Trending now

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ពិនិត្យគម្រោងពង្រីករោងចក្រវារីអគ្គិសនី Hoa Binh

09:57 | 27/02/2023

លោកនាយករដ្ឋមន្ត្រីស្នើឲ្យ​អគ្គិសនីវៀតណាម (EVN) ត្រូវយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍប្រភពថាមពលផ្សេងៗទៀត ដើម្បីធានាសន្តិសុខថាមពល បរិស្ថាន និងសង្គម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ចាប់យកបច្ចេកវិទ្យាថ្មី លើកដំណោះស្រាយសមស្របនឹងលក្ខខ័ណ្ឌវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ចាប់យកបច្ចេកវិទ្យាថ្មី លើកដំណោះស្រាយសមស្របនឹងលក្ខខ័ណ្ឌវៀតណាម
នាយករដ្ឋមន្ត្រី Pham Minh Chinh៖ បន្តរួមដំណើរ យកចិត្តទុកដាក់ សម្របសម្រួល ចែករំលែក និងគាំទ្រដល់វិស័យសុខាភិបាល នាយករដ្ឋមន្ត្រី Pham Minh Chinh៖ បន្តរួមដំណើរ យកចិត្តទុកដាក់ សម្របសម្រួល ចែករំលែក និងគាំទ្រដល់វិស័យសុខាភិបាល
លោកនាយករដ្ឋមន្ត្រី ចុះពិនិត្យគម្រោងពង្រីករោងចក្រវារីអគ្គិសនី Hoa Binh
លោកនាយករដ្ឋមន្ត្រី ចុះពិនិត្យគម្រោងពង្រីករោងចក្រវារីអគ្គិសនី Hoa Binh

នារសៀលថ្ងៃទី ២៥ កុម្ភៈ ក្នុងកម្មវិធី បំពេញទស្សនកិច្ចការងារនៅខេត្ត Hoa Binh លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចុះពិនិត្យគម្រោងពង្រីករោងចក្រវារីអគ្គិសនី Hoa Binh ។

ថ្លែងមតិនៅការដ្ឋានសាងសង់ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីធានាសន្តិសុខថាមពលជាតិ ចាំបាច់ត្រូវដាក់ពង្រាយគម្រោងនេះ ដើម្បីធានាប្រភពអគ្គិសនី និងធានាតុល្យភាពនៃកត្តាទាំងឡាយ។ នៅពេលដែលបានបញ្ចប់ គម្រោងនេះនឹងរួមចំណែកដល់ការធានាតុល្យភាពនៃសន្តិសុខថាមពលជាតិ។ ត្រូវ​ធានាគុណភាពនៃគម្រោង និងសុវត្ថិភាពនៃការសាងសង់; ធានាបាននូវដំណើរការនៃការសាងសង់; ធានានូវការថែរក្សាបរិស្ថានអេកូឡូស៊ី និងសុវត្ថិភាពការងារ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើផងដែរថា រួមជាមួយនឹងគម្រោងនេះ អគ្គិសនីវៀតណាម (EVN) ត្រូវយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍប្រភពថាមពលផ្សេងៗទៀត ដើម្បីធានាសន្តិសុខថាមពល បរិស្ថាន និងសង្គម។

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥