Trending now

ទំនៀមទម្លាប់របស់ជនជាតិ Co Tu ចំពោះព្រៃ

09:26 | 10/06/2021

សម្រាប់ជនជាតិ Co Tu ដែលកំពុងរស់នៅក្នុងស្រុក Tay Giang, Dong Giang និង Nam Giang ខេត្ដ Quang Nam ភាគកណ្ដាលវៀតណាម ព្រៃត្រូវបានគេចាត់ទុកថាជាម្តាយស្លូត និងជាឪពុកដ៏ក្លាហានការពារពួកគេ។ ព្រៃដូចជាអ្នកតាដ៏ពិសិដ្ឋរបស់ភូមិ និងសហគមន៍ជនជាតិ Co Tu ។

ជនជាតិ Thai នៅភូមិ Hin ខិតខំប្រឹងប្រែងអភិរក្ស ចង្វាក់ភ្លេង ប្រជាប្រិយ របាំនិងភាសា Thai ជនជាតិ Thai នៅភូមិ Hin ខិតខំប្រឹងប្រែងអភិរក្ស ចង្វាក់ភ្លេង ប្រជាប្រិយ របាំនិងភាសា Thai
ជនជាតិ Ha Nhi លេងយោលទោងក្នុងបុណ្យតេតរដូវវស្សា ជនជាតិ Ha Nhi លេងយោលទោងក្នុងបុណ្យតេតរដូវវស្សា
ទំនៀមទម្លាប់របស់ជនជាតិ Co Tu ចំពោះព្រៃ
ពិធីសែនអ្នកតាព្រៃឆ្នាំ ២០២១ របស់ជនជាតិ Co Tu នៅស្រុក Tay Giang ខេត្ដ Quang Nam

ជនជាតិ Co Tu មិនចាត់ទុកព្រៃជាធនធានដើម្បីទន្ទ្រាន កាន់កាប់និងលក់ដូរទេ តែព្រៃគឺជាធនធានសម្រាប់យើងទាំងអស់គ្នាការពារព្រៃនិងជាភារកិច្ចរបស់សហគមន៍។

ជនជាតិ Co Tu គោរពបូជាអ្នកតាព្រៃ ជាពិសេព្រៃពិសិដ្ឋ ព្រៃមានសត្វច្រើន និងរុក្ខជាតិឧសថជាច្រើនអាចព្យាបាលជំងឺឲ្យអ្នកភូមិ។ អ្វីៗទាំងអស់នៅក្នុងព្រៃគឺជាទ្រព្យសម្បត្តិរួមរបស់សហគមន៍ និងអ្នកភូមិទាំងអស់មានទំនួលខុសត្រូវ និងកាតព្វកិច្ចការពារព្រៃដូចការពារអ្នកម្ដាយដ៏ពិសិដ្ឋ។ ក្នុងការផលិត ជនជាតិ Co Tu ចាត់ទុកព្រៃជាប្រភពទឹកដោះសម្រាប់អ្នកភូមិទទួលផលរដូវស្រូវ និងនាំមកនូវផលដំណាំជាច្រើនផ្សេងទៀត និងអ្នកភូមិមានជីវភាពរស់នៅយ៉ាងសុខសាន្ដ។

ព្រឹទ្ធាចារ្យភូមិ Co Lau Nhap ឃុំ Lang ស្រុក Tay Giang ឲ្យដឹងថា “ជនជាតិ Co Tu ហាមឃាត់ការកាប់បំផ្លាញព្រៃឈើជាដាច់ខាត បន្ទាប់ពីដាំដំណាំ និងប្រមូលផលរួច ជនជាតិ Co Tu ឈប់ដាំដំណាំលើឡូដីនោះប្រហែល ៥ ដល់ ១០ ឆ្នាំទើបចាប់ផ្ដើមដាំបន្ដទៀត។ ការផ្អាកដាំដំណាំបែបនេះសំដៅទុកឲ្យដីមានជីវជាតិឡើងវិញ។ ពួកគេមិនធ្វើស្រែចម្ការដោយដាក់ជីគីមីឡើយ។

នៅក្នុងវប្បធម៌របស់ជនជាតិ Co Tu អ្វីទាំងអស់ត្រូវបានតភ្ជាប់ជាមួយព្រៃ ការការពារព្រៃត្រូវបានកំណត់ជាទំនៀមទម្លាប់របស់អ្នកភូមិ Co Tu។ ជន Co Tu គ្រប់ៗរូបមានការទទួលខុសត្រូវក្នុងការគោរព និងអភិរក្សព្រៃឈើសម្រាប់មនុស្សជំនាន់ក្រោយ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមលើកទឹកចិត្តសហគ្រាសអាមេរិកពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់
យុទ្ធនាការ ៥០០ ថ្ងៃយប់៖ បន្ទាន់អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានយុទ្ធជនពលី
ប្រគល់ជូនបន្ទប់កុំព្យូទ័រវៃឆ្លាត ជូនដល់សាលារៀន Kiwanja cha Ndege Dodoma CC (តង់ហ្សានី)
ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន