Trending now

ខេត្ត Kien Giang (វៀតណាម) និងខេត្តកំពតពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍

09:06 | 30/07/2022 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ២៨ ខែកក្កដា សន្និសីទបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំ (២០១៩ - ២០២១) និងទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំក្រោយ រវាងខេត្ត Kien Giang និងខេត្តកំពត បានប្រព្រឹត្តទៅនៅខេត្តកំពត។

ខេត្ត Tay Ninh (វៀតណាម) ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា ខេត្ត Tay Ninh (វៀតណាម) ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា
ខេត្ត Bac Giang និងគោលដៅដែលមានមនុស្សតិចណាស់ស្គាល់ដល់ ខេត្ត Bac Giang និងគោលដៅដែលមានមនុស្សតិចណាស់ស្គាល់ដល់
លោក Lam Minh Thanh ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Kien Giang និង លោក ម៉ៅ ធនិន អភិបាលខេត្តកំពតចុះហត្ថលេខាលើរបាយការណ៍បឋមស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល៣ឆ្នាំ ២០១៩-២០២១ និងទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំបន្ទាប់។ (រូបថត៖ VOV)
លោក Lam Minh Thanh ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Kien Giang និង លោក ម៉ៅ ធនិន អភិបាលខេត្តកំពតចុះហត្ថលេខាលើរបាយការណ៍បឋមស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល៣ឆ្នាំ ២០១៩-២០២១ និងទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំបន្ទាប់។

ថ្លែងមតិក្នុងសន្និសីទ លោក Lam Minh Thanh ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Kien Giang បានឲ្យដឹងថា៖“ថ្នាក់ដឹកនាំខេត្តទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធដើម្បីដឹកនាំស្ថាប័នគ្រប់ លំដាប់ថ្នាក់នៃខេត្តទាំងពីរ ឲ្យខិតខំប្រឹងប្រែងអនុវត្តន៍ឲ្យបានល្អនូវខ្លឹមសារនៃឯកសារ ដែលបានចុះហត្ថលេខារវាងខេត្តទាំងពីរ ដើម្បីពង្រឹងការការពារជាតិសន្តិសុខ; ជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម; ធានាស្ថិរភាពនៃខេត្តនីមួយៗ; លើកកំពស់ជីវភាព ខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន រក្សារឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពសន្តិ សុខនៅតាមតំបន់ព្រំដែន រក្សារឹងមាំនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព ប្រពៃណីដ៏ យូរអង្វែងរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា”។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា លទ្ធផលវិជ្ជមានដែលភាគី ទាំងពីរសម្រេចបាននាពេលកន្លងមក បានរួមចំណែកក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរ បង្កលក្ខខណ្ឌអំណោយផលសម្រាប់ខេត្តទាំងពីរដើម្បីបន្តសម្រេចជំហានវឌ្ឍនភាពថ្មីៗ។

“អង្គសន្និសីទ្ធបានវាយតម្លៃខ្ពស់ចំពោះគុណូបការៈ និងការខិតខំប្រឹងប្រែង របស់ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរ ស្ថាប័ន ពាក់ព័ន្ធ និងប្រជាពលរដ្ឋនៃខេត្តទាំងពីរ ដែលបានរួមចំណែកយ៉ាងសកម្ម និងធំធេង ក្នុងការរក្សារឹងមាំនូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវប្បធម៌ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទ្វេភាគី ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ការយល់ដឹង និងការជួយគាំទ្រគ្នាទៅវិញទៅមក ដូចជាបងប្អូន សំដៅលើក ស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃខេត្តទាំងពីរ ឲ្យកាន់តែមានភាពរីកចម្រើននា ពេលអនាគតផងដែរ”។

ក្នុងសន្និសីទនេះ លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពតបានឲ្យ ដឹងថា ខេត្ត Kien Giang និងខេត្តកំពតបានសម្របសម្រួលគ្នាធ្វើការពិនិត្យដីជាក់ស្ដែង ហើយត្រៀមរៀបចំលក្ខខណ្ឌចាំបាច់ឆ្ពោះទៅរកការកសាងខ្សែទេសចរណ៍តាមផ្លូវ សមុទ្ររវាងទីក្រុងកោះ Phu Quoc និងខេត្តកំពត។ មុននោះ ភាគីទាំងពីរ បានជួយ សម្រួលដល់អាជីវកម្មទេសចរណ៍ Kien Giang និងអាជីវកម្មទេសចរណ៍ខេត្ត កំពត ក្នុងការបើកដំណើរទេសចរណ៍ ដើម្បីនាំភ្ញៀវទេសចរមកទស្សនាតាមផ្លូវគោកតាមរយៈ ច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien - ព្រែកចាកផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ