Trending now

ថ្នាក់ដឹកនាំប្រទេសអាស៊ានមួយចំនួននឹងអញ្ជើញចូលរួមពិធីបើកការ ប្រកួតកីឡាស៊ីហ្គេម ៣២ នៅកម្ពុជា

08:59 | 22/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងព្រឹត្តិការណ៍ កីឡាប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា និងចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា រៀងៗខ្លួន។

ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចជួយកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ប្រកបដោយជោគជ័យ ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចជួយកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ប្រកបដោយជោគជ័យ
វៀតណាមជាប្រទេសវិនិយោគផ្ទាល់ធំជាងគេទាំង ៥ នៅកម្ពុជា វៀតណាមជាប្រទេសវិនិយោគផ្ទាល់ធំជាងគេទាំង ៥ នៅកម្ពុជា
ស៊ីហ្គេម ៣២ នឹងប្រព្រឹត្តទៅនៅខែឧសភាឆ្នាំ២០២៣។
ស៊ីហ្គេម ៣២ នឹងប្រព្រឹត្តទៅនៅខែឧសភាឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ បាន ប្រកាសថា អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith នឹង អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២) ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា។ អញ្ជើញថ្លែងនៅមជ្ឈ មណ្ឌលសន្និបាតនិងពិព័រណ៌អន្តរជាតិជ្រោយចង្វា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា លោកប្រធានរដ្ឋឡាវនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ កម្ពុជានៅខែឧសភាខាងមុខ ហើយចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២។ យោងតាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមក៏ត្រូវ បានអញ្ជើញចូលរួម ពិធីបើកព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងតំបន់នេះផងដែរ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងព្រឹត្តិការណ៍ កីឡាប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា និងចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា រៀងៗខ្លួន។ ព្រឹត្តិការណ៍កីឡាទាំងពីរនេះត្រូវបានហៅរួមថា ជាព្រឹត្តិការណ៍កម្ពុជាឆ្នាំ២០២៣។ បាវចនានៃព្រឹត្តិការណ៍ “កម្ពុជា ២០២៣” គឺ “កីឡា៖ រស់ក្នុងសន្តិភាព”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ