Trending now

ស្រុក Van Lam អភិវឌ្ឍន៍សេដ្ឋកិច្ចពីរបរប្រពៃណី

11:27 | 05/10/2021 ហេង វុធ្ធី

ថ្វីត្បិតតែជាស្រុកឧស្សាហកម្មដ៏សំខាន់នៃខេត្ត Hung Yen ក៏ដោយ ប៉ុន្តែទឹកដីស្រុក Van Lam នៅតែរក្សាបានលក្ខណៈស្រស់ស្អាតពីបុរមបុរាណនៃស្រុកស្រែវៀតណាម ជាមួយរូបភាពដើមពោធិ៍ មាត់ទឹក និងទីធ្លាសាលាភូមិ រួមទាំងភូមិរបរប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាជន។ អញ្ជើញមកដល់ស្រុក Van Lam លោកអ្នកនាងនឹងបានឃើញថាមូលដ្ឋាននេះកំពុងប្រែប្រួលយ៉ាងខ្លាំងក្លា មុខមាត់ភូមិរបរប្រពៃណីមានការផ្លាស់ប្ដូរថ្មីជាច្រើន ដោយរួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់មូលដ្ឋានផងដែរ។

អាណិកជនវៀតណាមនៅបារាំងចូលរួមពិធីបុណ្យVu Lanនៅវត្ត Truc Lam Thien Vien ទីក្រុងប៉ារីស អាណិកជនវៀតណាមនៅបារាំងចូលរួមពិធីបុណ្យVu Lanនៅវត្ត Truc Lam Thien Vien ទីក្រុងប៉ារីស
គោលដៅទេសចរណ៍នៅខេត្ត Lam Dong ដែលទាក់ទាញភ្ញៀវទេសចរគ្រប់ពេលដែលលោកអ្នកធ្វើដំណើរកំសាន្ត គោលដៅទេសចរណ៍នៅខេត្ត Lam Dong ដែលទាក់ទាញភ្ញៀវទេសចរគ្រប់ពេលដែលលោកអ្នកធ្វើដំណើរកំសាន្ត
ស្រុក Van Lam អភិវឌ្ឍន៍សេដ្ឋកិច្ចពីរបរប្រពៃណី
ផលិតផលចាក់ពុម្ពស្ពាន់នៅស្រុក Van Lam

ភូមិរបរមួយ ក្នុងចំណោមភូមិរបរល្បីឈ្មោះនៅស្រុក Van Lam គឺភូមិចាក់ពុម្ពស្ពាន់ Long Thuong ឃុំ Dai Dong។ ភូមិរបរប្រពៃណីដេលមានអាយុកាលដ៏យូរលង់នេះ នាបច្ចុប្បន្នមានគ្រួសារជិត ២០០ គ្រួ ដែលប្រកប របរជាអ្នកចាក់ពុម្ពស្ពាន់ ដោយបង្កើតការងារធ្វើជូនពលករជិត ១ ០០០ នាក់។ ជាមធ្យមជារៀងរាល់ឆ្នាំ ភូមិរបរនេះបានផ្គត់ផ្គង់ដល់ទីផ្សារនូវផលិតផលគ្រប់ប្រភេទ ជាង ៣១ ០០០ ប្រភេទ ដោយទទួលបានប្រាក់ចំណូលជិត ១០០ ពាន់លានដុង/ឆ្នាំ។ លោក Duong Van Vien ម្ចាស់សិប្បកម្មចាក់ពុម្ពស្ពាន់ Bao Minh បានឲ្យដឹងថា៖ “យើងខ្ញុំបានជំរុញខ្លាំងលក្ខណៈច្នៃប្រឌិត និងជំនាញវិជ្ជាជីវៈ ព្រោះថាសិប្បកម្មរបស់យើងខ្ញុំបានផ្តោតសំខាន់ទៅលើគុណភាពដើម្បីអភិវឌ្ឍន៍។ ដូច្នេះហើយយើងខ្ញុំត្រូវធានាគុណភាពជាដាច់ខាត”។

ភូមិចាក់ពុម្ភស្ពាន់ Long Thuong ក៏ជាមូលដ្ឋានដែលទទួលបានការឧបត្ថម្ភគាំទ្រពីកម្មវិធីជំរុញវិស័យឧស្សាហកម្មរបស់ខេត្តផងដែរ។ អាស្រ័យហេតុនេះ សិប្បកម្មចាក់ពុម្ភស្ពាន់នៅភូមិបានធ្វើការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា តម្រង់ទិសដៅ បុណ្ដុះបណ្ដាលលើកកម្ពស់ជំនាញដល់ពលករ ដើម្បីបង្កើតផលិតផលប្រណិត កសាងពាណិជ្ជសញ្ញា លើកកម្ពស់កម្លាំងប្រកួតប្រជែងនៃផលិតផល។ លោក Nguyen Xuan Vu ប្រធានគណៈកម្មាធិការប្រជាជនស្រុក Van Lam បានឲ្យដឹងថា៖ “រហូតមកដល់ពេលនេះ អ្នកភូមិទាំងអស់គ្នាបានប្រកបរបរចាក់ពុម្ភស្ពាន់ ដោយបានផ្ដល់ប្រាក់ចំណូលជូនអ្នកភូមិ លើកកម្ពស់ជីរភាពរស់នៅខាងសំភារៈ និងស្មារតីជូនអ្នកភូមិ Loc Thuong និយាយរួម និងឃុំ Dai Dong និយាយដោយឡែក។ ឃុំ Dai Dong ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ជាជនបទថ្មីកាលពីឆ្នាំ ២០១៥”។

អញ្ជើញមកដល់ ស្រុក Van Lam ភ្ញៀវទេសចរក៏បានក្រេបយកក្លិនក្រអូបរបស់ផ្ការស្បៃរឿង Cuc chi និងរុក្ខជាតិឱសថដ៏មានតម្លៃនៅភូមិ Tan Quang (ឃុំ Tan Quang ) ទៀតផង។ តាំងពីរយូរណាស់មកហើយ ស្រុកនេះមាន ឈ្មោះល្បីជាមួយដំណាំរុក្ខជាតិឱសថ។ នាបច្ចុប្បន្នឃុំទាំងមូលមានផ្ទៃដីដាំដាំណាំរុក្ខជាតិឱសថជាង ៥៦ ហិកតា ដែលប្រមូលផ្តុំនៅភូមិ Nghia Trai និងភូមិ Tang Bao។ ជារៀងរាល់ឆ្នាំ ភូមិបានផ្គត់ផ្គង់ទៅកាន់ទីផ្សារនូវឱសថបុរាណ ចំនួនពី ៤ ០០០ ទៅ ៥ ០០០ តោន និងថ្នាំចិនសែចំនួនពី ២ ០០០ ទៅ ៣ ០០០ តោន។ លោក Nguyen The Vien ប្រធានសមាគមពេទ្យបុរាណស្រុក Van Lam បានឲ្យដឹងថា៖ “អញ្ជើញមកដល់ភូមិ Nghia Trai នោះ យើងនឹងយល់ដឹងអំពីភូមិរបរប្រពៃណីយ៉ាងច្បាស់លាស់។ ពីផ្ទះរហូតដល់វាលស្រែ នៅគ្រប់ទីកន្លែងទាំងអស់យើងនឹងមើលឃើញ រុក្ខជាតិឱសថគ្រប់ប្រភេទ ហើយប្រភេទរុក្ខជាតិនីមួយៗសុទ្ធតែមានតម្លៃផលិតផល។ ចំណែកផលិតផលធ្វើពីផ្កាស្បៃរឿងគឺជាពាណិជ្ជសញ្ញាលេចធ្លោរបស់ភូមិ។ តាមរយៈការដាំដុះ និងកែច្នៃអស់រយៈពេលជាច្រើនឆ្នាំមក វិទ្យាស្ថានគុណភាពវៀតណាមបានទទួលស្គាល់ផលិតផលផ្កាស្បៃរឿងគឺជាពាណិជ្ជសញ្ញាខ្ពស់ ហើយទទួលបានមេដាយមាសទៀតផង”។

ស្រុក Van Lam អភិវឌ្ឍន៍សេដ្ឋកិច្ចពីរបរប្រពៃណី
ប្រជាកសិករប្រមូលផលដាំណាំ

នាបច្ចុប្បន្ន ស្រុក Van Lam មានផ្ទៃដីដាំដំណាំ រុក្ខជាតិឱសថចំនួនពី ១២០ ទៅ ១៣០ ហិកតា។ នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ស្រុកបានវិនិយោគ ជួយឧបត្ថម្ភតំបន់ដាំដំណាំរុក្ខជាតិឱសថនៅតាមឃុំជាច្រើនក្នុងមូលដ្ឋាន។ នាពេលខាងមុខ ស្រុកបន្តពង្រីកតំបន់ដាំដំណាំរុក្ខជាតិឱសថ ព្រមទាំងកសាងគំរូតផលិកម្ម ដែលផ្សារភ្ជាប់ជាមួយការបញ្ចេញលក់ផលិតផល។ នៅភូមិសាស្ត្រស្រុក មានក្រុមហ៊ុន ចំកាត់ Traphaco Hung Yen និងសហរករណ៍ផលិតកម្ម សេវាកម្មទូទៅ Hoa Thien Phu មានជំនាញក្នុងការប្រមូលទិញរុក្ខជាតិឱសថពីប្រជាជន ដូច្នេះជួយសម្រួលធាតុចេញប្រកបដោយស្ថិរភាព។ លោកស្រី Do Thi Muoi នាយិការងក្រុមហ៊ុន Chau Giang Hung Yen បានឲ្យដឹងថា៖ “យើងខ្ញុំមានបំណងចង់ពង្រីកផ្ទៃដីដាំដុះ និងប្រភពប្រេង ដើម្បីនាំចេញទៅកាន់ជប៉ុនប្រកបដោយស្ថិរភាព។ នៅឆ្នាំ ២០២០-២០២១ យើងបានចុះកិច្ចសន្យាជាមួយកសិករក្នុងតម្លៃ ៨០ ម៉ឺនដុង/គីឡូក្រាម។ នៅពេលប្រមូលផល យើងខ្ញុំបានប្រមូលទិញផលិតផលនេះផ្ទាល់ផងដែរ”។

ការអភិវឌ្ឍសេដ្ឋកិច្ចពីភូមិរបរប្រពៃណីជាមួយផលិតផលដែលមានគុណភាពខ្ពស់កំពុងជាទិសដៅថ្មិរបស់ស្រុក Van Lam ខេត្ត Hung Yen។ ភូមិរបរ នៅស្រុក Van Lam រួមជាមួយភូមិរបរនានានៅទូទាំងខេត្ត Hung Yen កំពុងផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យស្របតាមនិន្នាការធ្វើសមាហរណកម្ម ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ខេត្តផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រធាន​ VUFO អំពាវនាវការពង្រឹងសាមគ្គីភាពអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid -19 ប្រហែល ៩០ លានដូស
រដ្ឋធានី Ha Noi នៅថ្ងៃដំបូងនៃ“ ស្ថានភាពធម្មតាតាមបែបគន្លងថ្មី”៖ ហាងនិងភោជនីយដ្ឋានអ៊ូអរ ឡានក្រុងមិនសូវមានភ្ញៀវ
ការនាំចេញបន្លែនិងផ្លែឈើរបស់វៀតណាមទៅកាន់កូរ៉េខាងត្បូងបានកើនឡើងយ៉ាងខ្លាំង
តាក់ស៊ីហៅតាមកម្មវិធីអនឡាញនៅហាណូយចាប់ផ្តើមដំណើរការឡើងវិញ