Trending now

នាយករដ្ឋមន្ត្រី Pham Minh Chinh៖ បន្តរួមដំណើរ យកចិត្តទុកដាក់ សម្របសម្រួល ចែករំលែក និងគាំទ្រដល់វិស័យសុខាភិបាល

11:27 | 25/02/2023

នាយករដ្ឋមន្ត្រី Pham Minh Chinh៖ បន្តរួមដំណើរ យកចិត្តទុកដាក់ សម្របសម្រួល ចែករំលែក និងគាំទ្រដល់វិស័យសុខាភិបាល

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបលេខាគណៈកម្មាធិការបក្សខេត្តហៃណាន (ចិន) លោក Shen Xiaoming នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបលេខាគណៈកម្មាធិការបក្សខេត្តហៃណាន (ចិន) លោក Shen Xiaoming
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិដឹកនាំសន្និសីទ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិដឹកនាំសន្និសីទ

ថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានលើកឡើងនូវភារកិច្ច និងដំណោះស្រាយសំខាន់ៗរបស់វិស័យសុខាភិបាលនាពេលខាងមុខ។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យសុខាភិបាលផ្តោតការយកចិត្តទុកដាក់លើការកសាងកម្មាភិបាលដែលមានសមត្ថភាព មានកិត្យានុភាព ដើម្បីបំពេញតាមតម្រូវការនៃភារកិច្ច សុក្រិតរបៀបរបប រៀបចំគោលនយោបាយ សម្រាប់វិស័យអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ ក្រៅពីនេះ វិស័យសុខាភិបាលត្រូវតែអនុវត្តកម្មវិធីកំណែទម្រង់ឌីជីថលជាតិដល់ឆ្នាំ ២០២៥ ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការតម្រង់ទិសដល់ឆ្នាំ ២០៣០។ ប្រមុខរដ្ឋាភិបាលបានស្នើឱ្យវិស័យសុខាភិបាលសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការស្រាវជ្រាវ និងស្នើឱ្យផ្សព្វផ្សាយគោលនយោបាយសមស្រប និងរបបប្រាក់បៀវត្សរ៍ ដើម្បីទាក់ទាញធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

ក្នុងឱកាសនៃសន្និសីទ និងខួបលើកទី៦៨ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២៣) លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ វេជ្ជបណ្ឌិត កម្មាភិបាល និងបុគ្គលិកទាំងអស់; ទន្ទឹមនឹងនោះ ក៏ស្នើឱ្យមន្ទីរ ក្រសួង សាខា អង្គការមហាជន សមាគម សហគ្រាសក្នុងស្រុក និងបរទេស អង្គការអន្តរជាតិ និងប្រជាជនបន្តរួមដំណើរ យកចិត្តទុកដាក់ សម្របសម្រួល ចែករំលែក និងគាំទ្រដល់វិស័យសុខាភិបាល រួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពនៃវិស័យសុខាភិបាល ដោយអនុវត្តការងារថែទាំ ការពារ និងលើកកំពស់សុខភាពប្រជាជនឱ្យកាន់តែប្រសើរឡើង៕

VOV

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី