Trending now

ពិធីបុណ្យជាលើកដំបូង អំពីវប្បធម៌ប្រជាប្រិយកោះសមុទ្រវៀតណាមនៅទីក្រុង Hai Phong

14:37 | 23/05/2023 យោងតាមវិទ្យុសំលេងវៀតណាម

ពិធីបុណ្យវប្បធម៌ប្រជាប្រិយកោះសមុទ្រវៀតណាមទើបបានប្រព្រឹត្តទៅកាលពីចុងខែមេសានៅតំបន់ទេសចរណ៍អន្តរជាតិ Doi Rong ខ័ណ្ឌ Do Son ទីក្រុង Hai Phong។ ព្រឹត្តិការណ៍នេះត្រូវបានក្រសួងវប្បធម៌ កីឡា ទេសចរណ៍ ទស្សនាវដ្ដីកុម្មុយនិស្ត និងទីក្រុង Hai Phong សម្របសម្រួលគ្នារៀបចំ។ នេះគឺជាលើកដំបូងហើយ ដែល ពិធីបុណ្យវប្បធម៌ប្រជាប្រិយកោះសមុទ្រវៀតណាមត្រូវបានរៀបចំឡើងនៅទីក្រុង Hai Phong។

ទីក្រុង Hai Phong៖ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពី ទីក្រុង Hai Phong៖ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពី "សមុទ្រ និងកោះវៀតណាម"
នាវាកងទ័ពជើងទឹកបារាំង ចូលជួបសម្តែងការគួរសមនៅទីក្រុង Hai Phong (វៀតណាម) នាវាកងទ័ពជើងទឹកបារាំង ចូលជួបសម្តែងការគួរសមនៅទីក្រុង Hai Phong (វៀតណាម)
ពិធីបុណ្យវប្បធម៌ប្រជាប្រិយកោះសមុទ្រវៀតណាម
ពិធីបុណ្យវប្បធម៌ប្រជាប្រិយកោះសមុទ្រវៀតណាម

ចំណុចលេចធ្លោនៃ ពិធីបុណ្យវប្បធម៌ប្រជាប្រិយកោះសមុទ្រវៀតណាមគឺជាកម្មវិធីសម្ដែងសិល្បៈបើកពិធីបុណ្យសមុទ្រ Do Son - Hai Phong ឆ្នាំ ២០២៣ នាថ្ងៃទី ២៩ មេសា នៅតំបន់ទេសចរណ៍អន្តរជាតិ Đồi Rồng។ កម្មវិធីនេះត្រូវបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ វិនិយោគខ្ពស់អំពីសិល្បៈ គំនិតផ្ដូចផ្ដើមសម្ដែងលើឆាក រួមមានការចូលរួមពីសិល្បករល្បីៗ។ អញ្ជើញថ្លែងមតិក្នុងកម្មវិធី អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអះអាងថា វប្បធម៌សមុទ្រគឺជាផ្នែកដ៏សំខាន់នៃខឿនវប្បធម៌វៀតណាម “ឯកភាពគ្នាក្នុងភាពចម្រុះ” ពោរពេញទៅដោយអត្តសញ្ញាណជាតិ ហើយស្ថិតស្ថិរយ៉ាងរឹងមាំក្នុងចិត្តគំនិតរបស់ប្រជាជនវៀតណាម៖

“រដ្ឋសង្ឃឹមថា ព្រឹត្តិការណ៍នេះ រួមជាមួយនឹងព្រឹត្តិការណ៍ និងពិធីបុណ្យកោះសមុទ្រនានាត្រូវបានរៀបចំឡើងនៅតាមខេត្តក្រុងជាច្រើននៅទូទាំងប្រទេស ហើយនឹងក្លាយទៅជាប្រភពធនធាន និងកម្លាំងចលករស្មារតីដ៏សំខាន់ រួមចំណែកអនុវត្តន៍រាល់គោលការណ៍ គោលនយោបាយរបស់រដ្ឋស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ។ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសខ្លាំងមាំមួនអំពីសមុទ្រ”។

វៀតណាមមានឆ្នេរសមុទ្រប្រវែងជាង ៣២០០ គីឡូម៉ែត្រ ជាមួយនឹងកោះតូចធំរាប់ពាន់។ ឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេសជាតិ កោះសមុទ្រជានិច្ចកាលមានទីតាំង តួនាទី និងសារៈសំខាន់ពិសេស ពោលគឺជាផ្នែកនៃអធិបតេយ្យភាពដ៏ពិសិដ្ឋនៃមាតុភូមិ ហើយជាលំហររស់នៅ លំហអភិវឌ្ឍន៍របស់ប្រជាជាតិអស់រយៈពេលជាច្រើនជំនាន់។ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ កោះសមុទ្រតែងតែជាភូមិសាស្ត្រយុទ្ធសាស្ត្រ និងជាខ្សែការពារដ៏រឹងមាំរបស់ប្រទេសជាតិ។ ទីក្រុង Hai Phong មានផ្លូវឆ្នេរសមុទ្រជាង ១២០ គីឡូម៉ែត្រ និងមាត់សមុទ្រជាង ៤០០០ គីឡូម៉េត្រការ៉េ មានកោះ Bach Long Vi កោះ Cat Ba ឧបទ្វីប Do Son; ជា ព្រំប្រទល់ខាងកើតរបស់មាតុភូមិ ហើយជាច្រកទ្វារដ៏សំខាន់ទៅសមុទ្ររបស់ខេត្តនានានៅភូមិភាគខាងជើង។ ដោយមានគុណសម្បត្តិ និងសក្ដានុពលពីសមុទ្រ ទីក្រុង Hai Phong ខិតខំប្រឹងប្រែង “ក្លាយទៅជាតំបន់សម្បូរធូធារពីសមុទ្រ និងអភិវឌ្ឍន៍ពីសមុទ្រ” ជាមួយនឹងផ្នែកសេដ្ឋកិច្ចជាច្រើនដែលផ្សារភ្ជាប់ជាមួយសមុទ្រ ក្នុងនោះមានផ្នែកទេសចរណ៍ និងទិវាបុណ្យវប្បធម៌ប្រជាប្រិយកោះសមុទ្រវៀតណាមនឹងរួមចំណែកទៅក្នុងការអភិវឌ្ឍទេសចរណ៍របស់ទីក្រុង។ លោក Le Khac Nam អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong មានប្រសាសន៍ថា៖

“យើងខ្ញុំបានត្រិះរិះថា ទីក្រុង Hai Phong ត្រូវតែមានពិធីបុណ្យសមុទ្រ ព្រោះថាពិធីបុណ្យផ្កាក្ងោកប្រហម Hai Phong បានប្រារព្ធធ្វើឡើងអស់រយៈពេល ៩ ឆ្នាំមកហើយ ដោយបានចូលក្នុងមនសិការរបស់ប្រជាជន។ យើងខ្ញុំមានបំណងចង់រៀបចំពិធីបុណ្យវប្បធម៌ប្រជាប្រិយកោះសមុទ្រប្រកបដោយជោគជ័យ ពោលគឺអភិវឌ្ឍន៍សេដ្ឋកិច្ចផង និងទាក់ទាញភ្ញៀវទេសចរមកទីក្រុង Hai Phong ទៀតផង”។

អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យវប្បធម៌ប្រជាប្រិយកោះសមុទ្រវៀតណាម នាថ្ងៃទី ២៨ មេសា ទស្សនាវដ្ដីកុម្មុយនិស្តបានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ និងកីឡាខេត្ត Hai Phong បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ “វប្បធម៌កោះសមុទ្រវៀតណាម” - តម្លៃប្រពៃណី និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ អ្នកវិទ្យាសាស្ត្រ និងអ្នកគ្រប់គ្រងបានផ្ដល់មតិយោបល់ដ៏ថ្លៃថ្លា សំដៅពង្រីកតម្លៃប្រពៃណីនៃវប្បធម៌កោះសមុទ្រ; ថែរក្សា និងរីកសាយភាយរាល់តម្លៃវប្បធម៌កោះសមុទ្រដ៏ល្អប្រសើរដល់កូនចៅជំនាន់ក្រោយៗ។ សាស្ត្រាចារ្យរង បណ្ឌិត Nguyễn Ngọc Hà អគ្គនិពន្ធនាយករងទស្សនាវដ្តីកុម្មុយនិស្ត មានប្រសាសន៍ថា៖

“ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍រាប់ពាន់ឆ្នាំរបស់ប្រទេសជាតិ ប្រសិនបើយើងយកតំបន់ដីសណ្ដភូមិភាគខាងជើងជាមជ្ឈមណ្ឌល ជាមួយសញ្ញាសម្គាល់ Co Loa, Luy Lau, បន្ទាប់មកគឺ Dai La, Thang Long ហាណូយនោះ Hai Phong គឺជាបន្ទាយជួរមុខ។ បើនិយាយអំពីទីក្រុង Hai Phong យើងត្រូវនិយាយអំពីឧត្តមសេនីយ៍ស្ត្រី Le Chan ក្នុងនាមជាតួអង្គប្រវត្តិសាស្ត្រ ដែលជានិមិត្តរូបក្នុងការតស៊ូការពារ និងទន្ទ្រានទឹកដី ព្រមទាំងនិយាយដល់ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងជ័យជំនះ Bach Dang និង ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការពង្រីកទីក្រុង Hai Phong ផងដែរ”។

ពិធីបុណ្យវប្បធម៌ប្រជាប្រិយកោះសមុទ្រវៀតណាម ដែលរៀបចំឡើងនៅទីក្រុង Hai Phong លើកដំបូង បានបិទបញ្ជប់ហើយ ប៉ុន្តែទីក្រុងមានផែនការអភិវឌ្ឍន៍ពិធីបុណ្យនេះឲ្យក្លាយទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាលដោយឡែក រួមចំណែកជំរុញតម្រូវការទេសចរណ៍ លើកកំពស់ជីវភាពខាងវប្បធម៌ និងស្មារតីជូនប្រជាជន ជាពិសេសគឺប្រជានេសាទ និងយុទ្ធជនដែលបំពេញកាតព្វកិច្ចនៅដែនសមុទ្រ និងកោះសមុទ្រ នៃមាតុប្រទេស៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី