Trending now

មហោស្រពកាហ្វេ Buon Ma Thuot (វៀតណាម)៖ បិទបញ្ចប់ការប្រកួតផលិតសិប្បកម្ម

15:00 | 21/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ១២ មីនា នៅទីក្រុង Buon Ma Thuot គណៈកម្មាធិការរៀបចំមហោស្រពកាហ្វេ Buon Ma Thuot បានរៀបចំពិធីបិទ និងប្រគល់រង្វាន់សម្រាប់ការប្រកួតផលិតសិប្បកម្មវិចិត្រសិល្បៈពីដើមកាហ្វេ ក្នុងក្របខ័ណ្ឌនៃមហោស្រពកាហ្វេ Buon Ma Thuot លើកទី៨ ឆ្នាំ ២០២៣។

ដំណើរកម្សាន្ត និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ពិធីបុណ្យកាហ្វេ Buon Ma Thuot ឆ្នាំ ២០២៣ ដំណើរកម្សាន្ត និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ពិធីបុណ្យកាហ្វេ Buon Ma Thuot ឆ្នាំ ២០២៣
ដំណើរកំសាន្តដើម្បីស្វែងរកល្បាក់ទឹកធ្លាក់កំពុងពេញនិយមនៅ Buon Ma Thuot ដែលមានទេសភាពដ៏ស្រស់ស្អាតអស្ចារ្យជាច្រើននៃដីកាហ្វេ ដំណើរកំសាន្តដើម្បីស្វែងរកល្បាក់ទឹកធ្លាក់កំពុងពេញនិយមនៅ Buon Ma Thuot ដែលមានទេសភាពដ៏ស្រស់ស្អាតអស្ចារ្យជាច្រើននៃដីកាហ្វេ
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Dak Lak លោក Nguyen Tuan Ha ថ្លែងសុន្ទរកថាបិទពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៨
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Dak Lak លោក Nguyen Tuan Ha ថ្លែងសុន្ទរកថាបិទពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៨

ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ សិប្បករបានបង្កើតស្នាដៃជាមួយនឹងប្រធានបទអំពីជីវភាព និងសកម្មភាពរបស់ក្រុមជនជាតិភាគតិចតំបន់ Tay Nguyen បញ្ហាការពារបរិស្ថាន ការពារសត្វកម្រ និងការលើកកម្ពស់តម្លៃផលិតផលកាហ្វេ និងផលិតផលវិចិត្រសិល្បៈតុបតែងបំរើជីវភាព។ វិចិត្រករ Nguyen Hai Long ប្រធានគណៈមេប្រយោគនៃការប្រកួតបានវាយតម្លៃថា៖ “គុណភាពនៃផលិតផលគឺលើសពីការរំពឹងទុករបស់គណៈមេប្រយោគ។ ក្រៅពីការបង្ហាញផលិតផលដែលបំពេញតាមលក្ខណៈវិនិច្ឆ័យនៃវិចិត្រសិល្បៈ គឺមានជំនាញ មានភាពប៉ិនប្រសប់ និងសមត្ថភាពច្នៃប្រឌិតរបស់សិប្បករ ក្រៅពីនោះក៏មានការឈានទៅដល់លើសពីផលិតផលវិចិត្រសិល្បៈដែលស្មើនឹង ការវាយតម្លៃសម្រាប់រូបចម្លាក់ដែរ”។

មហោស្រពកាហ្វេ Buon Ma Thuot (វៀតណាម)៖ បិទបញ្ចប់ការប្រកួតផលិតសិប្បកម្ម
ក្នុងរយៈពេល៣ថ្ងៃ សិល្បករបានចំណាយពេលវេលា និងការជក់ចិត្តបង្កើតស្នាដៃប្រកបដោយគុណភាព និងច្នៃប្រឌិត ដោយបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិភាគតិចតំបន់ Tay Nguyen (រូបថត៖ TTXVN)
មហោស្រពកាហ្វេ Buon Ma Thuot (វៀតណាម)៖ បិទបញ្ចប់ការប្រកួតផលិតសិប្បកម្ម
មហោស្រពកាហ្វេ Buon Ma Thuot (វៀតណាម)៖ បិទបញ្ចប់ការប្រកួតផលិតសិប្បកម្ម
ការសម្តែងវប្បធម៌បង្កប់ដោយវប្បធម៌ Tay Nguyen ក្នុងពិធីបិទ

គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់លេខ១ ចំនួន ១រង្វាន់ រង្វាន់លេខ ២ ចំនួន ២ រង្វាន់ រង្វាន់លេខ ៣ ចំនួន៣ រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន៥ រង្វាន់។ ស្នាដៃ “សម្បូរបរិបូរណ៍” របស់វិចិត្រករ Pham Van Roan មកពីខេត្ត Dak Nong បានឈ្នះរង្វាន់លេខ ១ ក្នុងកម្មប្រកួតឆ្នាំនេះ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស