Trending now

ខួបគម្រប់១៥ឆ្នាំទិវាភូមិបុរាណ Duong Lam ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិ

21:59 | 28/03/2021

កន្លែងនេះរក្សាទុកនូវលក្ខណៈវិសេសវិសាលភាគច្រើននៃភូមិវៀតណាមមួយ…

ភូមិបុរាណ Duong Lam គឺជាភូមិបុរាណដំបូងគេនៅវៀតណាមដែលត្រូវបានរដ្ឋប្រគល់ជូនប័ណ្ណកេរ្តិ៍ដំណែលស្ថាបត្យកម្មសិល្បៈជាតិ។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា បានប្រារព្ធធ្វើឡើងពិធីរំលឹកខួបលើកទី ១៥ ទិវាភូមិបុរាណ Duong Lam ត្រូវបានគេទទួលស្គាល់ថាជាកេរ្តិ៍ដំណែលជាតិ (២០០៥-២០២០) និងបើកសម្ពោធបណ្ដាសកម្មភាពលើកតម្កើងនិងផ្សព្វ ផ្សាយបេតិកភណ្ឌ។ ភូមិបុរាណ Duong Lam ឃុំ Duong Lam ទីរួមខេត្ត Son Tay ទីក្រុងហាណូយគឺជាភូមិបុរាណដំបូងគេនៅវៀតណាមដែលត្រូវបានរដ្ឋប្រគល់ជូនប័ណ្ណកេរ្តិ៍ដំណែលស្ថាបត្យកម្មសិល្បៈជាតិ។ កន្លែងនេះរក្សាបាននូវលក្ខណៈវិសេសវិសាលភាគច្រើនរបស់ភូមិវៀតណាមដែលមានខ្លោងទ្វារភូមិ ដើមពោធិ សលាភូមិ វត្តអារាម និងអណ្ដូងទឹក ជាដើម។ ក្នុងឱកាសនេះគណៈគ្រប់គ្រងភូមិបុរាណ Duong Lam បានរៀបចំសកម្មភាពជាច្រើនដូចជាការបង្ហាញផ្ទាំងគំនូរមួយចំនួនលើប្រធានបទនៃជីវិតប្រចាំថ្ងៃ ផលិតកម្ម ទំនៀមទម្លាប់ របស់អ្នកភូមិបុរាណ។ ក្រៅពីនេះក៏មានសកម្មភាពផ្សេងៗទៀតដូចជា ការប្រឡងម្ហូបអាហារ និងការរៀបចំល្បែងកំសាន្តប្រជាប្រិយ ផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ធានាសិទ្ធិរបស់ពលរដ្ឋវៀតណាមនៅបរទេស - តួនាទីរបស់កងកម្លាំងនគរបាលប្រជាជន
កិច្ចសន្ទនាប្រកបដោយយុទ្ធសាស្ត្រស្វែងរកដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គំរូកំណើនថ្មីរបស់វៀតណាម
សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW៖ ជំរុញកិច្ចការបរទេសប្រជាជនឱ្យឈានចូលជម្រៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង
វៀតណាមលើកទឹកចិត្តសហគ្រាសអាមេរិកពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់
យុទ្ធនាការ ៥០០ ថ្ងៃយប់៖ បន្ទាន់អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានយុទ្ធជនពលី