Trending now

នាវាកងទ័ពជើងទឹកបារាំង ចូលជួបសម្តែងការគួរសមនៅទីក្រុង Hai Phong (វៀតណាម)

09:55 | 06/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២ ខែមេសា នាវាល្បាតសមុទ្រ Ptairial កងទ័ពជើងទឹកបារាំង បានចូលចតនៅកំពង់ផែ Chua Ve ដោយចាប់ផ្តើមដំណើរទស្សនកិច្ចសំដែងការគួរសមនៅទីក្រុង Hai Phong ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែមេសា។

ជួយឧបត្ថម្ភនិស្សិតឡាវដែលកំពុងសិក្សានៅទីក្រុង Hai Phong ជួយឧបត្ថម្ភនិស្សិតឡាវដែលកំពុងសិក្សានៅទីក្រុង Hai Phong
កំពង់ផែ Hai Phong ផ្លាស់ប្តូរឌីជីថល​ដើម្បីលើកកំពស់​សមត្ថភាពធ្វើអាជីវកម្ម កំពង់ផែ Hai Phong ផ្លាស់ប្តូរឌីជីថល​ដើម្បីលើកកំពស់​សមត្ថភាពធ្វើអាជីវកម្ម
ថ្នាក់ដឹកនាំមន្ទីរកិច្ចការបរទេសទីក្រុង Hai Phong ជូនផ្កាលោកវរសេនីយ៍ឯក Francois Maignan មេបញ្ជាការនាវា Prairial
ថ្នាក់ដឹកនាំមន្ទីរកិច្ចការបរទេសទីក្រុង Hai Phong ជូនផ្កាលោកវរសេនីយ៍ឯក Francois Maignan មេបញ្ជាការនាវា Prairial

នាវា Prairial មាននាយទាហាន និងនាវិក ចំនួន ៩៩ នាក់ ដែលបញ្ជាដោយលោកវរសេនីយ៍ឯក Francois Maignan ។ នាវានេះមានប្រវែង ៩៣.៥ម ទទឹង ១៤ម ចំណុះ ២.៩៥០ តោន ។ នេះជាលើកទី ៤ ហើយដែលនាវា Prairial ធ្វើទស្សនកិច្ចនៅវៀតណាម។ ពិធីទទួលបដិសណ្ឋារកិច្ចនៅកំពង់ផែបានប្រព្រឹត្តទៅនាព្រឹកថ្ងៃដដែល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃមន្ទីរកិច្ចការបរទេសទីក្រុង Hai Phong តំណាងបញ្ជាការដ្ឋានតំបន់លេខ១ កងទ័ពជើងទឹក បញ្ជាការដ្ឋានយោធាទីក្រុង Hai Phong និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង Hai Phong លោកវរសេនីយ៍ឯក Frédéric Daumas អនុព័ន្ធយោធាបារាំងប្រចាំវៀតណាម...

ក្នុងដំណើរទស្សនកិច្ចនេះ នាយទាហាន និងនាវិកនៃនាវា Prairial នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong; ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់លេខ ១ កងទ័ពជើងទឹក។ លើសពីនេះ នាវាកងទ័ពជើងទឹកបារាំងបានធ្វើការហ្វឹកហ្វឺនរួមជាមួយនាវានៃកងទ័ពជើងទឹកប្រជាជនវៀតណាម; ចូលរួមសកម្មភាពកីឡា វប្បធម៌ជាមួយកម្មាភិបាល យុទ្ធជន កងទ័ពជើងទឹកវៀតណាម ទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌នៅទីក្រុង Hai Phong។

ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងបារាំងត្រូវបានពង្រឹង និងសម្រេចបានលទ្ធផលវិជ្ជមាន។ ដំណើរទស្សនកិច្ចរបស់នាវា Prairial នៅវៀតណាម រួមចំណែកជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ ជាពិសេសទំនាក់ទំនងការពារជាតិវៀតណាម និងបារាំងនិយាយរួម ព្រមទាំងរួមចំណែកជាក់ស្តែងក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង (១៩៧៣-២០២៣), ១០ ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ (២០១៣-២០២៣)៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស