Trending now

អាណិកជនវៀតណាមនៅបារាំងចូលរួមពិធីបុណ្យVu Lanនៅវត្ត Truc Lam Thien Vien ទីក្រុងប៉ារីស

06:45 | 08/09/2021 ហេង វុធ្ធី

យុគសម័យ - ដោយសារជំងឺរាតត្បាតកូវីដ -១៩ ពិធីបុណ្យVu Lanឆ្នាំ ២០២១ នៅវត្ត Thien Vien Truc Lam ទីក្រុងប៉ារីស (ប្រទេសបារាំង) រហូតដល់ថ្ងៃទី ៥ ខែកញ្ញាទើបត្រូវបានប្រារព្ធឡើងដោយមានកម្មវិធីខ្លីជាងនិងចំនួនអ្នកចូលរួមមានកំណត់។

Thua Thien Hue ខិតខំធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចឈានមុខគេ Thua Thien Hue ខិតខំធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចឈានមុខគេ
ខួបគម្រប់១៥ឆ្នាំទិវាភូមិបុរាណ Duong Lam ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិ ខួបគម្រប់១៥ឆ្នាំទិវាភូមិបុរាណ Duong Lam ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិ
អាណិកជនវៀតណាមនៅបារាំងចូលរួមពិធីបុណ្យVu Lanនៅវត្ត Truc Lam Thien Vien ទីក្រុងប៉ារីស
អាណិកជនបារាំងចូលរួមពិធីសែនជីដូនជីតានៅវត្ត Truc Lam Thien Vien ក្នុងទីក្រុងប៉ារីស

ពិធីបុណ្យVu Lanឆ្នាំ ២០២១ នឹងត្រូវប្រារព្ធឡើងក្នុងបរិយាកាសដ៏ឧឡារិកនិងពិសិដ្ឋក្រោមអធិបតីភាពរបស់ព្រះសង្ឃ Thich Tam Huy ព្រះចៅអធិការវត្ត Truc Lam Thien Vien។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang និងភរិយា; ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការយូណេស្កូ លោកស្រី Le Thi Hong Van ព្រមទាំងបងប្អូបប្រជាអាណិកជនដើមកំណើតវៀតណាម មិត្តភក្តិបារាំងនៅបរទេសជាច្រើននៅប៉ារីសនិងតំបន់ជុំវិញបានចូលរួមពិធីនេះ។

នៅក្នុងពិធីនេះពុទ្ធសាសនិកជនវៀតណាមនិងមិត្តភក្តិជនជាតិបារាំងបានស្តាប់ព្រះសង្ឃ Thich Tam Huy អញ្ជើញធ្វើអធិប្បាយអំពីអត្ថន័យនៃពិធីបុណ្យVuLanជាមួយរឿងព្រេងនិទានរបស់ព្រះពោធិសត្វ Muc Kieu Lien មានគុណបំណាច់ក្នុងការជួយសង្គ្រោះមាតារបស់ព្រះអង្គ។

បន្ទាប់មកព្រះសង្ឃនិងដូនជីពុទ្ធបរិស័ទទាំងអស់ បានសូត្រធម៌បួងសួងសុំសេចក្តីសុខ និងសុខភាពល្អជូនដល់ឱពុកម្តាយ ក្រុមគ្រួសារនិងប្រទេសជាតិផងដែរ៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព