Trending now

សកម្មភាពជាច្រើនអំពីសៀវភៅនិងវប្បធម៌អានសៀវភៅសម្រាប់កុមារនៅខេត្ត Dak Lak

10:00 | 18/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងឱកាសឆ្ពោះទៅរកទិវាសៀវភៅនិងវប្បធម៌អានសៀវភៅ (២១ មេសា) ក្នុងរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅ (១៥ - ១៦ មេសា) នៅវិថីសៀវភៅកាហ្វេ Buon Ma Thuot ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានប្រព្រឹត្តទៅសកម្មភាពជាច្រើនអំពីសៀវភៅនិងវប្បធម៌អានសៀវភៅសម្រាប់កុមារ។

កងទ័ពការពារព្រំដែនខេត្ត Dak Lak និងខេត្ត An Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Dak Lak និងខេត្ត An Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធកម្ពុជា
តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ជូនពរឆ្នាំថ្មីដល់កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម) តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ជូនពរឆ្នាំថ្មីដល់កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម)
សកម្មភាពជាច្រើនអំពីសៀវភៅនិងវប្បធម៌អានសៀវភៅសម្រាប់កុមារនៅខេត្ត Dak Lak
សកម្មភាពជាច្រើនអំពីសៀវភៅនិងវប្បធម៌អានសៀវភៅសម្រាប់កុមារនៅខេត្ត Dak Lak

នៅវិថីសៀវភៅបានប្រព្រឹត្តិទៅសកម្មភាពដ៏វិសេសវិសាលជាច្រើនដូចជា៖ ឧទ្ទេសនាមសៀវភៅកុមារ “Ca Nong ធ្វើដំណើរទៅកោះ Truong Sa” និងជួបប្រាស្រ័យជាមួយអ្នកនិពន្ធBui Tieu Quyen; ឧទ្ទេសនាមសៀវភៅរឿង "ដំណើរផ្សងព្រេងរបស់ចង្រិតដូង” (De Men phieu luu ky) និងជួបសំណេះសំណាលជាមួយអ្នកនិពន្ធរឿងកុមារនានា។ ចូលរួមកម្មវិធីនេះ ប្អូន To Ngoc Khanh សិស្សម្នាក់នៅសាលាវិទ្យាល័យ Dong Du ទីក្រុង Buon Ma Thuot បានចែករំលែកថា៖ “នេះជាលើកទីមួយហើយដែលខ្ញុំបានចូលរួមពិធីបុណ្យសៀវភៅ នៅវិថីសៀវភៅកាហ្វេនេះ ខ្ញុំមានឱកាសជួបជាមួយអ្នកស្រលាញ់សៀវភៅដូចខ្ញុំដែរ ក៏ដូចជាបានស្គាល់សៀវភៅល្អៗជាច្រើន។ ខ្ញុំក៏បានជួបជាមួយអ្នកនិពន្ធនិងកវីល្បីៗជាច្រើននាក់ ហើយបានប្រាស្រ័យទាក់ទងជាមួយពួកគេ។ ខ្ញុំគិតថានៅពេលទទួលបានសៀវភៅមួយក្បាល ខ្ញុំគួរតែផ្តល់សៀវភៅដល់អ្នកដទៃទៀត។ ដូច្នេះហើយ ចំណេះដឹងនឹងត្រូវបានរីកសាយ ភាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់”។

ក្នុងឱកាសនេះដែរ គណៈរៀបចំក៏បានរៀបចំសកម្មភាពដ៏មានអត្ថន័យដូចជា៖ ការប្រកួតដំឡើង Lego ស្មូន To he ឆ្លងបទពិសោធន៍នៃរបរត្បាញចរបាប់របស់ជនជាតិ Ede និងទៅទស្សនាបណ្ណាល័យចល័តនិទាឃរដូវផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី