Trending now

ស៊ីហ្គេម ៣២៖ វៀតណាមដាក់គោលដៅចូលកំពូលទាំង៣នៅអាស៊ីអាគ្នេយ៍

10:46 | 20/04/2023 ឌឹកអាញ់

គោលដៅរបស់គណៈប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេមលើកទី៣២នាពេលខាងមុខគឺដើម្បីចូលប្រទេសកំពូលទាំង៣ក្នុងតារាងមេដាយ។

ពិធី​ដង្ហែរភ្លើងគប់ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ – ស៊ីហ្គេម ៣២ ពិធី​ដង្ហែរភ្លើងគប់ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ – ស៊ីហ្គេម ៣២
ថ្នាក់ដឹកនាំប្រទេសអាស៊ានមួយចំនួននឹងអញ្ជើញចូលរួមពិធីបើកការ ប្រកួតកីឡាស៊ីហ្គេម ៣២ នៅកម្ពុជា ថ្នាក់ដឹកនាំប្រទេសអាស៊ានមួយចំនួននឹងអញ្ជើញចូលរួមពិធីបើកការ ប្រកួតកីឡាស៊ីហ្គេម ៣២ នៅកម្ពុជា
កងទ័ព​កីឡា​វៀតណាម​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣១
កងទ័ព​កីឡា​វៀតណាម​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣១

នាថ្ងៃទី ១៧ មេសា រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការបង្កើតគណៈប្រតិភូកីឡាវៀតណាម ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៥-១៧ ខែឧសភា។

ស៊ីហ្គេម ៣២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា នៅប្រទេស កម្ពុជា ដោយរំពឹងថានឹងមានអ្នកចូលរួមជាង ១២.៤០០ នាក់ រួមទាំងកីឡាករកីឡា ការិនី គ្រូបង្វឹក អាជ្ញាកណ្តាល និងបុគ្គលិកមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១។ ពិធីបើកស៊ីហ្គេមនឹងប្រព្រឹត្តទៅនាថ្ងៃទី ៥ ខែឧសភា និងពិធីបិទនៅថ្ងៃទី ១៧ ខែឧសភា។

ព្រឹត្តិការណ៍សំខាន់ទាំងពីរនេះត្រូវបានប្រទេសម្ចាស់ផ្ទះកម្ពុជារៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ នៅស៊ីហ្គេមលើកទី៣២ កីឡាករកីឡាការិនីនឹងចូលរួមប្រកួតចំនួន ៦០៨ វិញ្ញាសា នៃកីឡា ៤៨ ប្រភេទ។ នាថ្ងៃទី ១៩ ខែមេសា នៅទីក្រុងហាណូយ ក្រុមកីឡា វៀតណាមនឹងរៀបចំពិធីជូនដំណើរទៅចូលរួមស៊ីហ្គេម ៣២។ លោក Dang Ha Viet ប្រធានអគ្គនាយកដ្ឋានអប់រំកាយ និង កីឡា ប្រធានក្រុមកីឡាវៀតណាមដែលចូលរួម ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានឲ្យដឹងថា៖ “ក្រុមកីឡាវៀតណាមនឹងចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដោយមាន សមាជិកជាង១០០០នាក់ ក្នុងនោះមានកីឡាករកីឡាការិនីចំនួន៧០២នាក់ ចូលរួមប្រកួតក្នុងកីឡាចំនួន ៣១ ប្រភេទ ជាមួយនឹង ៤៤៦ វិញ្ញាសា។ គោលដៅរបស់ក្រុម កីឡាវៀតណាមគឺខិតខំចូលក្នុងកំពូលទាំង ៣ ដោយឈ្នះមេដាយមាសពី ៨៩ ដល់ ១២០ គ្រឿង”៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន