Trending now

ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម

11:38 | 07/10/2021

នៅតាមភូមិនានារបស់បងប្អូនជនជាតិ កឺទូ នៅឃុំ ហ្វាបាក់ ស្រុក ហ្វាវ៉ាង (ទីក្រុង ដាណាំង) របរត្បាញសំពត់សង្កិមប្រពៃណីត្រូវបាត់បង់ច្រើនឆ្នាំមកហើយ។ ឆ្នាំ ២០១៨ ក្រុមតម្បាញសំពត់សង្កិមឃុំ ហ្វាបាក់ រួមមានស្ត្រីជនជាតិ កឺទូ ចំនួន ២០ នាក់ត្រូវបានបង្កើតឡើងជាមួយនឹងបំណងប្រាថ្នាចង់ស្តាររបរតម្បាញប្រពៃណីរបស់បុព្វបុរសឡើងវិញ។

ជនជាតិ Thai នៅភូមិ Hin ខិតខំប្រឹងប្រែងអភិរក្ស ចង្វាក់ភ្លេង ប្រជាប្រិយ របាំនិងភាសា Thai ជនជាតិ Thai នៅភូមិ Hin ខិតខំប្រឹងប្រែងអភិរក្ស ចង្វាក់ភ្លេង ប្រជាប្រិយ របាំនិងភាសា Thai
ជនជាតិ Ha Nhi លេងយោលទោងក្នុងបុណ្យតេតរដូវវស្សា ជនជាតិ Ha Nhi លេងយោលទោងក្នុងបុណ្យតេតរដូវវស្សា
ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម
ដោយសារត្បាញដោយហត្ថកម្ម ចំណាយពេលវេលាច្រើន ម៉្លោះហើយតម្លៃផលិតផលខ្ពស់គួរសម អ្នកត្បាញរំពឹងទទួលបានការជួយឧបត្ថម្ភខាងការលក់ចេញនូវផលិតផល

បន្ទាប់ពីបានគណៈកម្មាធិការប្រជាជនឃុំ ហ្វាបាក់ បើកថ្នាក់បង្ហាត់បង្រៀនវិជ្ជាជីវៈមកទល់បច្ចុប្បន្ននេះ បងប្អូនស្ត្រីទាំងអស់ក្នុងក្រុមតម្បាញសំពត់សង្កិមសុទ្ធ តែត្បាញបានយ៉ាងស្ទាត់ជំនាញ ធ្វើបានផលិតផលផ្សេងៗ មានគុណភាពល្អ។ យោងតាមបងស្រី ឌិញធីទីន នៅភូមិ យ៉ាងប៊ី ឃុំ ហ្វាបាក់ការត្បាញសំពត់សង្កិមមិនងាយស្រួលទេ ចំណាយពេលវេលានិងកម្លាំងពលកម្មយ៉ាងច្រើន។

ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម
ក្បូរច្បាច់រចនាពិសេសដាច់ដោយឡែកនៅលើផលិតផលសំពត់សង្កិមរបស់ជនជាតិ កឺទូ

ដំបូងបង្អស់ ត្រូវជ្រើសរើសពណ៌ហើយរមូរអំបោះតាមប្រភេទនីមួយៗ អោយទៅជាហុងធំមូល បន្ទាប់មក លាតបន្តឹងអំបោះមួយសរសៃៗ លើបន្ទះឈើទាំងឡាយនៃកីតម្បាញ អាស្រ័យទៅតាមប្រភេទក្បាច់រចនាផ្សេងៗ គ្នានឹងមានវិធីចម្រុះពណ៌នៃសរសៃអំបោះខុសៗ គ្នា។

ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម
បងស្រី ឌិញធីទីន នៅភូមិ យ៉ាងប៊ី ឃុំ ហ្វាបាក់ ស្រុក ហ្វាវ៉ាង (ទីក្រុង ដាណាំង) ត្រេកអរយ៉ាងខ្លាំងព្រោះបានរៀនឡើងវិញពីមុខរបរត្បាញសំពត់សង្កិមប្រពៃណីរបស់បុព្វបុរសដែលត្រូវបាត់បង់ពីមុនមកនេះ

ចុងក្រោយបង្អស់គឺដំណាក់កាលត្បាញអំបោះម្ដងមួយសរសៃៗ ដើម្បីបង្កើតជាផ្ទាំងសំពត់។ ជាមធ្យម មនុស្សម្នាក់ត្រូវចំណាយពេលវេលាពី ១០ ដល់ ១៥ ថ្ងៃទើបត្បាញរួចរាល់សំពត់មួយផ្ទាំង។

ជនជាតិ កឺទូ រក្សាសម្រស់សំពត់សង្កិម
ផលិតផលសំពត់សង្កិមប្រពៃណីរបស់ជនជាតិ កឺទូ នៅឃុំ ហ្វាបាក់ ស្រុក ហ្វាវ៉ាង ត្រូវបានដាក់តាំង ឧទ្ទេសនាមនៅសារមន្ទីរ ដាណាំង

របរត្បាញសំពត់សង្កិមរបស់ជនជាតិ កឺទូ នៅឃុំ ហ្វាបាក់ កំពុងតែត្រូវបានស្តារឡើងវិញ។ យ៉ាងណាមិញដើម្បីអាចនឹងបន្តដំណើរការនិងអភិវឌ្ឍ ត្រូវការចាំបាច់ណាស់នូវការយកចិត្តទុកដាក់របស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បណ្ដាអាជីវកម្មដើម្បីស្វែងរកទីផ្សារអោយផលិតផល៕

Dan toc mien nui

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦