Trending now

កងទ័ពការពារព្រំដែនខេត្ត Gia Lai (វៀតណាម) ជួបពិភាក្សាជាមួយកងកម្លាំងការពារព្រំដែនកម្ពុជា

09:49 | 29/06/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៧ ខែមិថុនា នៅប៉ុស្តិ៍ការពារព្រំដែន Ia Lop (ឃុំ Ia Mor ស្រុក Chu Prong) លោកវរសេនីយ៍ឯក Tran Thanh Binh មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai វៀតណាម បានដឹកនាំក្រុមបេសកកម្មទៅជួបសំណេះសំណាល និងផ្លាស់ប្តូរស្ថានការណ៍ជាមួយកងកម្លាំងការពារព្រំដែនខេត្តរតនគិរី។

ទីកន្លែងផ្សព្វផ្សាយផលិតផលវប្បធម៌របស់ប្រជាពលរដ្ឋជនជាតិភាគតិចនៅ Lai Chau (វៀតណាម) ទីកន្លែងផ្សព្វផ្សាយផលិតផលវប្បធម៌របស់ប្រជាពលរដ្ឋជនជាតិភាគតិចនៅ Lai Chau (វៀតណាម)
កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម) សម្របសម្រួលជាមួយកម្លាំងការពារព្រំដែនកម្ពុជាដើម្បីគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម) សម្របសម្រួលជាមួយកម្លាំងការពារព្រំដែនកម្ពុជាដើម្បីគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង
ក្រុមបេសកកម្មបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai ជូនអំណោយដល់កងកម្លាំងការពារព្រំដែនខេត្តរតនគិរី
ក្រុមបេសកកម្មបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai ជូនអំណោយដល់កងកម្លាំងការពារព្រំដែនខេត្តរតនគិរី

ក្នុងកិច្ចប្រជុំនេះ តំណាងកម្លាំងការពារព្រំដែនខេត្តរតនគិរី បានសម្តែងនូវសេចក្តីរីករាយ ព្រោះថា នាពេលកន្លងមក តែងតែទទួលបានការយកចិត្តទុកដាក់ និងជួយគាំទ្រពីកងទ័ពការពារព្រំដែនខេត្ត Gia Lai ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។ នាពេលខាងមុខ កងកម្លាំងការពារព្រំដែនខេត្តរតនគិរី នឹងបន្តសហការជាមួយកងកម្លាំងការពារព្រំដែន Gia Lai ក្នុងការផ្លាស់ប្តូរព័ត៌មាន យាមល្បាត ត្រួតពិនិត្យ និងការពារព្រំដែន។

យោងតាមលោកវរសេនីយ៍ឯក Tran Thanh Binh នេះគឺជាសកម្មភាពជាប្រចាំរបស់កងទ័ពការពារព្រំដែនខេត្ត Gia Lai និងកងកម្លាំងការពារព្រំដែនកម្ពុជា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ចូលរួមចំណែកដល់ការរក្សាអធិបតេយ្យភាព និងសន្តិសុខព្រំដែនជាតិ។

ក្នុងឱកាសនេះ កងទ័ពការពារព្រំដែនខេត្ត Gia Lai ក៏បានផ្តល់គ្រឿងឧបភោគ បរិភោគមួយចំនួនដល់កងកម្លាំងការពារព្រំដែនខេត្តរតនគិរីផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស