Trending now

តំបន់ទេសចរណ៍ក្នុងខេត្តក្រចេះ ដែលអ្នកអាចទៅកម្សាន្តបាន នៅរដូវវស្សា

11:42 | 10/08/2020 (បកប្រែដោយឌីណា)

មានទីតាំងនៅខាងកើតទន្លេមេគង្គ ដែលទាក់ទាញភ្ញៀវទេសចរមួយចំនួនដែលភាគច្រើនទៅទស្សនាអន្លង់ផ្សោតដែលនៅសេសសល់លើពិភពលោក។ ភូមិដែលគួរទៅទស្សនាគឺភូមិកាំពីដែលមានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីទីរួមខេត្ត។ ផ្សោតទឹកសាបជាសត្វស្ថិតនៅក្នុងគ្រោះថ្នាក់ និងជាសត្វដ៏កម្រ តាមការប៉ាន់ស្មានគឺមានប្រហែលត្រឹមតែ៦០ក្បាលប៉ុណ្ណោះដែលរស់នៅក្នុងទន្លេនេះ

តំបន់ទេសចរណ៍ក្នុងខេត្តក្រចេះ ដែលអ្នកអាចទៅកម្សាន្តបាន នៅរដូវវស្សា។ (រូបថត៖ Thmey Thmey.com)

តាម លោក ចាន់ សុគ​ន្ធី រដូវវស្សា ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍ ដែល​នៅតាម​តំបន់ឆ្នេរ​ខ្សាច់​ខេត្តក្រចេះ មិនអាច​ទទួល​ភ្ញៀវទេសច​រ​បានទេ​។ «​តំបន់​ទេសចរណ៍​ដទៃ ភ្ញៀវទេសចរ​មិនអាច​ទៅ​កម្សាន្ត​បានទេ​ដោយសារ​តំបន់​ទេសចរណ៍​ទាំងនោះ ពឹង​ផ្អែកលើ​សក្តានុពល​ឆ្នេរ​ខ្សាច់ ដូចជា​ឆ្នេរ​ខ្សាច់​កោះ​ទ្រុង​។ បច្ចុប្បន្ន ទឹក​ឡើង​លិច​ខ្សាច់​អស់​ទៅ វា​អត់​មាន​អ្វី​ទទួលភ្ញៀវ​ទេសចរ​បាន​»​។ នេះ​បើតាម​ការបន្ថែម​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​។​

តំបន់ទេសចរណ៍ក្នុងខេត្តក្រចេះ ដែលអ្នកអាចទៅកម្សាន្តបាន នៅរដូវវស្សា។ (រូបថត៖ Thmey Thmey.com)

​លោក ចាន់ សុគ​ន្ធី រំពឹងថា ទទួលបាន​ភ្ញៀវទេសចរ​ច្រើន ក្នុងពេល​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​ខាងមុខ​។ ខេត្តក្រចេះ​ទទួលភ្ញៀវ​ទេសចរ​មិនតិចជាង ១០០០​នាក់​ទេ ក្នុងឱកាស​បុណ្យទាន​ធំៗ​កន្លងមក​។ ទន្ទឹមនឹងនេះ មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ក៏​កំពុងធ្វើការ​ទៅលើ​វិធានការ​សុវត្ថិភាព តាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ភ្ញៀវទេសចរ ក៏ដូចជា​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ នេះ​ជាការ​បញ្ជាក់​របស់លោក ចាន់ សុគ​ន្ទី​។

​សូមជម្រាបថា ខេត្តក្រចេះ​មាន​តំបន់​ទេសចរណ៍​សរុប​១៩​កន្លែង រួមមាន​រមណីយដ្ឋាន​ធម្មជាតិ​១៣​កន្លែង រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ៥​កន្លែង និង​រមណីយដ្ឋាន​វប្ប​ធម៌​ធម្មជាតិ ១​កន្លែង​៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh