វៀតណាមជឿជាក់ថា រដ្ឋាភិបាលប្រេស៊ីលនឹងបន្តគាំទ្រដល់ការចាប់ផ្តើមការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR)។
![]() |
![]() |
![]() |
លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទី ទទួលជួប លោក Fernando Apparicio da Silva ឯកអគ្គរដ្ឋទូតប្រេស៊ីល |
នារសៀលថ្ងៃទី៦ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទី បានទទួលជួបលោក Fernando Apparício da Silva ឯកអគ្គរដ្ឋទូតប្រេស៊ីល អញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងាររបស់ខ្លួននៅវៀតណាម។
លោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយប្រេស៊ីលបន្ថែមទៀត ទន្ទឹមនឹងនោះ លោកស្រីស្នើឲ្យប្រទេសទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ដើម្បីបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងទ្វេភាគី នាពេលខាងមុខ។
លោកស្រីប្រធានរដ្ឋស្តីទី សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងអប់រំ ហើយទន្ទឹមនឹងនោះ ជំរុញការរៀបចំកិច្ចប្រជុំ លើកទី៣ នៃគណៈកម្មាធិការចម្រុះវៀតណាម-ប្រេស៊ីលនៅប្រទេសវៀតណាមក្នុងឆ្នាំនេះ។ វៀតណាមជឿជាក់ថា រដ្ឋាភិបាលប្រេស៊ីលនឹងបន្តគាំទ្រដល់ការចាប់ផ្តើមការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR)។
ចំណែកលោក Fernando Apparício da Silva បានសម្តែងនូវសេចក្តីរីករាយដែលអាណត្តិការងាររបស់ខ្លួន បានចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា នៅចុងឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ៤ ពាន់លានដុល្លារអាមេរិក តែរហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍គឺមានចំនួន ៦.៧៨ ពាន់លានដុល្លារអាមេរិក។ លោកឯកអគ្គរដ្ឋទូតបានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារឡើងវិញនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕
មតិពីមិត្តអ្នកអាន