Trending now

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគលើកំណែទម្រង់រដ្ឋបាលគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ

17:43 | 21/04/2023

នាព្រឹកថ្ងៃទី ១៩ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការដឹកនាំ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគសាធារណៈរួមចំណែកជំរុញរាល់សកម្មភាពសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍន៍ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគសាធារណៈរួមចំណែកជំរុញរាល់សកម្មភាពសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍន៍
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ បង្កើតនិងសុក្រិតច្បាប់ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍន៍ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ បង្កើតនិងសុក្រិតច្បាប់ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍន៍
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគលើកំណែទម្រង់រដ្ឋបាលគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគលើកំណែទម្រង់រដ្ឋបាលគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ

សម័យប្រជុំបានផ្តោតទៅលើប្រធានបទនៃការជំរុញកំណែទម្រង់បែបបទរដ្ឋបាលដែលទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល ការបម្រើប្រជាជន និងអាជីវកម្ម។

ថ្លែងមតិបើកសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី តែងតែចាត់ទុកកំណែទម្រង់រដ្ឋបាលជាភារកិច្ចយុទ្ធសាស្ត្រ ព្រោះការវិនិយោគលើកំណែទម្រង់រដ្ឋបាលគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ។ តាមនោះ លោកនាយករដ្ឋមន្រី្ត ស្នើឱ្យក្រសួង ស្ថាប័ននានា អនុវត្តផែនការ កាត់បន្ថយ និងសម្រួលបទប្បញ្ញត្តិធុរកិច្ច និងវិមជ្ឈការនៃនីតិវិធីរដ្ឋបាល។ ទន្ទឹមជាមួយគ្នានោះ ចែករំលែកព័ត៌មាន និងទិន្នន័យបម្រើការងារដឹកនាំនិងការគ្រប់គ្រងរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។

សម្រាប់គណៈកម្មាធិការប្រជាជនខេត្ត និងក្រុងដែលចំណុះមជ្ឈិម លោកនាយករដ្ឋមន្ត្រីបានស្នើសុំដាក់ជូនក្រុមប្រឹក្សាប្រជាជន ដើម្បីផ្សព្វផ្សាយគោលនយោបាយស្តីពីការលើកលែង និងកាត់បន្ថយថ្លៃសេវាសាធារណៈតាមអ៊ីនធឺណិត និងការទូទាត់តាមអ៊ីនធឺណិត ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត និងបង់ប្រាក់តាមអ៊ីនធឺណិត។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានត្រូវខិតខំអនុវត្តឲ្យបាននូវគោលដៅជាក់ស្តែងមួយចំនួនដូចជា៖ ការលើកកម្ពស់កម្រិតនៃការពេញចិត្តរបស់ប្រជាពលរដ្ឋចំពោះសេវារបស់រដ្ឋាភិបាលក្នុងការអនុវត្តន៍បែបបទរដ្ឋបាល។

ក៏ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ ក្រសួងមហាផ្ទៃបានប្រកាសថា ខេត្ត Quang Ninh ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមខេត្ត ក្រុងចំនួន ៦៣ លើលទ្ធផលនៃសន្ទស្សន៍ទាំងពីរ៖ សន្ទស្សន៍ការពេញចិត្តរបស់ប្រជាជនចំពោះសេវាកម្មរបស់ស្ថាប័នរដ្ឋបាលរដ្ឋ និងសន្ទស្សន៍កំណែទម្រង់រដ្ឋបាលឆ្នាំ ២០២២៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ