Trending now

ការសាងសង់គម្រោងផ្លូវល្បឿនលឿនជើង-ត្បូងតំបន់ភាគខាងកើតត្រូវដាក់ផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជាតិជាអាទិភាពចម្បងបំផុត

11:28 | 30/01/2023

នេះជាការណែនាំរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីយប់ថ្ងៃទី ២៨ ខែមករា នៅខេត្ត Nghe An ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនជើង-ត្បូងនៅតំបន់ភាគខាងកើតចំនួន ១០ ដំណាក់កាលទី ១ (២០១៧-២០២០) និង ដំណាក់កាលទី ២ (២០២១-២០២៥) ពី Ninh Binh ដល់ Quang Tri ។

ផ្សព្វផ្សាយវប្បធម៌វៀតណាមតាមរយៈរបរតម្បាញសង្កិមរបស់ជនជាតិប៉ាថែន (Pa Then) ផ្សព្វផ្សាយវប្បធម៌វៀតណាមតាមរយៈរបរតម្បាញសង្កិមរបស់ជនជាតិប៉ាថែន (Pa Then)
ផ្សព្វផ្សាយទេសចរណ៍ តំបន់តីង្វៀន (Tay Nguyen) ដល់មិត្តអន្តរជាតិ ផ្សព្វផ្សាយទេសចរណ៍ តំបន់តីង្វៀន (Tay Nguyen) ដល់មិត្តអន្តរជាតិ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ។

ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវចំណាប់អារម្មណ៍ ចំពោះស្មារតីរបស់ប្រទេសជាតិទាំងមូល ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងធំធេងនៃប្រព័ន្ធនយោបាយទាំងមូល និងការស្រុះចិត្តគំនិតរបស់កងទ័ព និងប្រជាជនទាំងមូល ដើម្បីជួយជ្រោមជ្រែង និងអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស ដោយមានគោលដៅខិតខំប្រឹងប្រែងមានផ្លូវល្បឿនលឿន ៣០០០ គីឡូម៉ែត្រនៅឆ្នាំ ២០២៥ និងយ៉ាងហោចណាស់ ៥០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងដំណើរការសាងសង់គម្រោង ត្រូវធានាសុវត្ថិភាព វឌ្ឍនភាព គុណភាព បច្ចេកទេស ហើយគ្មានការចំណាយលើសលុបនោះឡើយ។ ការងារតាំងទីលំនៅថ្មីត្រូវមានភាពរហ័សរហួន ទាន់ពេលវេលា ស្របតាមរបប និងគោលនយោបាយ ក៏ដូចជាយកចិត្តទុកដាក់លើការងារសម្រាប់ប្រជាពលរដ្ឋ ធានាថាជីវភាពនៅទីលំនៅថ្មីត្រូវតែស្មើ ហើយខិតខំឱ្យខ្ពស់ជាងទីលំនៅចាស់។ ក្រសួង មូលដ្ឋាន វិនិយោគិន និងអ្នកម៉ៅការ ត្រូវសម្របសម្រួលឱ្យស្របគ្នា ជិតស្និទ្ធ និងមានប្រសិទ្ធភាព៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ