Trending now

នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា

09:01 | 06/03/2023 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី៤ ខែមីនា លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាមបានទទួលជួបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ពិនិត្យគម្រោងពង្រីករោងចក្រវារីអគ្គិសនី Hoa Binh លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ពិនិត្យគម្រោងពង្រីករោងចក្រវារីអគ្គិសនី Hoa Binh
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ចាប់យកបច្ចេកវិទ្យាថ្មី លើកដំណោះស្រាយសមស្របនឹងលក្ខខ័ណ្ឌវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ចាប់យកបច្ចេកវិទ្យាថ្មី លើកដំណោះស្រាយសមស្របនឹងលក្ខខ័ណ្ឌវៀតណាម
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃកម្ពុជា

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសំដែងនូវសេចក្តីសោមនស្សរីករាយដែលដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបតែបានជួបពិភាក្សាការងារជាមួយលោកនាយឧត្ដមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមប្រកបដោយជោគជ័យ។

លោកនាយករដ្ឋមន្រ្តីអបអរសាទរសមិទ្ធិផលយ៉ាងធំធេងដែលកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមក ដូចជាការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19, ការគ្រប់គ្រងអតិផរណា កំណើនសេដ្ឋកិច្ច និងការទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ បានយ៉ាងល្អ ជាពិសេសរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី ៥ ឆ្នាំ ២០២២ ប្រកប​ដោយជោគជ័យ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាស្ថានភាពអន្តរជាតិមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក៏ដោយក៏ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរស្ថេរយូរអង្វែងរវាងវៀតណាមនិងកម្ពុជាបន្តត្រូវបានពង្រឹង និងពង្រីកយ៉ាងរឹង​មាំ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ-ការពារជាតិតែងតែត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរយកចិត្ដទុក​ដាក់យ៉ាងខ្លាំង ហើយចាត់ទុកថា នេះជាសសរស្តម្ភក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរពី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាល​វៀតណាមបន្តបង្កើនការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែនដូចជា៖ ឧក្រិដ្ឋកម្មគ្រឿងញៀន , ការជួញដូរមនុស្ស; ប្រយុទ្ធប្រឆាំងនឹងបណ្តាញក្លែងបន្លំ និងទីតាំងល្បែងស៊ីសងដែលប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រតិបត្តិការ។ សម្របសម្រួលក្នុងការជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាមដែលត្រូវបានឃុំខ្លួន ឬ បង្ខំឱ្យធ្វើការនៅក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាឱ្យត្រឡប់ទៅប្រទេសកំណើតវិញ។

លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម ទទួលជួបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម ទទួលជួបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃកម្ពុជា

លោកនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំកម្ពុជាដែលបានយកចិត្តទុកដាក់ និងដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អាណិកជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជា ដោះស្រាយឯកសារផ្លូវច្បាប់សម្រាប់អាណិកជនវៀតណាមនៅកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជាចងចាំជានិច្ចនូវការគាំទ្រដ៏មានតម្លៃរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមចំពោះកម្ពុជាក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសនាសព្វថ្ងៃនេះ។

សម្តេចក្រឡាហោម ស ខេង កោតសរសើរចំពោះការអភិវឌ្ឍន៍របស់វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម ជាពិសេសក្នុងបរិបទនៃការរាតត្បាត Covid-19 , ពិភពលោកមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញជាច្រើន និងមិនអាចទាយទុកជាមុនបានឡើយ ប៉ុន្តែវៀតណាមនៅតែសម្រេចបានសមិទ្ធិផលយ៉ាងធំធេងលើគ្រប់វិស័យ។

ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយដោយឃើញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។ នៅឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរសម្រេចបាន ១០,៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ចំពោះការវិនិយោគ គិតមកដល់ពេលនេះ វៀតណាមមានគម្រោងវិនិយោគចំនួន ២០៥ ដែលកំពុងដំណើរការនៅកម្ពុជាដោយមានដើមទុនចុះបញ្ជីសរុបចំនួន ២.៩៤ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ១ ក្នុងតំបន់អាស៊ាន និងក្នុងចំណោមប្រទេសទាំង ៥ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។

ភាគីទាំងពីរបានឯកភាពគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី; គាំទ្រគោលជំហរជាគោលការណ៍របស់អាស៊ានលើសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ។ អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបង្កើតក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី