Trending now

វៀតណាមសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរថាមពលដោយសមភាពគឺជានិន្នាការដែលមិន អាចជៀសរួចសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

17:51 | 21/04/2023

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា ការផ្លាស់ប្ដូរថាមពល ការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាស ធាតុ គឺជាផ្លូវជៀសមិនរួចសម្រាប់វៀតណាមដើម្បីសម្រេចបានការអភិវឌ្ឍប្រកប ដោយចីរភាព។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ ឧទ្យានហូជីមិញ គឺជាសំណង់ដែល​មានអត្ថន័យ​ប្រវត្តិសាស្ត្រ និងវប្បធម៌នៅរដ្ឋធានីហាវ៉ាណា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ ឧទ្យានហូជីមិញ គឺជាសំណង់ដែល​មានអត្ថន័យ​ប្រវត្តិសាស្ត្រ និងវប្បធម៌នៅរដ្ឋធានីហាវ៉ាណា
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគលើកំណែទម្រង់រដ្ឋបាលគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគលើកំណែទម្រង់រដ្ឋបាលគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ។ (រូបថត៖ Thanh Tuan/VNA)
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ។ (រូបថត៖ Thanh Tuan/VNA)

កាលពីថ្ងៃទី ១៩ មេសា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម និងស្ថានបេសកកម្ម អចិន្ត្រៃយ៍របស់ឥណ្ឌូនេស៊ីប្រចាំអង្គការសហប្រជាជាតិ និងគណៈកម្មការសេដ្ឋកិច្ច សង្គមអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ( ESCAP) បានរៀបចំ ព្រឹត្តិការណ៍ “ការរចនាហិរញ្ញវត្ថុសម្រាប់ការផ្លាស់ប្ដូរថាមពលក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក មេរៀនរបស់ប្រទេសវៀតណាម និងឥណ្ឌូនេស៊ីស្តីពីការបង្កើតភាពជាដៃគូ ក្នុងការផ្លាស់ប្តូរថាមពលដោយសមភាព”។

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា ការផ្លាស់ប្ដូរថាមពល ការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាផ្លូវជៀសមិនរួចសម្រាប់វៀតណាមដើម្បីសម្រេចបានការអភិវឌ្ឍប្រកប ដោយចីរភាព។ ដូច្នេះហើយ វៀតណាម និងដៃគូអន្តរជាតិបានបង្កើតភាពជាដៃគូក្នុង ការផ្លាស់ប្តូរថាមពលដោយសមភាព (JETP) ដើម្បីកៀរគរថវិកាដំបូងចំនួន ១៥,៥ ពាន់លានដុល្លារក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ដើម្បីបម្រើកិច្ចខិតខំប្រឹងប្រែង ផ្លាស់ប្តូរថាមពលរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យដៃគូអន្តរជាតិ អនុវត្តន៍ការសន្យា ហើយផ្តល់ធនធាន ហិរញ្ញវត្ថុ ដូចជាផ្ដល់ជំនួយឥតសំណង កសាង សមត្ថភាព ចែករំលែកភាពជឿនលឿន ការស្រាវជ្រាវអំពីសក្តានុពលនៃថាមពលក កើតឡើងវិញ ជួយគាំទ្រនិងវិនិយោគក្នុងកម្មវិធី គម្រោងនានាដែលរួមចំណែកក្នុងការ ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជួយវៀតណាមអាចសម្រេចបានគោលដៅ ខាងអាកាសធាតុរបស់ខ្លួន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ