Trending now

ទីក្រុងហាណូយលើកកម្ពស់សក្តានុពលតម្លៃវប្បធម៍នៃ Van Mieu - Quoc Tu Giam

10:45 | 11/10/2021

ដោយបានបង្កើតឡើងចាប់តាំងពីសតវត្សរ៍ទី ១១ មណ្ឌលកេរ្កិ៍ដំណែល Van Mieu - Quoc Tu Giam នៅរដ្ឋធានីហាណូយ នៅតែជាកន្លែង ដើម្បីលើកតម្កើង ស្មារតីសង្វាតសិក្សារៀនសូត្រ។

ស្រុក Van Lam អភិវឌ្ឍន៍សេដ្ឋកិច្ចពីរបរប្រពៃណី ស្រុក Van Lam អភិវឌ្ឍន៍សេដ្ឋកិច្ចពីរបរប្រពៃណី
បើកដំណើរការគម្រោង “លំហវប្បធម៌ Quoc Tu Giam” បើកដំណើរការគម្រោង “លំហវប្បធម៌ Quoc Tu Giam”
Van Mieu –Quoc Tu Giam។
Van Mieu –Quoc Tu Giam។

ដើម្បីដាលសក្កានុពលនៃគុណតម្លៃលំហវប្បធម៌ដ៏ពិសេសនេះនិយាយដោយឡែក និងបេតិកភ័ណ្ឌវប្បធម៌និយាយរួមនោះ ក្រុមអ្នកគ្រប់គ្រង និងអ្នកសិក្សាស្រាវជ្រាវបេតិកភ័ណ្ឌវប្បធម៌របស់ប្រទេសជាតិ កំពុងខិតខំប្រឹងប្រែងដើម្បីនាំ មណ្ឌលកេរ្កិ៍ដំណែល Van Mieu - Quoc Tu Giam ក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌រឲ្យសក្តិសមនឹងគុណតម្លៃប្រវត្តិសាស្ត្រស្នូល ដែលបុព្វបុរសបានបង្កើតឡើងផងដែរ។

មណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam នៅរដ្ឋធានីហាណូយ គឺជាកន្លែងកត់ត្រាព្រឹត្តិការណ៍សំខាន់នានានៃដំណើរការអភិវឌ្ឍន៍ខឿនវប្បធម៌របស់ប្រទេសជាតិ Dai Viet (មហាវៀត)។ ក្រោយរយៈពេលឡើងចុះនៃប្រវត្តិសាស្ត្រនោះ មានពេលខ្លះដែល មណ្ឌលកេរ្កិ៍ដំណែល នេះបានចាស់ទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ។ ដើម្បីរក្សាទេសភាព មណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam ឲ្យស្រស់ស្អាតនិងធំទូលាយដូចបច្ចុប្បន្ននេះ គឺជាដំណើរដ៏វែងឆ្ងាយនៃការថែរក្សាអភិរក្សនិងពង្រីកតម្លៃបេតិកភ័ណ្ឌ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក មណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam គឺជាអាស័យដ្ឋានមកដល់របស់ភ្ញៀវទេសចរយ៉ាងច្រើនកុះករទាំងនៅក្នុង និងក្រៅប្រទេស នៅពេលមកដល់រដ្ឋធានីហាណូយម្ដងៗ។ ដើម្បីទាក់ទាញ ភ្ញៀវទេសចរនោះ មជ្ឈមណ្ឌលវប្បធម៌និងវិទ្យាសាស្ត្រនៃ មណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam មានការផ្លាស់ប្ដូរថ្មីជាច្រើន ដើម្បីទាក់ទាញសាធារណៈជន ជាពិសេសគឺយុវជនវ័យក្មេង។

ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ មណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam នៅតែបើកទ្វារបម្រើតាមអនឡាញ ព្រមទាំងរៀបចំការសិក្សាស្រាវជ្រាវ និងត្រៀមរៀបចំបណ្ដាសកម្មភាព ផលិតផល ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរ នៅពេលបើកដំណើរការឡើងវិញ។ មណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam មិនធ្វើការផ្លាស់ប្ដូរថ្មីតាមទិសដៅធ្វើថ្មីនូវគុណតម្លៃប្រពៃណីឡើយឡើយ។ មណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam ជានិច្ចកាលខិតខំប្រឹងប្រែងថែរក្សាលក្ខណៈប្រពៃណី ពោលគឺដាល់សក្កានុពលនៃរាល់គុណតម្លៃប្រពៃណីនៃកេរ្តិ៍ដំណែលតាមមធ្យោបាយថ្មីថ្មោងជាង។ ដើម្បីនាំរាល់តម្លៃស្នូលនៃកេរ្កិ៍ដំណែលដល់សាធារណៈជន ហើយដើម្បីជួយសម្រួលភ្ញៀវទស្សនាបានស្គាល់អំពីគុណតម្លៃនៃលំហវប្បធម៌នៃ មណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam និយាយដោយឡែក និងលំហវប្បធម៌របស់ប្រជាជាតិទាំងមូលនិយាយរួម ក៏ដូចជាចិញ្ចឹមសេចក្ដីស្រឡាញ់ចំពោះកេរ្កិ៍ដំណែលនោះ គឺនៅមានការងារជាច្រើន ដែលត្រូវធ្វើ ដោយត្រូវពេលវេលាជាច្រើនថែមទៀត ការជួយឧបត្ថម្ភ និងរួមដំណើររបស់មនុស្សជាច្រើនផងដែរ។

មណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam (រូបថត៖ tienphong.vn)
មណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam (រូបថត៖ tienphong.vn)

លោក Truong Quoc Toan ទីប្រឹក្សាសកម្មភាពពង្រីកគុណតម្លៃទេសចរណ៍នៃ មណ្ឌលកេរ្កិ៍ដំណែល Van Mieu Quoc Tu Giam បានចាត់ទុកថា៖ “មណ្ឌលកេរ្កិ៍ដំណែលជាតិពិសេស Van Mieu - Quoc Tu Giam មានសក្កានុពលជាច្រើនអំពីវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រោះថា នេះគឺជាកន្លែងប្រមូលផ្ដុំរាល់គុណតម្លៃនៃការសិក្សារៀនសូត្រជាតិរបស់វៀតណាម ក្នុងសម័យរាជានិយម សក្តិភូមិ។ ទោះយ៉ាងណាក៏ដោយ នាបច្ចុប្បន្ន សក្តានុពលទាំងនេះត្រូវបានពង្រីកត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះ ក្នុងការទស្សនា និងទេសចរណ៍។ ក្នុងមណ្ឌលកេរ្កិ៍ដំណែលនេះមានកត្តាបង្កើតចំនួនពីរគឺ Van Mieu (ប្រារព្ធឡើងនៅសាទអស្សរសាស្ត្រ) និង Quoc Tu Giam ប៉ុន្តែភ្ញៀវទេសចរត្រឹមតែស្គាល់ Van Mieu យ៉ាងច្បាស់លាស់។ រីឯ Quoc Tu Giam ដែលជាសកលវិទ្យាល័យដើមដំបូងនៅវៀតណាមគឺមិនទាន់បានបង្ហាញយ៉ាងច្បាស់លាស់ឡើយ។ នាពេលអនាគត មណ្ឌលកេរ្កិ៍ដំណែល Van Mieu ចាំបាច់ត្រូវអភិវឌ្ឍន៍រាល់សកម្មភាពសម្បូរបែបថែមទៀត ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌មួយផងដែរ”។

នៅក្នុងកិច្ចសន្ទនាស្ដីពី “ការដាស់សក្កានុពលវប្បធម៌វៀតណាម” ដែលត្រូវបានមជ្ឈមណ្ឌលវប្បធម៌និងវិទ្យាសាស្ត្រនៃមណ្ឌលកេរ្កិ៍ដំណែល Van Mieu –Quoc Tu Giam រៀបចំឡើងកាលពីព្រឹកថ្ងៃទី ២៦ ខែកញ្ញានោះ គណៈចាត់តាំងបានឧទ្ទេសនាមអពីគម្រោង “លំហវប្បធម៌ Quoc Tu Giam”។ គម្រោងនេះសំដៅដាល់សក្កានុពលវប្បធម៌វៀតណាមនៅមណ្ឌលកេរ្កិ៍ដំណែល Van Mieu –Quoc Tu Giam និងរៀបចំឡើងវិញវប្បធម៌ប្រវត្តិសាស្ត្រដែលពោរពេញទៅដោយប្រពៃណីរបស់ប្រជាជាតិវៀតណាម ក៏ដូចជាផ្សព្វផ្សាយបណ្ដាសកម្មភាពវប្បធម៌ នៅលំហវប្បធម៌ Quoc Tu Giam ផងដែរ។ លោកស្រី Hoang Doan Trang សហប្រធានគម្រោងវប្បធម៌ Quoc Tu Giam បានឲ្យដឹងថា៖ “ដោយសារមជ្ឈមណ្ឌលវប្បធម៌និងវិទ្យាសាស្ត្រ Van Mieu –Quoc Tu Giam មានតម្រូវការធ្វើសកម្មភាពនានា ដើម្បីរីកសាយភាយគុណតម្លៃនិងប្រពៃណីដ៏ល្អប្រពៃនៃការសិក្សារៀនសូត្រក្នុងសង្គមទំនើប ក៏ដូចជាធ្វើយ៉ាងដូចម្ដេច ដើម្បីនាំមណ្ឌលកេរ្កិ៍ដំណែលនេះ ឲ្យក្លាយទៅជាលំហរបើកទូលាយនោះ យើងខ្ញុំចាត់ទុកថា នេះគឺជាសម្លេងរួម ដែលយើងខ្ញុំអាចអនុវត្តន៍បាន ដើម្បីផ្សព្វផ្សាយ ព័ត៌មានវប្បធម៌ និងប្រវត្តិសាស្ត្រអោយកាន់តែជិតស្និទ្ធជាង និងងាយស្រួលធ្វើបច្ចុប្បន្នភាពជាងចំពោះយុវវ័យ មិនត្រឹមតែនៅរដ្ឋធានីហាណូយប៉ុណ្ណោះទេ ថែមទាំងនៅខេត្តក្រុងជាច្រើនទៀតផង។ យើងបានបង្កើតគម្រោងលំហវប្បធម៌ Quoc Tu Giam ដោយមានសាររួមគឺ ដាស់សក្កានុពលវប្បធម៌វៀតណាម ដោយផ្ដោតសំខាន់លើការបំផុសសេចក្ដីស្រឡាញ់ចំពោះប្រការនានា ដែលបានរួមដំណើរជាមួយប្រជាជាតវៀតណាមក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងទៅផងដែរ”។

ដោយមានការរួមដំណើរ ពីសំណាក់អ្នកវិទ្យាសស្ត្រ និងយុវជន យ៉ាងច្រើនកុះករ ដែលជក់ចិត្តនឹងប្រវត្តិសាស្ត្រ និងវប្បធម៌ប្រទេសជាតិនោះ មណ្ឌលកេរ្កិ៍ដំណែល Van Mieu – Quoc Tu Giam កាន់តែមានភាពជិតស្និទ្ធិជាមួយសាធារណជន ហើយបានខិតខំប្រឹងប្រែងដើម្បីក្លាយជាមជ្ឈមណ្ឌលវប្បធម៌ ឲ្យសក្ដិសមរបស់រដ្ឋធានីហាណូយ ក៏ដូចជារបស់ប្រទេសវៀតណាមផងដែរ។

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤