ដោយប្រធានបទ “Khanh Hoa - សេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍន៍” ពិធីបុណ្យសមុទ្រ Nha Trang - Khanh Hoa ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមិថុនា ក្នុងគោលបំណងណែនាំ គោរព អភិរក្ស និងលើកតម្កើងតម្លៃខាងស្មារតី និងអត្តសញ្ញាណវប្បធម៌សមុទ្រ។
![]() |
![]() |
![]() |
រូបថតឧទាហរណ៍ |
ឆ្នាំនេះជាឆ្នាំទី ១០ហើយដែល Festival សមុទ្រ Nha Trang – Khanh Hoa ត្រូវបានរៀបចំឡើង ដោយមានកម្មវិធី សកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ជាង ៦០ បានប្រព្រឹត្តទៅនៅទីក្រុង Nha Trang និងស្រុក ទីរួមស្រុកមួយចំនួន។ សកម្មភាពទាំងនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមិថុនា ដោយបង្ហាញពីការរួបរួមគ្នារវាងពណ៌វប្បធម៌សហសម័យនិងទំនើប ; បំផុសកម្លាំងចម្រុះ និងស្តារការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋានក្រោយជំងឺរាតត្បាត COVID-19 ។ តាមការគ្រោងទុក Nha Trang – Khanh Hoa នឹងទទួលភ្ញៀវទេសចរប្រមាណ ១០០.០០០នាក់ក្នុងអំឡុងពេលនៃFestival។
មន្ទីរទេសចរណ៍ខេត្ត Khanh Hoa ត្រូវបានគេរំពឹងថានឹងទទួលភ្ញៀវជាតិ និងបរទេសជាង ១០០,០០០ នាក់ក្នុងសប្តាហ៍ពិធីបុណ្យនេះ។ បច្ចុប្បន្នខេត្តនេះមានគ្រឹះស្ថានស្នាក់នៅទេសចរណ៍ចំនួន ១.១៦៩ មានបន្ទប់ជាង ៥៥.៥៣០ ។
ឧស្សាហកម្មទេសចរណ៍ Khanh Hoa មានបំណងទទួលភ្ញៀវទេសចរណ៍ប្រមាណ ៤ លាននាក់នៅឆ្នាំ ២០២៣ ក្នុងនោះទេសចរក្នុងស្រុកប្រមាណ ២,៥ លាននាក់ និងភ្ញៀវអន្តរជាតិចំនួន ១,៥ លាននាក់ ចំណូលពីទេសចរណ៍ប្រមាណ ២១ ០០០ ពាន់លានដុង។
Festival សមុទ្រ Nha Trang - Khanh Hoa ឆ្នាំ ២០២៣ បានរួមចំណែក រីកសាយភាយរូបភាពទឹកដី និងប្រជាជនខេត្ត Khanh Hoa ជាមួយនឹងសក្តានុពលសេដ្ឋកិច្ចនិងទេសចរណ៍នៃមូលដ្ឋាន ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងក្រៅប្រទេសយ៉ាងច្រើនកុះករមកដល់ Nha Trang - Khanh Hoa ដែលជាអាស័យដ្ឋានគួរឲ្យទាក់ទាញក្នុងផែនទីទេសចរណ៍វៀតណាម៕
មតិពីមិត្តអ្នកអាន