ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម នាថ្ងៃទី១០ ខែមករា គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្ត Bac Lieu ។
![]() |
![]() |
![]() |
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu ជូនអំណោយដល់ថ្នាក់ដឹកនាំខេត្តកម្ពុជា |
ក្នុងជំនួបនោះ លោក វង្ស ផាណាត បានជូនពរដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Bac Lieu ទទួលស្វាគមន៍ឆ្នាំថ្មីដោយរីករាយ និងមានការរីកចម្រើនថ្មី។ ទន្ទឹមនឹងនោះ លោកឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ណាស់ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជននៃខេត្តទាំងពីរ គឺខេត្ត Bac Lieu និងខេត្តព្រះសីហនុ ក៏ដូចជារវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។
ក្នុងឱកាសនេះ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក វង្ស ផាណាត បានជម្រាបជូនថ្នាក់ដឹកនាំខេត្ត Bac Lieu អំពីស្ថានភាពសេដ្ឋកិច្ចសង្គម និងសក្តានុពល និងឧត្តមភាពរបស់ខេត្តព្រះសីហនុ។ អាស្រ័យហេតុនេះ ខេត្តព្រះសីហនុមានសក្ដានុពលច្រើនក្នុងវិស័យដឹកជញ្ជូន កំពង់ផែទឹកជ្រៅ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តកាន់តែមានភាពពេញលេញ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងពាណិជ្ជកម្មរបស់ខេត្តទាំងក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
![]() |
ថ្នាក់ដឹកនាំខេត្តទាំងពីរថតរូបអនុស្សាវរីយ៍ |
លោក វង្ស ផាណាត បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងឆ្នាំ ២០២២ ប្រទេស និងប្រជាជនកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃ Covid-19។ ទោះជាយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងខេត្តព្រះសីហនុ បានវិលទៅរកការអភិវឌ្ឍឡើងវិញ...
ក្នុងជំនួបនេះ លោក Pham Van Thieu ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរខេត្ត Bac Lieu ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលបានខិតជិតមកដល់ហើយ៕
មតិពីមិត្តអ្នកអាន