Trending now

ខេត្ត Binh Phuoc (វៀតណាម)ឧបត្ថម្ភថវិកាជូនកងកម្លាំងការពារព្រំដែននៃខេត្តត្បូងឃ្មុំនិងខេត្តក្រចេះ

07:04 | 31/07/2022

នៅថ្ងៃទី២៩ ខែកក្កដា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc វៀតណាម បានរៀបចំពិធីជូនថវិកាជំនួយដល់កងកម្លាំងការពារព្រំដែនខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

ខេត្ត Kien Giang (វៀតណាម) និងខេត្តកំពតពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ខេត្ត Kien Giang (វៀតណាម) និងខេត្តកំពតពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍
ខេត្ត Tay Ninh (វៀតណាម) ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា ខេត្ត Tay Ninh (វៀតណាម) ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា
លោកវរសេនីយ៍ឯក Le Da Tinh ជូនថវិកាជំនួយដល់កងកម្លាំងការពារព្រំដែននៃខេត្តត្បូងឃ្មុំ (រូបថត៖ bienphong.com.vn)
លោកវរសេនីយ៍ឯក Le Da Tinh ជូនថវិកាជំនួយដល់កងកម្លាំងការពារព្រំដែននៃខេត្តត្បូងឃ្មុំ

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានជូនថវិកាជិត ១.៤ ពាន់លានដុងដល់តំបន់ប្រតិបត្តិការសឹករង ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ នៃខេត្តទាំងពីរ ត្បូងឃ្មុំ និងក្រចេះ។ ព្រមទាំង ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពនៃជម្ងឺ Covid-19 និងឯកភាពគ្នាបង្កើនការសម្របសម្រួលក្នុងការធ្វើពាណិជ្ជកម្ម ការផ្លាស់ប្តូរព័ត៌មាន ការយាមល្បាត ការត្រួតពិនិត្យព្រំដែន ការទប់ស្កាត់សកម្មភាពរំលោភបំពានបទបញ្ញត្តិព្រំដែន ការការពារអធិបតេយ្យភាពដែនដី និងការពារសន្តិសុខតំបន់ព្រំដែន។

ថ្លែងនៅក្នុងពិធី លោកវរសេនីយ៍ឯក Le Da Tinh មេបញ្ជាការរង ប្រធានសេនាធិការនៃកងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានឲ្យដឹងថា ក្នុងស្មារតីសាមគ្គីភាពនិងប្រពៃណីរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ នេះគឺជាការលើកទឹកចិត្តនិងការជួយគាំទ្រអង្គភាពមិត្តជំនះការលំបាក។

តំណាងកងកម្លាំងការពារព្រំដែននៃខេត្តត្បូងឃ្មុំនិងខេត្តក្រចេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ពីកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងបានបញ្ជាក់ថា នឹងបន្តសម្របសម្រួលក្នុងការបំពេញភារកិច្ចគ្រប់គ្រង ការពារព្រំដែន ហើយពូនជ្រំសាមគ្គីភាព មិត្តភាពវៀតណាម - កម្ពុជា នាពេលខាងមុខនេះ។

នាថ្ងៃទី ១៣ មករា នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu លោកវរសេនីយ៍ឯក Bui Minh Soai មេបញ្ជាការឆ្មាំព្រំដែនខេត្ត Binh Phuoc បានប្រគល់ថវិកាជូនកងកម្លាំងអនុតំបន់ កងអនុសេនាធំនគរបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពខេត្តក្រចេះ ព្រះរាជាណាចក្រកម្ពុជា។

នៅទីនេះ ភាគីទាំងពីរបានចុះសួរសុខទុក្ខ និងជូនដំណឹងយ៉ាងឆាប់រហ័សអំពីស្ថានភាពមួយចំនួនទាក់ទងនឹងការគ្រប់គ្រងការការពារព្រំដែន ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នាពេលថ្មីៗនេះ។

លោកវរសេនីយ៍ឯក Bui Minh Soai មេបញ្ជាការឆ្មាំព្រំដែនខេត្ត Binh Phuoc បានសង្កត់ធ្ងន់ថា៖ ក្នុងបរិបទនៃការរាតត្បាត Covid - 19 តាំងពីដើមឆ្នាំមក មានការអភិវឌ្ឍន៍ស្មុគស្មាញជាច្រើន ការកំណត់ការធ្វើដំណើរ និងទំនាក់ទំនង។ ទោះបីជាបរិមាណថវិកាមិនច្រើនក៏ដោយ ដោយមានស្មារតីទទួលខុសត្រូវ មិត្តភាពជិតខាង និងប្រពៃណីនៃការឈរក្បែរគ្នាក្នុងគ្រប់ស្ថានភាពនៃប្រទេស និងប្រជាជនទាំងពីរពីអតីតកាលដល់បច្ចុប្បន្ន បញ្ជាការដ្ឋានការពារព្រំដែនខេត្ត Binh Phuoc សង្ឃឹមថា ដើម្បីរួមចំណែកកាត់បន្ថយការលំបាកដល់កងកម្លាំងប្រដាប់អាវុធកម្ពុជា។ ឯកឧត្តមអគ្គមេបញ្ជាការ សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួលបានល្អក្នុងការអនុវត្តភារកិច្ច រួមចំណែករក្សាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម