នារសៀលថ្ងៃទី ២១ ខែមករា (ចំនឹងថ្ងៃទី ៣០ នៃបុណ្យតេតឆ្នាំថោះ បញ្ចស័ក) សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងនគរបាលក្រុងហូជីមិញ។
![]() |
សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងនគរបាលក្រុងហូជីមិញ (រូបថត៖ Quang Sang/VOV) |
នៅទីនេះ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ក្នុងនាមជាកងកម្លាំងនគរបាលធំជាងគេក្នុងប្រទេស កម្មាភិបាលនិងយុទ្ធជននគរបាលនៃទីក្រុងហូជី មិញ ត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពក្នុងតំបន់។ លោក Vo Van Thuong អញ្ជើញជូនពរដល់កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងនគរបាលក្រុងទាំងអស់ ជួបតែសេចក្តីសុខក្នុងឆ្នាំថ្មី បំពេញភារកិច្ចនយោបាយ បង្កើតស្នាដៃថ្មីៗជាច្រើន រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍរបស់ទីក្រុងហូជីមិញ នាំមកសន្តិភាព និងសុខដុមរមនាជូនប្រជាជនទីក្រុង ជាពិសេសការអភិវឌ្ឍ និងសន្តិភាពជូនប្រទេសជាតិ។
![]() |
លោកស្រី Truong Thi Mai អញ្ជើញជូនពរបុណ្យតេតនិងជូនអំណោយដល់កម្មករគំរូ និងជួបការលំបាកនៃក្រុមហ៊ុនភាគហ៊ុនរួមសេវាកម្មទីក្រុង Da Lat (រូបថត៖ Quang Sang/VOV) |
នាយប់ថ្ងៃទី ២១ មករា ជាយប់ថ្ងៃឆ្លងឆ្នាំថ្មី នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំថោះ បញ្ចស័ក ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣ នៅផ្សារ Da Lat (Lam Dong) លោកស្រី Truong Thi Mai លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់កម្មករនិយោជិតគំរូដែលមានស្ថានភាពលំបាកនៃក្រុមហ៊ុនភាគហ៊ុនរួមសេវាកម្មទីក្រុង Da Lat។
នៅទីនេះ លោកស្រី Truong Thi Mai បានលើកទឹកចិត្ត និងទទួលស្គាល់ការរួមវិភាគទានរបស់ថ្នាក់ដឹកនាំ និងកម្មករនៃទីក្រុង Da Lat ដែលរួមចំណែកធ្វើឱ្យមុខមាត់ទីក្រុង “ផ្ការាប់ពាន់” កាន់តែស្រស់ស្អាត។ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកស្រី Truong Thi Mai បានផ្ញើសារជូនពរដល់កម្មាភិបាល និងកម្មករទាំងអស់ ព្រមទាំងបានជូនអំណោយ ចំនួន ៥០ កញ្ចប់របស់សហព័ន្ធការងារវៀតណាម ជូនដល់កម្មករគរូ ដែលកំពុងជួបការលំបាកក្នុងស្ថានភាពរស់នៅនៃក្រុមហ៊ុនភាគហ៊ុនរួមសេវាទីក្រុង Da Lat ផងដែរ៕
vov
មតិពីមិត្តអ្នកអាន