Trending now

ស៊ីហ្គេម ៣២៖ ឧបនាយករដ្ឋមន្ត្រីវៀតណាម លើក​ទឹកចិត្ត​ដល់​ស្មារតីប្រកួតរបស់ប្រតិភូកីឡាវៀតណាម

17:04 | 05/05/2023 យោងតាមវិទ្យុសំលេងវៀតណាម

ស៊ីហ្គេម ៣២ មិនត្រឹមតែជាកន្លែងសម្រាប់ការប្រកួតប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់កីឡាករបង្ហាញពីស្មារតីវៀតណាម វប្បធម៌វៀតណាម កម្លាំងពលំរបស់ប្រជាជនវៀតណាម។ លោកបានស្នើឲ្យកីឡាករកីឡាការិនីចូលរួមប្រកួតជាមួយស្មារតីកីឡាប្រកបដោយភាពថ្លៃថ្នូរ និងនាំមកនូវភាពត្រចះត្រចង់ជូនមាតុភូមិ ។

រដ្ឋសភា​ជួប​ប្រជុំ​២​លើក​នៅ​សម័យ​ប្រជុំ​លើក​ទី​៥ ដេីម្បីការត្រួតពិនិត្យធនធានកំពូលប្រឆាំងនឹង Covid-19 រដ្ឋសភា​ជួប​ប្រជុំ​២​លើក​នៅ​សម័យ​ប្រជុំ​លើក​ទី​៥ ដេីម្បីការត្រួតពិនិត្យធនធានកំពូលប្រឆាំងនឹង Covid-19
ស៊ីហ្គេម ៣២៖ វៀតណាមដាក់គោលដៅចូលកំពូលទាំង៣នៅអាស៊ីអាគ្នេយ៍ ស៊ីហ្គេម ៣២៖ វៀតណាមដាក់គោលដៅចូលកំពូលទាំង៣នៅអាស៊ីអាគ្នេយ៍
ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang លើកទឹកចិត្តដល់ស្មារតីប្រកួតរបស់ប្រតិភូកីឡាវៀតណាម
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang លើកទឹកចិត្តដល់ស្មារតីប្រកួតរបស់ប្រតិភូកីឡាវៀតណាម

នារសៀលថ្ងៃទី ៤ ឧសភានៅរាជធានីភ្នំពេញ កម្ពុជា ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអញ្ជើញទៅភូមិកីឡានៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣២) ដើម្បីទស្សនា និងលើកទឹកចិត្តដល់ស្មារតីប្រកួតរបស់គណៈប្រតិភូកីឡាវៀតណាម មុនពិធីបើកស៊ីហ្គេម ៣២។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានសង្កត់ធ្ងន់ថា៖ ស៊ីហ្គេម ៣២ មិនត្រឹមតែជាកន្លែងសម្រាប់ការប្រកួតប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់កីឡាករបង្ហាញពីស្មារតីវៀតណាម វប្បធម៌វៀតណាម កម្លាំងពលំរបស់ប្រជាជនវៀតណាម។ លោកបានស្នើឲ្យកីឡាករកីឡាការិនីចូលរួមប្រកួតជាមួយស្មារតីកីឡាប្រកបដោយភាពថ្លៃថ្នូរ និងនាំមកនូវភាពត្រចះត្រចង់ជូនមាតុភូមិ ។

គណៈប្រតិភូកីឡាវៀតណាមបានចូលរួមស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដោយមានសមាជិកចំនួន ១ ០០៣ នាក់ ក្នុងនោះមានកីឡាករចំនួន ៧០២ នាក់ ចូលរួមប្រកួតលើប្រភេទកីឡាចំនួន ៣០/៣៦ ជាមួយវិញ្ញាសាចំនួន ៤៤៦/៥៨៣ ហើយខិតខំប្រឹងប្រែងដណ្ដើមបានមេដាយមាសចំនួនពី ៨៩ ទៅ ១២០ គ្រឿង ហើយជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមបណ្ដាប្រទេសចូលរួមផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ