លោករដ្ឋមន្ត្រី Nguyen Van Hung បានវាយតម្លៃខ្ពស់ចំពោះការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយបានទទួលរ៉ាប់រងថ្លៃហូបចុក ស្នាក់នៅ ជូនប្រតិភូកីឡាមកពីប្រទេសផ្សេងៗរួមទាំងប្រទេសវៀតណាម ដែលនេះមិនធ្លាប់មានពីមុនមកក្នុងកីឡាអាស៊ីអាគ្នេយ៍។
![]() |
![]() |
![]() |
វៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡា |
នាថ្ងៃទី ៥ ឧសភា នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោក ហង់ ជួន ណារ៉ុន បានជួបធ្វើការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡារវាងវៀតណាម និងកម្ពុជាដំណាក់កាល ២០២៣-២០២៧ ។ លោករដ្ឋមន្ត្រី Nguyen Van Hung បានវាយតម្លៃខ្ពស់ចំពោះការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយបានទទួលរ៉ាប់រងថ្លៃហូបចុក ស្នាក់នៅ ជូនប្រតិភូកីឡាមកពីប្រទេសផ្សេងៗរួមទាំងប្រទេសវៀតណាម ដែលនេះមិនធ្លាប់មានពីមុនមកក្នុងកីឡាអាស៊ីអាគ្នេយ៍។
យោងតាមកម្មវិធីកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡារវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព ហើយមានផលប្រយោជន៍ដូចគ្នា។ ភាគីទាំងពីរបានលើកទឹកចិត្តដល់សហព័ន្ធកីឡាជាតិ ស្ថាប័នគ្រប់គ្រងការអប់រំកាយ កីឡានៃខេត្ត ក្រុង ជាពិសេសតំបន់ជាប់ព្រំដែនរួម ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាទ្វេភាគី រួមចំណែកអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការកីឡារវាងប្រទេសទាំងពីរផងដែរ។
![]() |
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ជួបពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ |
ក្នុងឱកាសដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី៥ ឧសភា លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានជួបពិភាក្សាការងារជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានសម្តែងការចាប់អារម្មណ៍ថា ក្នុងដំណើរទស្សនៈកិច្ចនេះ លោកបានឃើញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃរាជធានីភ្នំពេញ។ លោកបានអបអរសាទរចំពោះសមិទ្ធិផលក្នុងទំនាក់ទំនងបរទេស និងកិច្ចការផ្ទែក្នុងរបស់កម្ពុជា នាពេលកន្លងមក និងបានសម្តែងនូវទំនុកចិត្តថា កម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗក្នុងដំណើរការកសាងប្រទេសកម្ពុជាប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ជឿជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ (ASEAN Para Games 12) នៅខែមិថុនា ឆ្នាំ២០២៣ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបំពេញតាមការរំពឹងទុកក្នុងរយៈពេល ៦០ ឆ្នាំកន្លងមករបស់ប្រជាជនកម្ពុជា រួមចំណែកក្នុងការលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងដំណើរការកសាងសហគមន៍អាស៊ានសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាព។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានអះអាងថា ការចូលរួមរបស់គណៈប្រតិភូវៀតណាមក្នុង SEA Games 32 ដែលមានសមាជិកជាង ១០០០ នាក់ (ក្នុងចំណោមអ្នកចូលរួមសរុបប្រហែល ១០០០០ នាក់ ចូលរួម SEA Games 32 ក្នុងចំណោម ១១ ប្រទេស) និងការចូលរួមក្នុងវិញ្ញាសា ៣០/៣៦ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ ការគាំទ្រយ៉ាងសកម្មរបស់វៀតណាមសម្រាប់កម្ពុជានិយាយដោយឡែក និងអាស៊ាននិយាយរួម។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកីឡាវៀតណាម ដែលអញ្ជើញមកចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ដែលអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមពិធីបើកការប្រកួតកីឡា SEA Games លើកទី៣២ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់អត្តពលិកវៀតណាម។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់កម្ពុជាក្នុងការបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ បន្ទាប់ពីជាង ៦០ ឆ្នាំ នៃការបង្កើត និងអភិវឌ្ឍន៍របស់ស៊ីហ្គេម ហើយទន្ទឹមនឹងនោះបានរំលឹកពីជោគជ័យរបស់វៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ និងថ្លែងអំណរគុណវៀតណាមដែលបានចែករំលែកបទពិសោធន៍ គាំទ្រយ៉ាងសកម្ម រួមចំណែកជួយដល់កម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានល្អ សម្តេចពិជ័យ ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជានឹងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់គណៈប្រតិភូកីឡាវៀតណាម ក៏ដូចជាគណៈប្រតិភូដទៃទៀត រួមទាំងកន្លែងស្នាក់នៅឥតគិតថ្លៃសម្រាប់កីឡាករ កីឡាការិនី និងសិទ្ធិទូរទស្សន៍ផងដែរ៕

មតិពីមិត្តអ្នកអាន