ជនជាតិប៉ាថែន (Pa Then) ជាជនជាតិមួយក្នុងចំណោមជនជាតិវៀតណាម ទាំង៥៤ជនជាតិ ពួកគាត់រស់នៅប្រមូលផ្តុំគ្នានៅតាមខេត្តហាយ៉ាង (Ha Giang) និងខេត្តត្វៀនក្វាង(Tuyen Quang)។ ឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយ ជនជាតិប៉ាថែន (Pa Then) បង្កើតនិងរក្សាបានខឿនវប្បធម៌សម្បូរបែបមួយ ក្នុងនោះគួរនិយាយដល់ គឺមុខរបរតម្បាញសង្កិម។ នេះជាខឿនវប្បធម៌មួយឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅស្មារតី ហើយនេះក៏ជាមោទនភាពមួយរបស់ជនជាតិប៉ាថែន (Pa Then)។
![]() |
![]() |
![]() |
នារីជនជាតិប៉ាថែន (Pa Then) នៅកៀកក្បែរក្តារតម្បាញ ដែលបង្កើតបានផលិតផលដ៏ស្រស់ស្អាត វិចិត្រ។ |
សម្លៀកបំពាក់ប្រណីតនេះ បានឆ្លងកាត់ដំណាក់កាលតម្បាញ ដេរប៉ាក់រចនា ទាំងអស់សុទ្ធតែបានធ្វើដោយសិប្បកម្មប្រពៃណីនៃជនជាតិប៉ាថែន (Pa Then)។ កាលដើមឡើយ វត្ថុធាតុសម្រាប់តម្បាញ គឺយកពីដើមកប្បាស ដើមឡាញ បច្ចុប្បន្នប្រើតែសូត្រឡែន។ បន្ទាប់ពីជ្រលក់ពណ៌ ដុំសូត្រ នឹងបានរវៃជាសសៃ តម្បាញជាសំពត់រាងបួនជ្រុង សំពត់ខ្នាតតូច ឬស្បៃអាវ កន្សែង រ៉ុប។ ផ្នែកក្បាច់រចនា ជានិច្ចកាលតែងបានរំលេចឡើង ដែលប្រកបដោយពណ៌ក្រហម ជាពណ៌មួយសម្រាប់តែសម្លៀកបំពាក់នារី។ ពណ៌ក្រហមក្នុងសម្លៀកបំពាក់នៃជនជាតិប៉ាថែន (Pa Then) បានប្រៀបដូចជាពណ៌នៃសត្វហង្សភ្លើង។
បរិយាយចំណាប់អារម្មណ៍អំពីពណ៌សម្បុរផ្សេងៗគ្នា លាយចម្រុះនៅលើសម្លៀកបំពាក់នៃជនជាតិប៉ាថែន (Pa Then) ដែលបានធ្វើឱ្យពួកគាត់លេចធ្លោ ដូចជាស្លាបមេអំបៅពណ៌សម្បុរឆើតឆាយ។ ដើម្បីធ្វើបានសម្លៀកបំពាក់ស្អាត នារីជនជាតិប៉ាថែន (Pa Then) ត្រូវធ្វើការងារមមាញឹកនៅក្បែរក្តារតម្បាញរាប់សិបខែ ពីព្រោះសម្លៀកបំពាក់របស់ពួកគាត់ប្រណីតណាស់ ផ្ចិតផ្ចង់រាល់សសៃសូត្រនីមួយៗ ឱ្យក្លាយជាក្បាច់រចនាដាំលើសម្លៀកបំពាក់។ ដើម្បីធ្វើបានសម្លៀកបំពាក់មួយឈុត ពួកគាត់ត្រូវធ្វើដោយភាពអត់ធ្មត់ និងផ្ចិតផ្ចង់។ បងស្រី លី ធីត្វ័ន (Ly Thi Toan) ជនជាតិប៉ាថែន (Pa Then) ឃុំហុងក្វាង (Hong Quang) ស្រុកលឹមប៊ិញ (Lam Binh) ខេត្តត្វៀនក្វាង (Tuyen Quang) រៀបរាប់ថា នៅលើសម្លៀកបំពាក់តែងមានរូបភាពស្ពាន ផ្ទះ កូនសុនក និងរូបផ្លែរំដេញ ដោយមានរឿងដំណាលថា មាននារីជនជាតិប៉ាថែន (Pa Then) ម្នាក់ កំព្រាឯកោធ្វើដំណើរទៅផ្សារនារដូវបុណ្យចូលឆ្នាំថ្មី នៅពេលនោះឃើញជនជាតិដទៃ មានសម្លៀកបំពាក់ដោយឡែករបស់ខ្លួន កញ្ញារូបនេះ សង្វេក អនាថា ហើយគិតក្នុងចិត្តថាត្រូវមានសម្លៀកបំពាក់មួយសម្រាប់ជនជាតិខ្លួន ថ្ងៃមួយកញ្ញាចៃដន្យបានប្រទះឃើញបក្សីមួយហ្វូងហើរឆ្លងកាត់រុក្ខមានពណ៌សម្បុរឆើត ពណ៌ខៀវ ក្រហម ពណ៌ស្វាយ នៅពេលនោះកញ្ញាក៏នឹងឃើញប្រើពណ៌សម្បុរទាំងនេះ សម្រាប់សម្លៀកបំពាក់ជនជាតិខ្លួន។ ក្នុងពេលដេរប៉ាក់សម្លៀកបំពាក់ កញ្ញាក៏បានយករូបភាពទាំងនេះ ប្រឌិតលើសម្លៀកបំពាក់។ ដោយសភាពឯកោ កញ្ញាតែងប្រាថ្នាចង់មានគូស្នេហ៍ ផ្ទះ និងកូនសុនកមួយ ការពារខ្លួន ព្រៃឈើដែលកញ្ញារស់នៅក៏មានដើមរំដេញស ដុះដាលយ៉ាងច្រើន ដូច្នេះ កញ្ញាក៏បានបញ្ចូលរូបភាពផ្លែរំដេញ សត្វ រុក្ខជាតិ ទៅលើសម្លៀកបំពាក់ឱ្យមានភាពរស់រវើក បែបនេះជីវភាពនឹងបានល្អប្រសើរ ស្រស់ថ្លាជាង។ ហេតុនេះហើយ នៅលើសម្លៀកបំពាក់ជនជាតិប៉ាថែន (Pa Then) តែងមានរូបស្ពាន បង្ហាញពីមនោសញ្ចេតនា ផ្ទះបង្ហាញពីសុភមង្គលនិងការលះបង់ កូនសុនកជានិមិត្តរូបនៃភាពការពារ រូបផ្លែរំដេញបង្ហាញពីបំណងចង់មានជីវភាពរស់នៅបានល្អប្រសើរ។
![]() |
សម្លៀកបំពាក់ជនជាតិប៉ាថែន (Pa Then) ជាមួយពណ៌ក្រហមប្រៀបដូចជាសត្វហង្សភ្លើង លេចធ្លោនៅកណ្តាលព្រៃភ្នំ។ |
![]() |
សម្លៀកបំពាក់និងអាលង្ការរបស់ជនជាតិប៉ាថែន (Pa Then) បានបង្កើតដោយក្តារតម្បាញនិងថ្វៃដីដ៏ប៉ិនប្រសប់របស់នារី។ |
ក្បាច់រចនាដ៏សម្បូរបែបនេះ បានជនជាតិប៉ាថែន (Pa Then) បង្កើតដោយក្តារតម្បាញបុរាណបានរក្សាទុកពីជំនាន់មួយទៅជំនាន់មួយ។ ដំបូងបង្អស់ នោះគឺប្រព័ន្ធក្បាច់រចនាដាំពង្រាយទទឹង នៅលើកន្សែង ទ្រូងអាវ ចង្កេះ ជាយអាវខាងក្រោម កែងដៃអាវ និងស្បៃ។ ចំពោះក្បាច់រចនារូបមនុស្ស ជើងសុនក ភ្នែកក្តាម កូនក្របី ស្នែងក្របី មានការពិបាកធ្វើជាង នឹងបានដាំរំលេចនៅលើទ្រូងអាវ ចង្កេះអាវ និងចំហៀងអាវសងខាងតែប៉ុណ្ណោះ។ ក្រៅពីនោះ ក្បាច់រចនាដើមស្រល់ ស្មៅ និងប្រភេទរុក្ខជាតិឱសថដែលធ្លាប់ជួបប្រទះ ជារូបភាពពិសេសលើកស្ទួយ បន្ថែមសម្រស់នៃសម្លៀកបំពាក់។
![]() |
ភ្ញៀវទេសចរស្វែងយល់សម្លៀកបំពាក់ជនជាតិប៉ាថែន (Pa Then)។ |
ដោយការផ្ចិតផ្ចង់ ឧស្សាហ៍ នារីជនជាតិប៉ាថែន (Pa Then) បង្កើតបានសម្លៀកបំពាក់ប្រកបដោយពណ៌ឆើតឆាយ ពណ៌ឆ្លាស់សម្រាប់បុរស កុមារចំណាប់អារម្មណ៍ដោយមួកពោរពេញទៅដោយពណ៌សម្បុរ ដោយឡែកមួកកុមារីមានកញ្ចុំផ្កាឡែនក្រហម។ នារីជនជាតិប៉ាថែន (Pa Then) តែងមានមោទនភាពទៅលើសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន។ ដោយថ្វីដៃដ៏ប៉ិនប្រសប់ ចរិតឧស្សាហ៍ព្យាយាម ផ្ចិតផ្ចង់ នៅលើក្តារតម្បាញ លោកយាយ បងៗជនជាតិប៉ាថែន (Pa Then) បង្កើតបានសម្លៀកបំពាក់ពិសេស មិនត្រឹមតែលើកស្ទួយសម្រស់វប្បធម៌ជនជាតិខ្លួនជាដោយឡែក នៅទាំងលើកស្ទូយទាំងសម្រស់នារីវៀតណាមនិយាយរួមទៀតផង៕
មតិពីមិត្តអ្នកអាន