Trending now
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖

ជំរុញខ្លាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ និងគោលនយោបាយស្តីពីជនពិការ

18:00 | 31/05/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ៣០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះសាកសួរសុខទុក្ខ និងជូនអំណោយដល់សិស្សានុសិស្សនៃ មជ្ឈមណ្ឌលគាំទ្រ អភិវឌ្ឍន៍ អប់រំការធ្វើសមាហរណកម្មសហគមន៍ នៃសាលាជាន់ខ្ពស់ គរុកោសល្យមជ្ឈិម និងវិទ្យាល័យឯកជន Hermann Gmeiner ហាណូយ។

លើកកម្ពស់ការយល់ដឹងសម្រាប់អ្នកនេសាទវៀតណាម និងកម្មករអំពីសមុទ្រ និងកោះ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ លើកកម្ពស់ការយល់ដឹងសម្រាប់អ្នកនេសាទវៀតណាម និងកម្មករអំពីសមុទ្រ និងកោះ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់
គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះសួរសុខទុក្ខសិស្សានុសិស្សដែលមានស្ថានភាពលំបាកខ្លាំងនៅវិទ្យាល័យឯកជន Herman Gmeiner។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះសួរសុខទុក្ខសិស្សានុសិស្សដែលមានស្ថានភាពលំបាកខ្លាំងនៅវិទ្យាល័យឯកជន Herman Gmeiner។

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានយកចិត្តទុកដាក់ពិសេសដល់ការការពារ និងថែទាំកុមារ បង្កើតគ្រប់លក្ខខណ្ឌដ៏ល្អបំផុតសម្រាប់កុមារអភិវឌ្ឍន៍លើគ្រប់ជ្រុង ជ្រោយ មានបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងភាពស្អាតស្អំ ដោយ ចាត់ទុកនេះជាបញ្ហាដោយមានលក្ខណៈបន្ទាន់ផង និងលក្ខណៈយុទ្ធសាស្ត្រ យូរ អង្វែងផង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ការងារអំពីកុមារនិយាយរួម និងការអប់រំកុមារពិការនិយាយដោយឡែក ទាមទារឱ្យ មានការប្តេជ្ញាចិត្ត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងៗ នៃប្រព័ន្ធ នយោបាយនិងសង្គមទាំងមូល ក្នុងនោះវិស័យអប់រំដើរតួនាទីគន្លឹះ។ លោកនាយករដ្ឋ មន្ត្រី Pham Minh Chinh បានស្នើឱ្យបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការ គោលនយោបាយស្តីពីការអប់រំ ការការពារ និងការថែទាំកុមារនិយាយរួម និងការអប់រំ កុមារពិការនិយាយដោយឡែក; មិនរើសអើង ហើយគោរពសិទ្ធិសមភាពរបស់កុមារ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យជំរុញខ្លាំងនូវការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ គោលនយោបាយស្តីពីជនពិការ ក្នុងនោះមាន កុមារពិការ និងសិស្សពិការផងដែរ។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវ ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ទាក់ទាញធនធានសង្គមឱ្យមកបណ្តាក់ទុនលើ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារពិសេសក្នុងការបង្រៀន និងការរៀនសូត្រ ដូចជា អក្សរស្ទាប ឧបករណ៍ជំនួយសិស្សពិការភ្នែក ពិការត្រចៀក ជនអូទីស្សឹម ហើយបន្ត យកចិត្តទុកដាក់អនុវត្តន៍ ឱ្យបានពេញលេញនូវគោលនយោបាយអំពីសិស្សានុសិស្ស ដែលមានកាលៈទេសៈពិសេស។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់អាហារូប ករណ៍ចំនួន ២១០ ចំណែកជូនដល់សិស្សានុសិស្ស៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី