Trending now

ទិវាអ្នកបរិច្ចាគឈាមអន្តរជាតិ ១៤ មិថុនា៖ ធានាការគាំទ្រដល់អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

10:40 | 15/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

ថ្ងៃទី១៤ មិថុនានេះ គឺជាទិវាពិភពលោកសម្រាប់ អ្នកបរិច្ចាគឈាមពិភពលោក (ទិវាអ្នកបរិច្ចាគ ឈាមអន្តរជាតិ ទិវាពិភពលោកលើកតម្កើងអ្នកបរិច្ចាគ ឈាម)។

ជួយសង្គ្រោះទាន់ពេលវេលា អ្នកនេសាទ ១៤ នាក់ ចេញពីទូកនេសាទ Binh Dinh ដែលជួបគ្រោះថ្នាក់នៅសមុទ្រ ជួយសង្គ្រោះទាន់ពេលវេលា អ្នកនេសាទ ១៤ នាក់ ចេញពីទូកនេសាទ Binh Dinh ដែលជួបគ្រោះថ្នាក់នៅសមុទ្រ
វៀតណាមនិងកម្ពុជារួមគ្នាថែរក្សានិងពូនជ្រុំទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀត វៀតណាមនិងកម្ពុជារួមគ្នាថែរក្សានិងពូនជ្រុំទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀត
ទិវាអ្នកបរិច្ចាគឈាមអន្តរជាតិ ១៤ មិថុនា៖ ធានាការគាំទ្រដល់អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
ទិវាអ្នកបរិច្ចាគឈាមអន្តរជាតិ ១៤ មិថុនា៖ ធានាការគាំទ្រដល់អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

នេះជាឱកាសមួយដើម្បីអំពាវនាវឲ្យប្រទេស និងសហគមន៍នានាទទួលស្គាល់ និងរៀបចំព្រឹត្តិការណ៍ ដើម្បីគោរពនូវទង្វើដ៏ល្អប្រសើររបស់អ្នកដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម ផ្តល់អំណោយដ៏ថ្លៃថ្លាបំផុត ដោយមិនទាមទារអ្វីតបស្នងនោះឡើយ។ ទង្វើដ៏ថ្លៃថ្នូទាំងនោះបានរួមចំណែកបន្ថែមកម្លាំង និងជីវិតដល់អ្នកជំងឺរាប់លាននាក់ជារៀងរាល់ឆ្នាំ។

នៅវៀតណាម ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានបង្កើតឡើង និងអភិវឌ្ឍន៍តាំងពីទសវត្សរ៍ទី ៩០ នៃសតវត្សទី ២០។ មកដល់ពេលនេះ ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានស្ថិរភាពជាបណ្តើរៗ។ បរិមាណឈាមដែលបានកៀរគរ និងទទួលបានជារៀងរាល់ឆ្នាំ ជាមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការសង្គ្រោះបន្ទាន់ និងការព្យាបាលអ្នកជំងឺ ជាពិសេសក្នុងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងឧបទ្ទវហេតុធ្ងន់ធ្ងរ។ ជារៀងរាល់ឆ្នាំ គំរូល្អរាប់រយនៃការចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគឈាមត្រូវបានលើកតម្កើង និងកោតសរសើរ។ លោក Vu Thanh Luu អនុប្រធានគណៈកម្មាធិការមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖ “ដើម្បីបង្កើននិងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត យើងត្រូវផ្តោតលើការពង្រឹងការផ្សព្វផ្សាយអំពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជាពិសេសផ្តោតលើការផ្សព្វផ្សាយ និងចម្លងគំរូទទួលបានការលើកតម្កើង។ អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តម្នាក់ៗ គ្រប់គ្រួសារទាំងអស់ទទួលបានការលើកតម្កើង ជាអ្នកផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព ដើម្បីការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្តកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។

យោងតាមស្ថិតិ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ទូទាំងប្រទេសបានចលនា និងទទួលបានឈាមជាង ៧២០,០០០ ប្លោក រួមចំណែកក្នុងការព្យាបាលអ្នកជំងឺរាប់ម៉ឺននាក់ដែលត្រូវការបញ្ចូលឈាម។ គោលដៅពេញមួយឆ្នាំនេះ គឺប្រទេសទាំងមូលខិតខំប្រមូល និងទទួលឈាមចំនួន ១.៤៧០.០០០ ប្លោក៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី
ការចែករំលែកសេចក្តីស្រឡាញ់ដល់កុមារងាយរងគ្រោះ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា
JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ
វៀតណាម - វេណេស៊ុយអេឡា ជម្រុញការជួបប្រាស្រ័យទាក់ទងប្រជាជន និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍
ក្រុមប្រឹក្សាសន្តិភាពនិងការអភិវឌ្ឍន៍វៀតណាម ធ្វើសន្និបាតបូកសរុបការងាររយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦