Trending now

UNESCO បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌ

17:41 | 07/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាម នឹងឈរឈ្មោះជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៧ ហើយមានបំណងចង់ទទួលបានការគាំទ្រពីអង្គការយូណេស្កូ។

វៀតណាមមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការតភ្ជាប់បេតិកភណ្ឌរូបីជាមួយបេតិកភណ្ឌអរូបី វៀតណាមមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការតភ្ជាប់បេតិកភណ្ឌរូបីជាមួយបេតិកភណ្ឌអរូបី
បេតិកភណ្ឌឯកសារចំនួនពីររបស់វៀតណាម ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីអនុស្សារវរីយ៍ពិភពលោកនៃ UNESCO ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បេតិកភណ្ឌឯកសារចំនួនពីររបស់វៀតណាម ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីអនុស្សារវរីយ៍ពិភពលោកនៃ UNESCO ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបធ្វើការជាមួយអគ្គនាយិកាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបធ្វើការជាមួយអគ្គនាយិកាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay។

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋបារាំង តបតាមការ អញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងអឺរ៉ុបនិងការបរទេសបារាំងលោកស្រី Catherine Colonna នារសៀលថ្ងៃទី ៥ មិថុនា នៅទីក្រុងប៉ារីស រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបធ្វើការជាមួយអគ្គនាយិកាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay។

ថ្លែងមតិនៅទីនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាម នឹងឈរឈ្មោះជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៧ ហើយមានបំណងចង់ទទួលបានការគាំទ្រពីអង្គការយូណេស្កូ។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យលោកស្រីអគ្គនាយិកា និងអង្គការ យូណេស្កូ បន្តជួយឧបត្ថម្ភវៀតណាម; ជួយផ្ដល់ប្រឹក្សាគោលនយោបាយ ចែករំលែកបទ ពិសោធន៍សម្រាប់វៀតណាមក្នុងការស្តារនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជួយពង្រឹង វិស័យអប់រំ ជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រកបដោយចីរភាព ការសម្រប ខ្លួននឹងការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ ជាមូលដ្ឋាន ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការស្រាវជ្រាវវិទ្យាសាស្ត្រ សមុទ្រ ការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ។

រីឯខ្លួនវិញ លោកស្រី Audrey Azoulay បានអះអាងថា យូណេស្កូ នឹងបន្តជួយឧបត្ថម្ភវៀត ណាមលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងសារព័ត៌មាន-ទូរគមនាគមន៍ ក៏ដូចជាក្នុងការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ និងការអភិវឌ្ឍប្រកបដោយចីរភាពនូវជីវមណ្ឌលបម្រុងនៅវៀតណាមផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu