Trending now

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគសាធារណៈរួមចំណែកជំរុញរាល់សកម្មភាពសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍន៍

10:44 | 13/04/2023

នាព្រឹកថ្ងៃទី ១២ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់គម្រោងសំខាន់ៗថ្នាក់ជាតិ និងសំខាន់ៗនៃវិស័យដឹកជញ្ជូន (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការដឹកនាំ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ បង្កើតនិងសុក្រិតច្បាប់ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍន៍ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ បង្កើតនិងសុក្រិតច្បាប់ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍន៍
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ថ្លែងមតិក្នុងកិច្ចប្រជុំ
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ថ្លែងមតិក្នុងកិច្ចប្រជុំ

កិច្ចប្រជុំនេះធ្វើឡើងក្នុងទម្រង់ផ្ទាល់និងតាមអនឡាញ ដោយតភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាល ជាមួយខេត្ត ក្រុងចំណុះមជ្ឈឹមចំនួន ៤៣ ដែលកំពុងមានគម្រោងសំខាន់ថ្នាក់ជាតិ និងគម្រោងសំខាន់ៗនៃផ្នែកដឹកជញ្ជូន។

ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ដើម្បីជំរុញការវិនិយោគសាធារណៈ ក្រសួង ស្ថាប័ននានាគប្បីជំរុញកំណែទម្រង់បែបបទរដ្ឋបាល; អនុម័តរាល់គម្រោងយ៉ាងឆាប់ៗ; រៀបចំដំណើរការសាងសង់ជាបន្ទាន់...។ តាមរយៈការវិនិយោគសាធារណៈ ដើម្បីនាំយកទុនចូលទៅក្នុងសេដ្ឋកិច្ច; បង្កើតការងារ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន; ជំរុញសកម្មភាពសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិកគណៈកម្មាធិការដឹកនាំ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន ត្រូវមានភាពសកម្ម និងមានភាពបត់បែនក្នុងការដឹកនាំ និងប្រតិបត្តិការគម្រោងសំខាន់ៗថ្នាក់ជាតិ និងសំខាន់ៗក្នុងវិស័យដឹកជញ្ជូន។ ជាមួយគ្នានោះ ក្រសួង វិស័យ និងមូលដ្ឋានត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលុបបំបាត់ឧបសគ្គ និងជំរុញការអនុវត្តគម្រោងទាំងនេះ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍