Trending now

សៀវភៅពិសេសជាអំណោយជូនដល់ Truong Sa និងផ្ទះរន្ទា DK១

10:00 | 18/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងប៉ុន្មានថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែមេសា ក្រុមការងារលេខ៣ ដឹកនាំដោយឧត្តមនាវីទោ Tran Ngoc Quyet អគ្គសេនាធិការរងនៃកងទ័ពជើងទឹកវៀតណាម បានចុះសួរសុខទុក្ខ លើកទឹកចិត្ត ផ្តល់អំណោយ និងស្វែងយល់ពីស្ថានភាពសតិអារម្មណ៍ ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា លទ្ធផលនៃភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់កងទ័ព និងប្រជាជន លើកោះចំនួន ៥ នៃប្រជុំកោះ Truong Sa (Spratly Islands) រួមមាន៖ Song Tu Tay, Sinh Ton, Co Lin, Da Dong A, Truong Sa និងផ្ទះរន្ទា DK១។

ដំណើរទៅកាន់ Truong Sa និងផ្ទះរន្ទា DK១ របស់អាណិកជនវៀតណាម មកពី ២២ ប្រទេសជុំវិញពិភពលោក ដំណើរទៅកាន់ Truong Sa និងផ្ទះរន្ទា DK១ របស់អាណិកជនវៀតណាម មកពី ២២ ប្រទេសជុំវិញពិភពលោក
ទីក្រុងហូជីមិញរៃអង្គាសថវិកាប្រមាណ ៣,២ លានដុល្លារអាមេរិក អនុវត្តន៍កម្មវិធី “ដើម្បី Truong Sa បៃតង” ទីក្រុងហូជីមិញរៃអង្គាសថវិកាប្រមាណ ៣,២ លានដុល្លារអាមេរិក អនុវត្តន៍កម្មវិធី “ដើម្បី Truong Sa បៃតង”
លោក Lai Xuan Mon សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ឃោសនា និងអប់រំមជ្ឈិមប្រគល់សៀវភៅដល់កម្មាភិបាលនិងយុទ្ធជននៅផ្ទះរន្ទា DK១
លោក Lai Xuan Mon សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ឃោសនា និងអប់រំមជ្ឈិមប្រគល់សៀវភៅដល់កម្មាភិបាលនិងយុទ្ធជននៅផ្ទះរន្ទា DK១

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានប្រគល់សៀវភៅមួយឈុតមានចំណងជើងថា “លាន់លឺរន្ទឺសម្លេងទឹកដី” របស់គ្រឹះស្ថានបោះពុម្ពព័ត៌មាន និងផ្សព្វផ្សាយ, សៀវភៅ “ទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនលើមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀតណាម” និងសៀវភៅ “តាំងចិត្ត និងតស៊ូប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន រួមចំណែកក្នុងការកសាងបក្ស រដ្ឋ កាន់តែស្អាតស្អំ និងរឹងមាំ” របស់អគ្គលេខាបក្សលោក Nguyen Phu Trong សម្រាប់កម្មាភិបាល យុទ្ធជន តំបន់ភូមិភាគទី ៤ នៃកងទ័ពជើងទឹក រួមទាំងទីតាំងកោះ និងផ្ទះរន្ទា។ ទាំងនេះគឺជាសៀវភៅដ៏មានអត្ថន័យ មានតម្លៃអំពីទ្រឹស្តី និងការអនុវត្ត មានលក្ខណៈតម្រង់ទិសខ្ពស់ សម្រាប់កម្មាភិបាល និងយុទ្ធជននៃតំបន់លេខ ៤ កងទ័ពជើងទឹក និងប្រជាជននៅលើប្រជុំកោះ Truong Sa។

សៀវភៅ “លាន់លឺរន្ទឺសម្លេងទឹកដី” មាន ១២ភាគ រួមទាំងសម្រង់ពីប្រយោគ ពាក្យពេជន៍ដ៏មានតម្លៃរបស់លោកប្រធាន ហូជីមិញ ដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីរាប់ម៉ឺនទំព័រនៃសៀវភៅ “សម្រាំងហូជីមិញ” ហើយបានរៀបចំជាប្រព័ន្ធ តាមប្រធានបទនីមួយៗ ដែលមានខ្លឹមសារជាមូលដ្ឋាននៃសតិអារម្មណ៍របស់លោកប្រធានហូជីមិញ។ ចំណែកឯសៀវភៅ “ទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនលើមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀត ណាម” គឺជាសម្រាំងនៃអត្ថបទចំនួន ២៩ របស់អគ្គលេខាបក្សលោក Nguyen Phu Trong ដោយសង្ខេបអំពីទ្រឹស្តី និងការអនុវត្តជាក់ស្តែង មេរៀនបទពិសោធន៍ដែលប្រមូលបាន តាមរយៈជាង ៣៥ ឆ្នាំនៃការកែទម្រង់ប្រទេសជាតិ និងការកសាងសង្គមនិយមនៅវៀតណាម ក្នុងគោលបំណងបំផុស និងជំរុញសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេសក្នុងដំណាក់កាលបច្ចុប្បន្ន។

លោក Lai Xuan Mon សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ឃោសនា និងអប់រំមជ្ឈិម ក្នុងសុន្ទរកថា នៅពេលប្រគល់សៀវភៅនេះដល់កម្មាភិបាលនិងយុទ្ធជននៅកោះ Song Tu Tay បានបញ្ជាក់ថា៖ “សៀវភៅ “ទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនលើមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀតណាម” អះអាងថា គ្មានជម្រើសផ្សេងទេ ហើយវៀតណាមបានជ្រើសរើសផ្លូវឆ្ពោះទៅរកសង្គមនិយម។ សៀវភៅនេះបានបូកសរុបអំពីការផ្លាស់ប្តូរថ្មីអស់រយៈពេល ៣០ ឆ្នាំ វៀតណាមបានតស៊ូយ៉ាងប្ដូរផ្ដាច់ និងអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវគោលនយោបាយនេះ ដើម្បីធ្វើឲ្យប្រទេសមានការអភិវឌ្ឍដោយឥតឈប់ឈរ។ តាមនោះ អត្រាកំណើនសេដ្ឋកិច្ចតាំងពីអនុវត្តន៍ការផ្លាស់ប្តូរថ្មីមក តែងតែសម្រេចបាន ៨% ទំហំសេដ្ឋកិច្ចសម្រេចបានជាង ៤០០ ពាន់លានដុល្លារអាមេរិក ឈរនៅលំដាប់ទី ៤ ក្នុងតំបន់ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានជាង ៤ ពាន់លានដុល្លារអាមេរិក ការនាំចេញសម្រេចបានជាង ៧០០ ពាន់លានដុល្លារ ទុនបំរុងប្តូរប្រាក់បរទេសបានកើនឡើងដល់ជាង ១០០ ពាន់លានដុល្លារអាមេរិក ការកាត់បន្ថយភាពក្រីក្របានត្រឹមតែ ២% តាមលក្ខណៈវិនិច្ឆ័យថ្មី កម្រិតជីវភាពរបស់ប្រជាជនត្រូវបានកែលម្អ ការពារជាតិ និងសន្តិសុខត្រូវបានរក្សា។ ច្បាស់ណាស់ថា យើងត្រូវតែបន្តតស៊ូអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិម៉ាក្ស-លេនីន និង សតិអារម្មណ៍របស់លោកប្រធានហូជីមិញ ទៅលើគោលមាគ៌ាផ្លាស់ប្តូថ្មីរបស់បក្សយើង”។

លោក Nguyen Thai Hoc អនុប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង ប្រគល់សៀវភៅដល់កម្មាភិបាល និងយុទ្ធជននៅកោះ Truong Sa។
លោក Nguyen Thai Hoc អនុប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង ប្រគល់សៀវភៅដល់កម្មាភិបាល និងយុទ្ធជននៅកោះ Truong Sa។

ទន្ទឹមនឹងនោះ ខ្លឹមសារនៃសៀវភៅ “តាំងចិត្ត និងតស៊ូប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន រួមចំណែកក្នុងការកសាងបក្ស រដ្ឋ កាន់តែស្អាតស្អំ និងរឹងមាំ” លើកឡើងអំពីបញ្ហា ទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមាននៅវៀតណាម។ លោក Nguyen Thai Hoc អនុប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង នៅក្នុងសុន្ទរកថា ពេលប្រគល់សៀវភៅដល់កម្មាភិបាល និងយុទ្ធជននៃផ្ទះរន្ទា DK1 បានឲ្យដឹងថា៖ “សៀវភៅនេះកំពុងត្រូវបានកម្មាភិបាល បក្ខជន និងប្រជាជនទូទាំងប្រទេស ស្រាវជ្រាវ និងសិក្សា ដោយជ្រួតជ្រាបសតិអារម្មណ៍តស៊ូប្រយុទ្ធប្រឆាំងអំពើពុករលួយ អសកម្មរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ ហើយយើងបានប្រគល់សៀវភៅនេះជូនដល់កម្មាភិបាលនិងយុទ្ធជននៃផ្ទះរន្ទា DK1 ដោយក្តីសង្ឃឹមថា សមមិត្តនៅទីនេះ ជារៀងរាល់ថ្ងៃ រស់នៅ តស៊ូ ការពារបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់មាតុប្រទេស មានលក្ខខណ្ឌក្នុងការសិក្សា ស្រូបយកគំនិតដឹកនាំរបស់លោកអគ្គលេខាបក្ស ដើម្បីសម្រេចបានជោគជ័យរាល់ភារកិច្ច”។

“តាំងចិត្ត និងតស៊ូប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន រួមចំណែកក្នុងការកសាងបក្ស រដ្ឋ កាន់តែស្អាតស្អំ និងរឹងមាំ” ក៏បានរៀបចំជាប្រព័ន្ធនូវការណែនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងតួនាទីជាប្រមុខបក្សកុម្មុយនិស្តវៀតណាម និងជាប្រមុខ គណៈកម្មាធិការមជ្ឈិមដឹកនាំប្រឆាំងអំពើពុករលួយ បង្ហាញពីគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនិស្តវៀតណាមលើការបង្ការ និងទប់ស្កាត់អំពើពុករលួយ អវិជ្ជមាន ការកសាង និងកែតម្រូវបក្ស ការបណ្តុះបណ្តាលសីលធម៌ របៀបរស់នៅរបស់កម្មាភិបាល និងបក្ខជន។ ដោយក្រេបយកសតិអារម្មណ៍នេះ លោកវរសេនីយ៍ឯក Tran Van Trinh ស្នងការនយោបាយនៅកោះ Sinh Ton បាននិយាយថា៖ “ក្រុមការងារលេខ ៣ បានទៅទស្សនានិងមានក្តីស្រឡាញ់រាប់អានចំពោះកម្មាភិ បាល យុទ្ធជនលើកោះ រួមទាំងអំណោយខាងស្មារតីពិសេស នោះគឺសៀវភៅរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong។ នាពេលខាងមុខ យើងនឹងជ្រួតជ្រាបយ៉ាងហ្មត់ចត់ និងអប់រំដល់កម្មាភិបាល យុទ្ធជន និងកងកម្លាំងទាំងអស់នៅលើកោះ អំពីខ្លឹមសារ និងអត្ថន័យនៃសៀវភៅនេះ”។

ការប្រគល់សៀវភៅដ៏មានអត្ថន័យ និងមានតម្លៃទាំងទ្រឹស្តី និងការអនុវត្តដល់កម្មាភិបាល និងយុទ្ធជនតំបន់កងទ័ពជើងទឹកលេខ ៤ និងទីតាំងកោះ ផ្ទះរន្ទា ក្រុមការងារមានបំណងចង់ឱ្យកម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះ ឲ្យជ្រួតជ្រាបអនុវត្តន៍រាល់សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិម អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍របស់លោកហូជីមិញលើមាគ៌ាឆ្ពោះទៅសង្គមនិយមរបស់វៀតណាម។ ទន្ទឹមនឹងនោះ អនុវត្តបានល្អការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមាន រួមចំណែកក្នុងការកសាងបក្ស និងរដ្ឋដ៏ស្អាតស្អំ និងរឹងមាំ ការពារអធិបតេយ្យភាពនៃកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤