ពិធីបុណ្យវត្ត Huong និទាឃរដូវឆ្នាំថោះ បញ្ចស័ក ឆ្នាំ ២០២៣ ត្រូវបានបើកនៅ ថ្ងៃទី ២៧ ខែមករា ពោលគឺថ្ងៃទី ៦ ខែមិកសិរ ដោយប្រធានបទ "សុវត្ថិភាព អរិយធម៌ រួសរាយរាក់ទាក់"។
![]() |
![]() |
ពិធីបុណ្យវត្ត Huong ដែលប្រព្រឹត្តទៅនៅឃុំ Huong Son ស្រុក My Duc ទីក្រុង ហាណូយ គឺជាពិធីបុណ្យដ៏វែងអន្លាយបំផុតលើទូទាំងប្រទេស ដែលប្រព្រឹត្តទៅក្នុង រយៈពេល ៣ ខែ។ ពិធីបុណ្យវត្ត Huong និទាឃរដូវឆ្នាំថោះ បញ្ចស័ក ឆ្នាំ ២០២៣ ត្រូវបានបើកនៅ ថ្ងៃទី ២៧ ខែមករា ពោលគឺថ្ងៃទី ៦ ខែមិកសិរ ដោយប្រធានបទ "សុវត្ថិភាព អរិយធម៌ រួសរាយរាក់ទាក់"។ គណៈគ្រប់គ្រងនៃពិធីបុណ្យ យកចិត្តទុកដាក់ពិសេសដល់ការងារផ្សព្វ ផ្សាយរូបភាពនៃតំបន់កេរ្តិ៍ដំណែលរមណីយដ្ឋានវត្ត Huong ប្រកបដោយភាពរួសរាយ រាក់ទាក់និងបដិសណ្ឋារកិច្ច។ លោក Nguyen Ba Hien ប្រធានគណៈគ្រប់គ្រងតំបន់ កេរ្តិ៍ដំណែលរមណីយដ្ឋាន Huong Son បានចាត់ទុកថា៖
![]() |
ក្រោយរយៈពេល៣ឆ្នាំដែលស្ទើរតែត្រូវអាក់ខាន ដោយសារជំងឺកូវីដ-១៩ ពិធីបុណ្យវត្ត Huong ឆ្នាំ ២០២៣ នឹងបើកនៅថ្ងៃទី ៦ បុណ្យតេត។ |
“ចំណុចលេចធ្លោនៃពិធីបុណ្យវត្ត Huong ឆ្នាំ ២០២៣ គឺគណៈកម្មការរៀបចំ បាន ផ្លាស់ប្ដូរថ្មីទម្រង់លក់សំបុត្រទស្សនា និងសេវាជិះទូក ពីទម្រង់ប្រពៃណីទៅជាទម្រង់ សំបុត្រអេឡិចត្រូនិក បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរមកទស្សនា និងចូលរួមអំណរពិធីបុណ្យ។ ទី២ គឺដាក់ឲ្យដំណើរការជាសាកល្បងនូវគំរូរថយន្តអគ្គិសនីនៅតាមចំណតរថយន្ត ដើម្បីបម្រើភ្ញៀវទេសចរប្រកបដោយភាពងាយស្រួល និងស៊ីវីល័យ”៕
មតិពីមិត្តអ្នកអាន