Trending now

ទិដ្ឋភាពប៉ុន្មានសន្លឹកនៃរាជធានីភ្នំពេញ កំពុងល្បីដល់បរទេសសរសើរថា ជាទីក្រុងដ៏ស្រស់ស្អាតបំផុត

21:24 | 09/07/2020

ភ្នំពេញជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រជាជនជិត ២ លាននាក់នៅក្នុងឆ្នាំ ២០១៧ ។

ភ្នំពេញជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រជាជនជិត ២ លាននាក់នៅក្នុងឆ្នាំ ២០១៧ ។

ទដ្ឋភាពពីលើអាកាសនៃរាជធានីភ្នំពេញ

ភ្នំពេញជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និង ជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេស​កម្ពុជា។ ភ្នំពេញមានបណ្តុំសំណង់អគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារ និងផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា សកលវិទ្យាលយ័ច្រើនជាងគេសម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែផ្លូវទឹក និង កំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូន និង ផ្ទុកទំនិញផ្សេងៗ និង កន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិបានច្រើនលំដាប់ទី ២ បន្ទាប់ពី ក្រុងសៀមរាប ។

បច្ចុប្បន្ននេះរាជធានីជាបេះដូងនៃកម្ពុជាមួយនេះ កំពុងរីកចម្រើនកាន់តែខ្លាំង អគារខ្ពស់ៗរីកដុះដាលដូចផ្សិត មានរចនាបថប្លែកៗ បង្អូតសម្រស់គ្នាស្ទើរពាសពេញទីក្រុង ។ ថ្មីៗនេះដែររូបភាពជាច្រើនសន្លឹកនៃរាជធានីមួយនេះ ត្រូវបានទំព័រហ្វេសប៊ុកផេកអន្តរជាតិជាច្រើនយកទៅផ្សព្វផ្សាយ ។ ជាក់ស្ដែងតាមទំព័រហ្វេសប៊ុក ASEAN Skyscraper & Infrastructure បានយកទិដ្ឋភាពជាច្រើនទៅបង្ហោះ និងទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ជនបរទេសមកពីប្រទេសផ្សេងៗ៕

ចង់ដឹងស្អាយ៉ាងណានោះសូមទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖

(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការដោះស្រាយ "កាតលឿង" IUU៖ ខេត្តក្វាងនិញកំពុងអនុវត្តដំណោះស្រាយយ៉ាងម៉ឺងម៉ាត់
គោលការណ៍ណែនាំសម្រាប់បណ្តាញបញ្ជូនទិន្នន័យដែលបម្រើដល់ភ្នាក់ងារបក្ស និងរដ្ឋ
សន្តិសុខតាមអ៊ីនធឺណិត៖ ចាប់ផ្តើមជាមួយនឹងការកសាងកម្លាំងពលកម្មដែលមានគុណភាពខ្ពស់
វិស័យទេសចរណ៍របស់ទីក្រុងហាណូយកំពុងមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ដោយស្វាគមន៍ភ្ញៀវទេសចរជិត ៩ លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦
កិច្ចសហប្រតិបត្តិការ Mekong - Lan Thuong៖ មួយទសវត្សរ៍ និងលើសពីនេះ