Trending now

ពិធីអុជធូបបើករដូវផ្ការីកនៅបរមរាជវាំងថាំងឡុង - ហាណូយ

09:23 | 31/01/2023

នាព្រឹកថ្ងៃទី៣០ ខែមករា នៅបរមរាជវាំងថាំងឡុង-ហាណូយ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌថាំងឡុង-ហាណូយ សហការជាមួយសមាគមបេតិកភណ្ឌវប្បធម៌ថាំងឡុង- ហាណូយ ដើម្បីរៀបចំពិធីអុជធូប បើករដូវផ្ការីក រំលឹកគុណដូនតា អ្នកមានទេពកោសល្យ ដែលបានរួមចំណែកជួយប្រទេសជាតិ។

បរិភោកម្ហូបឆ្ងាញ់ៗចំនួន ៣ មុខ នៅរដ្ឋធានី ហាណូយ (វៀតណាម) បរិភោកម្ហូបឆ្ងាញ់ៗចំនួន ៣ មុខ នៅរដ្ឋធានី ហាណូយ (វៀតណាម)
ភាពស្រស់ស្អាត​នៃវសន្តរដូវ នៅ ហាណូយ ភាពស្រស់ស្អាត​នៃវសន្តរដូវ នៅ ហាណូយ
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ការិយាល័យរដ្ឋសភា ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង-គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ អុជធូបគោរពវិញ្ញាណក្ខន្ធបុព្វការីជន
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ការិយាល័យរដ្ឋសភា ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង-គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ អុជធូបគោរពវិញ្ញាណក្ខន្ធបុព្វការីជន

ពិធីថ្វាយព្រះភ្លើងត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកជាមួយនឹងពិធីប្រពៃណី ដូចជា ពិធីដង្ហែ អុជធូប ការបូជា និងសកម្មភាពប្រជាប្រិយជាច្រើន។ កម្មវិធីបានបើក ដោយការសម្តែងរបាំនាគរបស់សិប្បករនៅភូមិ Trieu Khuc (ស្រុក Thanh Tri ជាយទីក្រុងហាណូយ) ដោយមានបំណងប្រាថ្នាចង់បានរដូវអំណោយផល ប្រជាជនសុខសាន្តត្រាននិងប្រទេសជាតិសម្បូររុងរឿង។

ពិធីអុជធូបបើករដូវផ្ការីក គឺជាពិធីប្រចាំឆ្នាំដែលមានអត្ថន័យនៃការក្រឡេកមើលឡើងវិញប្រភពដើម ជីដូនជីតា ឧទ្ទិសកុសលដល់បុព្វការីជន ស្តេចដ៏មានប្រាជ្ញាឈ្លាសវៃដែលមានគុណូបការៈសម្រាប់ប្រទេសជាតិ ហើយទន្ទឹមនឹងនោះ ក៏លើកតម្កើងដល់តម្លៃប្រពៃណីរបស់ថាំងឡុង-ហាណូយ៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា