Trending now

ភោជនាហារប្រពៃណីរបស់ជនជាតិ កឺទូ

11:33 | 27/01/2023

រស់នៅតាមបណ្តោយជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ទោះបីឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រផ្សេងៗ គ្នាជាច្រើនក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះ ជនជាតិ កឺទូ នៅតែរក្សាទុកនូវតម្លៃវប្បធម៌ប្រពៃណីស្ទើរតែទាំងស្រុង ក្នុងនោះមានទាំងភោជនាហារពិសេសដាច់ដោយឡែកជាច្រើនមុខទៀតផង។

ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម
ទំនៀមទម្លាប់របស់ជនជាតិ Co Tu ចំពោះព្រៃ ទំនៀមទម្លាប់របស់ជនជាតិ Co Tu ចំពោះព្រៃ

យោងតាមព្រឹទ្ធាចារ្យភូមិ អាលាំង យ៉ូរ នៅភូមិ អារ៉ែះ - ដះរ៉ូង ឃុំ តាលូ ស្រុក ដុងយ៉ាង (ខេត្ត ក្វាងណាម) ពេលទទួលស្វាគមន៍ភ្ញៀវ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យភូមិជនជាតិ កឺទូ អោយតម្លៃយ៉ាងខ្លាំងចំពោះស្ពកបាយទទួលភ្ញៀវ។

ភោជនាហារប្រពៃណីរបស់ជនជាតិ កឺទូ
បណ្តាមុខម្ហូបរបស់ជនជាតិ កឺទូ ត្រូវបានដាក់តម្រៀបយ៉ាងស្រស់ស្អាត

ក្រៅពីការបង្ហាញមនោសញ្ចេតនា ស្ពកបាយជាមួយមុខម្ហូបផ្សេងៗ ក៏ឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ចរបស់ម្ចាស់ផ្ទះក៏ដូចជាសហគមន៍ទាំងមូលផងដែរ។ ស្ពកបាយទទួលភ្ញៀវរបស់ជនជាតិ កឺទូ តែងតែមាននំក្រូសង់ សាច់អាំងបំពង់ឫស្សី សាច់បង្ហុយផ្សែង សាច់ប៉ាត់តេ បាយក្រឡាន។ល។ សុទ្ធតែត្រូវបានកែច្នៃសាមញ្ញៗ ទាំងអស់ ពោរពេញដោយរសជាតិនៃម្រេចព្រៃនិងប្រភេទបន្លែព្រៃធម្មជាតិ។

ភោជនាហារប្រពៃណីរបស់ជនជាតិ កឺទូ
ភ្ញៀវទេសចរបរទេសរំភើបរីករាយពេលបានភ្លក់រសជាតិភោជនាហារប្រពៃណីរបស់ជនជាតិ កឺទូ
ភោជនាហារប្រពៃណីរបស់ជនជាតិ កឺទូ
បំពង់បាយក្រឡានទាំងឡាយបន្ទាប់ពីត្រូវបានគេយកសំបកខាងក្រៅចេញ នារី កឺទូ តែងតែដាក់ក្នុងកាផាយកទៅកាន់ផ្ទះ ហ្គឿល ប្រពៃណី

ភោជនាហារប្រពៃណីរបស់ជនជាតិ កឺទូ ទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។ ចូលរួមក្នុង ពិធីបុណ្យភោជនាហារនៅលំហនៃភូមិប្រពៃណី កឺទូ ស្រុក ណាមយ៉ាង លោកស្រី ហារូណា អុនដេរ៉ា ជាភ្ញៀវទេសចរម្នាក់មកពីប្រទេស ជប៉ុន សម្តែងការភ្ញាក់ផ្អើលហើយសរសើរថា៖ "មុខម្ហូបទាំងឡាយនៅទីនេះប្លែកខ្លាំងណាស់ ហើយគួរឱ្យទាក់ទាញខ្លាំងណាស់ ទាក់ទាញខ្ញុំក៏ដូចជាសមាជិកនៃក្រុមនាលើកដំបូងភ្លក់រសជាតិ។ មិត្តទាំងអស់គ្នាមានលក្ខណៈវប្បធម៌ដ៏ល្អឯកគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ប្រសិនបើខ្ញុំមានឱកាសត្រឡប់មកវិញ ខ្ញុំប្រាកដជាមកទីនេះម្ដងទៀត ដើម្បីភ្លក់រសជាតិភោជនាហារ ប្រពៃណីរបស់ប្រជាជន កឺទូ"៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិបុលភាពនៃតំបន់ជនជាតិភាគតិចខ្មែរ
PVCFC ពង្រីក​ចំណែក​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​អម​ជាមួយ​កសិករ​ដើម្បី​លើក​កម្ពស់​សារៈសំខាន់​នៃ​អង្ករ
យោធភូមិភាគទី៧ រុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ២,៦៥៥ អដ្ឋិធាតុ
លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ
សន្និសីទកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម