Trending now

រដ្ឋាភិបាលវៀតណាមបានអនុម័តលើយុទ្ធសាស្រ្តស្ដីពី ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព ការការពារបរិស្ថាន សមុទ្រ និងកោះ

10:04 | 06/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

កាលពីថ្ងៃទី ៣ ខែមេសា រដ្ឋាភិបាលវៀតណាមបានអនុម័តលើយុទ្ធសាស្រ្តស្ដីពី ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព ការការពារបរិស្ថាន សមុទ្រ និងកោះរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

សមាជិក​អង្គការ​សហប្រជាជាតិ ត្រូវរ៉ូវគ្នា​សម្រេច​បាន​​សន្ធិសញ្ញា​​អន្តរជាតិ ដើម្បី​​ការពារ​​ប្រព័ន្ធ​ជីវចម្រុះ​សមុទ្រ សមាជិក​អង្គការ​សហប្រជាជាតិ ត្រូវរ៉ូវគ្នា​សម្រេច​បាន​​សន្ធិសញ្ញា​​អន្តរជាតិ ដើម្បី​​ការពារ​​ប្រព័ន្ធ​ជីវចម្រុះ​សមុទ្រ
ឈូង​សមុទ្រ Ha Long និង​ Mu Cang Cha​i (វៀតណាម) ស្ថិត​​ក្នុងចំណោមគោលដៅចម្រុះពណ៌​បំផុតរបស់ពិភពលោក ឈូង​សមុទ្រ Ha Long និង​ Mu Cang Cha​i (វៀតណាម) ស្ថិត​​ក្នុងចំណោមគោលដៅចម្រុះពណ៌​បំផុតរបស់ពិភពលោក
រដ្ឋាភិបាលវៀតណាមបានអនុម័តលើយុទ្ធសាស្រ្តស្ដីពី ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព ការការពារបរិស្ថាន សមុទ្រ និងកោះរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
រដ្ឋាភិបាលវៀតណាមបានអនុម័តលើយុទ្ធសាស្រ្តស្ដីពី ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព ការការពារបរិស្ថាន សមុទ្រ និងកោះរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

តាមនោះ គោលដៅគឺនៅឆ្នាំ ២០៣០ ធនធានសមុទ្រ និងកោះនឹងត្រូវបានធ្វើ អាជីវកម្មដោយសមហេតុផល ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ បម្រើ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្សាភ្ជាប់នឹងការធានាការពារជាតិ សន្តិសុខ កិច្ចការ បរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ; ការបំពុលបរិស្ថានសមុទ្រត្រូវបានបង្ការ ទប់ស្កាត់ គ្រប់គ្រង និងកាត់បន្ថយគួរឲ្យកត់សម្គាល់; ជីវចម្រុះសមុទ្រ ឆ្នេរសមុទ្រ និង កោះសមុទ្រត្រូវបានការពារ ថែរក្សា និងស្ដារឡើងវិញ; តម្លៃបេតិកភណ្ឌធម្មជាតិ បេតិកភណ្ឌវប្បធម៌សមុទ្រត្រូវបានអភិរក្ស និងពង្រីក; ផលប៉ះពាល់នៃគ្រោះមហន្តរាយ ធម្មជាតិត្រូវបានគ្រប់គ្រងនៅកម្រិតអប្បបរមាតាមដែលអាចធ្វើទៅបាន ឆ្លើយតប ដោយម្ចាស់ការ និងប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុ និងការកើន ឡើងនីវ៉ូទឹកសមុទ្រ ឆ្ពោះទៅរកគោលដៅនាំវៀតណាមក្លាយទៅជាប្រទេសសមុទ្រដ៏ ខ្លាំងមាំមួន ជាប្រទេសអ្នកមានអាស្រ័យលើសមុទ្រ។

ដល់ឆ្នាំ ២០៣០ ធនធានសមុទ្រ និងកោះនឹងត្រូវបានធ្វើអាជីវកម្មដោយសម ហេតុផល វិស័យសេដ្ឋកិច្ចសមុទ្រសំខាន់ៗតាមលំដាប់អាទិភាព៖ ទេសចរណ៍ និង សេវាកម្មសមុទ្រ; សេដ្ឋកិច្ចនាវាចរណ៍; ការធ្វើអាជីវកម្មប្រេងឧស្ម័ន និងធនធានរ៉ែ សមុទ្រផ្សេងទៀត; ការធ្វើវារីវប្បកម្មនិងនេសាទ; ឧស្សាហកម្មឆ្នេរ; ថាមពលកកើត ឡើងវិញនិងវិស័យសេដ្ឋកិច្ចសមុទ្រថ្មី; ការលើកកម្ពស់ជីវភាពរស់នៅនិងរបររកស៊ី សម្រាប់សហគមន៍។

ដល់ឆ្នាំ២០៥០ ធនធានសមុទ្រនិងកោះនឹងត្រូវបានធ្វើអាជីវកម្មដោយសមហេតុ ផល ប្រើប្រាស់ដោយមានប្រសិទ្ធភាព ដើម្បីនាំវៀតណាមក្លាយទៅជាប្រទេសសមុទ្រ ដ៏ខ្លាំងមាំមួន ដោយឈរលើមូលដ្ឋាននៃកំណើនបៃតង ជីវៈចម្រុះសមុទ្រត្រូវបាន អភិរក្ស បរិស្ថានសមុទ្រ និងកោះសមុទ្រស្រស់បរិសុទ្ធ សង្គមប្រកបដោយសុខដុម រមនាជាមួយធម្មជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស