Trending now

ពិធីអរគុណឪពុកម្ដាយក្មេករបស់ជនជាតិ Co Tu (ប្រទេសវៀតណាម)

17:26 | 06/12/2021

ជនជាតិ Co Tu រស់នៅដោយចេះដឹងគុណស្រ័យគ្នាជានិច្ច។ បន្ទាប់ពី ប្ដីប្រពន្ធរៀបការរួចមក ក្រុមគ្រួសារខាងកូនកំលោះនិងកូនក្រមុំតែងតែទៅសាក សួរសុខទុក្ខគ្នាទៅវិញទៅមកដើម្បីរឹតបន្តឹងមនោសញ្ចេតនាឲ្យកាន់តែជិតស្និទ្ធ ថែមទៀត។ ប្រការពិសេសគឺ គ្រួសារកូនកំលោះនឹងធ្វើពិធីអរគុណឪពុកម្ដាយ ក្មេកដោយសត្វក្របីមួយក្បាល។ នេះគឺជាលក្ខណៈស្រស់ស្អាតនៅក្នុងជីវភាព វប្បធម៌របស់ជនជាតិ Co Tu នៅខេត្ត Quang Nam។

ទីក្រុងហាណូយលើកកម្ពស់សក្តានុពលតម្លៃវប្បធម៍នៃ Van Mieu - Quoc Tu Giam ទីក្រុងហាណូយលើកកម្ពស់សក្តានុពលតម្លៃវប្បធម៍នៃ Van Mieu - Quoc Tu Giam
បើកដំណើរការគម្រោង “លំហវប្បធម៌ Quoc Tu Giam” បើកដំណើរការគម្រោង “លំហវប្បធម៌ Quoc Tu Giam”

ពិធីអរគុណឪពុកម្ដាយក្មេករបស់ជនជាតិ Co Tu (ប្រទេសវៀតណាម)
ផ្ទះផ្នូរតែមួយគត់ត្រូវបាន "អំណោយ" ដោយព្រឹទ្ធាចារ្យភូមិ Bh'riu Nga ដល់ឪពុកម្ដាយក្មេក។ (រូបថត៖ baoquangnam)

នាចុងឆ្នាំ ស្របពេលបានសម្រេចរួចរាល់ការងារស្រែចម្ការ គ្រួសារខាងដន្លង ជនជាតិ Co Tu នឹងធ្វើដំណើរសាកសួរសុខទុក្ខគ្នាទៅវិញទៅមក។ ជនជាតិ Co Tu ចាត់ទុកថា ការសួរសុខទុក្ខគ្នាត្រឹមតែជាកិច្ចការតូចតាចប៉ុណ្ណោះ ប៉ុន្តែតាមរយៈ នោះ ពួកគេមានឱកាសចែករំលែកជាមួយគ្នាអំពីជីវភាព ដែលជួយឲ្យវង្សត្រកូល ទាំងពីរកាន់តែជិតស្និទ្ធគ្នាថែមទៀត។ ដូច្នេះ បន្ទាប់ពីពិធីរៀបអាពាហ៍ពិពាហ៍ ដន្លង ទាំងសង្ខាងតែងតែមានទំលាប់ទៅសាកសួរសុខទុក្ខគ្នាដើម្បីថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរនេះ។ លោកបណ្ឌិត Luu Hung អតីតនាយរករងនៃសារមន្ទីរជនជាតិ វិទ្យាវៀតណាម បានចែករំលែក ថា៖

“ចំពោះជនជាតិ Co Tu ដន្លងគ្នាមិនរវាងគ្រួសារតែ២ប៉ុណ្ណោះទេ ប៉ុន្តែរវាងវង្សត្រកូលទាំង២ទៀតផង ដូច្នេះមានលក្ខណសហគមន៍ខ្ពស់ណាស់។ ពួកគេ ទុកដាក់កូនជូនវង្សត្រកូលផ្សេង គឺមានន័យថា សមាជិកនៃវង្សត្រកូលទាំងពីរ នេះបានក្លាយទៅជាដន្លងគ្នាហើយ”។

ជារៀងរាល់២ឆ្នាំម្ដង គ្រួសារខាងកូនកំលោះនិងគ្រួសារខាងកូនក្រមុំនឹង ទៅសាកសួរសុខទុក្ខគ្នា ហើយនាំយកតាមអំណោយជូនគ្នា ដូចជាស្រា អង្ករ សាច់។ ព្រឹទ្ធាចារ្យភូមិ Bh’riu Po នៅភូមិ A Do ឃុំ A Tieng ស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ គ្រួសារខាងកូនក្រមុំតែងតែរក មាន់ ទា ក្ងានញី ដែលជាបសុបក្សី សម្រាប់ជូនដល់គ្រួសារខាងកូនកំលោះ។ ក្រៅពីនោះ គ្រួសារទាំងពីរក៏ជូនគ្នានូវសម្លៀកបំពាក់របស់ជនជាតិខ្លួន ដែលមាន តម្លៃថ្លៃទៀតផង។

នៅពេលបែបនេះម្ដងៗ អំណោយរបស់គ្រួសារទាំងពីរក៏មានបទបញ្ញត្តិ រៀងៗខ្លួនផងដែរ។ គ្រួសារខាងកូនកំលោះនឹងជូនអំណោយជាសត្វជើង៤ដល់ គ្រួសារខាងកូនក្រមុំ ខណៈដែលគ្រួសារខាងកូនក្រមុំនឹងរកសត្វជើង២ សត្វ ដែលមានស្លាប ឬរស់នៅក្រោមទឹកដើម្បីទុកជូនដន្លងវិញ។ លើសពីនេះទៅទៀត គ្រួសារទាំងពីរក៏រៀបចំពិធីជប់លៀងយ៉ាងអធឹកអធម៌ ពោរពេញទៅដោយ មនោ សញ្ចេតនា ដើម្បីអញ្ជើញគ្នាទៀតផង។ ព្រឹទ្ធាចារ្យភូមិ Bh’riu Po បានឲ្យ ដឹងថែមទៀតថា៖

“គ្រួសារខាងកូនក្រមុំតែងតែជាភ្ញៀវកិត្តិយសរបស់គ្រួសារខាងកូនកំលោះ ហើយត្រូវបានទទួលរាក់ទាក់យ៉ាងយកចិត្តទុកដាក់បំផុត។ នៅពេលគ្រួសារខាងកូនក្រមុំ វិលត្រឡប់មកវិញ គ្រួសារខាងកូនកំលោះតែងតែជូនអំណោយដូចជាម្ហូបអាហារ គ្រឿងបណ្ណាការ ដែលជាសត្វជើង៤ ប្រសិនបើគ្រួសារ ធូធារគឺត្រៀមសាច់ក្របី សាច់មាន់សម្រាប់ជូនដល់គ្រួសារខាងកូនក្រមុំ។ ប្រសិនបើគ្រួសារខាងកូន កំលោះមានលក្ខណៈសេដ្ឋកិច្ចល្អ ពួកគេនឹងជូនសាច់ក្របី សាច់ជ្រូកជាច្រើន ដើម្បីគ្រួសារខាងកូនក្រមុំយកទៅចែកជូនអ្នកភូមិ ដើម្បីឲ្យគ្រួសារខាងកូនក្រមុំ មានមោទនភាពដោយសារតែមានគ្រួសារដន្លងដ៏សម្បូរធូធារ ហើយប្រាស្រ័យ យ៉ាងល្អប្រពៃអញ្ចឹង”។

គ្រួសារកូនកំលោះនឹងធ្វើពិធីអរគុណឪពុកម្ដាយក្មេកដោយសត្វក្របីមួយក្បាល។ (រូបថត៖ baoyenbai.com.vn)
គ្រួសារកូនកំលោះនឹងធ្វើពិធីអរគុណឪពុកម្ដាយក្មេកដោយសត្វក្របីមួយក្បាល។ (រូបថត៖ baoyenbai.com.vn)

តាមទំនៀមទំលាប់របស់ជនជតិ Co Tu ប្ដីប្រពន្ធរៀបការបានមួយរយៈ ហើយមានកូនច្បង គឺគ្រួសារខាងកូនកំលោះនឹងត្រូវធ្វើពិធីអរគុណគ្រួសារខាង កូនក្រមុំ។ ព្រឹទ្ធាចារ្យភូមិ Bh’riu Po បានពន្យល់យ៉ាងដូច្នេះថា៖

“តាមទំនៀមទំលាប់របស់ជនជាតិ Co Tu នៅពេលកូនប្រុសរៀបការរហូត ដល់ពេលសម្រាលកូនហើយ គឺត្រូវរកសត្វក្របីមួយក្បាលយកទៅគ្រួសារខាងប្រពន្ធ ដើម្បីជប់លៀងឪពុកម្ដាយក្មេក ដែលបានហៅថា ថ្លែងអំណរគុណដល់ឪពុក ម្ដាយក្មេក។ ពិធីនោះមិនត្រឹមតែមានសត្វក្របីប៉ុណ្ណោះទេ ថែមទាំងត្រូវមានអមដោយ បណ្ណាការជាច្រើនផ្សេងទៀតដូចជា ស្រា បាយ គងឃ្មោះ ហើយជូនដល់គ្រួសារ ខាងកូនក្រមុំទៀតផង”។

ជាធម្មតា ពិធីអំណរគុណប្រព្រឹត្តទៅចន្លោះពី២ដល់៣ថ្ងៃ។ នៅថ្ងៃដំបូង ភូមិទាំងមូលខាងកូនកំលោះនឹងនាំយកគ្រឿងបណ្ណាការទៅកាន់ផ្ទះកូនក្រមុំ។ មកដល់ខ្លោងទ្វារផ្ទះ គ្រួសារខាងកូនក្រមុំបានរងចាំនៅទីនេះហើយ ទទួលស្វាគមន៍ ភូមិខាងកូនកំលោះដោយការច្រៀងចម្រៀងពិរោះៗ និងផឹកស្រាប្រកបដោយក្ដី សប្បាយរីករាយ ដោយបានបង្ហាញពីការយកចិត្តទុកដាក់ ការស្រឡាញ់រាប់អាន របស់គ្រួសារខាងកូនក្រមុំចំពោះគ្រួសារខាងកូនកំលោះ។ ព្រឹទ្ធាចារ្យភូមិ Bh’riu Po ឲ្យដឹងថែមទៀតថា៖

“ពួកគេទទួលស្វាគមន៍គ្រួសារខាងកូនកំលោះតាំងពីក្លោងទ្វារ។ តាមនោះ បង្ហាញថា គ្រួសារខាងកូនក្រមុំគោរពគ្រួសារខាងកូនកំលោះណាស់។ បន្ទាប់មក ធ្វើជប់លៀងយ៉ាងអធឹកអធម៌ ប្រកបដោយក្ដីសប្បាយរីករាយ។ គ្រួសារខាងកូន កំលោះសប្បាយ ហើយមានមោទនភាពណាស់។ នៅពេលនោះ បុរសនារីក្មេងៗ អាចជួបប្រាស្រ័យ ស្វែងយល់គ្នា មានគូស្រករជាច្រើនបន្ទាប់មកបានក្លាយទៅ ជាប្ដីប្រពន្ធ”។

ថ្ងៃទី២ជាថ្ងៃបុណ្យដ៏ផុសផុលបំផុត។ បុរសនារីរួមគ្នារាំរបាំបូជាទេវតា ចំណែកឯជនចាស់ជរាច្រៀងចម្រៀង ly ពេញមួយយប់។ ពួកគេវាយគង់ឃ្មោះ សាទរថ្ងៃបុណ្យដ៏ធំនៃភូមិទាំងពីរ វង្សត្រកូលទាំងពីរ។

ថ្ងៃទី៣ មុនពេលវិលត្រឡប់មកវិញ គ្រួសារខាងកូនកំលោះនឹងយកគ្រឿង បណ្ណាការរួមមានស្រា អង្ករ សាច់ គង់ឃ្មោះ ដាក់នៅពីមុខគ្រួសារខាងកូនក្រមុំ ហើយថ្លែងសម្ដីជូនអំណោយ។ បន្ទាប់នោះ គ្រួសារទាំងសង្ខាងថ្លែងអំណរគុណ ប្រគល់ជូនអំណោយគ្នា។ គ្រួសារខាងកូនក្រមុំសម្ដែងការរំភើបចិត្ត ពីព្រោះ គ្រួសារខាងកូនកំលោះស្រឡាញ់គេយ៉ាងពិតប្រាកដទើបធ្វើពិធីការនិងជូន អំណោយយ៉ាងច្រើនអញ្ចឹង។

ពិធីអរគុណឪពុកម្ដាយក្មេករបស់ជនជាតិ Co Tu នៅខេត្ត Quang Nam ជាសកម្មភាព តាំងពីយូរលង់ណាស់មកហើយ ដែលនៅតែត្រូវបានថែរក្សារហូត មកដល់បច្ចុប្បន្ននេះ តាមនោះបង្ហាញនូវផ្នត់រស់នៅមនុស្សសាស្ត្រនិងទំនៀម ទំលាប់ស្រស់ស្អាត សំដៅលើកតម្កើងកតញ្ញូធម៌របស់ប្រជាជននៅទីនេះ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម