យុគសម័យ - នាព្រឹកថ្ងៃទី១២ ខែមករា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងឡាវ ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ កិច្ចប្រជុំនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ Sáng 12/1, Thủ tướng Phạm Minh Chính và Thủ tướng Lào Sonexay Siphandone đồng chủ trì kỳ họp lần thứ 45 Ủy ban liên Chính phủ về hợp tác song phương Việt Nam-Lào được tổ chức tại Thủ đô Vientiane, nước CHDCND Lào. Kỳ họp đã thành công tốt đẹp và đạt được nhiều kết quả quan trọng.
![]() |
![]() |
![]() |
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសប្បាយរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២២។ ក្នុងបរិបទនៃការលំបាក និងបញ្ហាប្រឈមជាច្រើន ដោយសារការយល់យ៉ាងជ្រាលជ្រៅនូវទិសដៅរបស់ការិយាល័យនយោបាយទាំងពីរ និងការខិតខំប្រឹងប្រែងរួមជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់របស់ រដ្ឋ រដ្ឋាភិបាល ក្រសួង មន្ទីរ សាខា និងមូលដ្ឋាន ភាគីទាំងពីរបានអនុវត្តយ៉ាងយកចិត្តទុកដាក់ និងមានប្រសិទ្ធភាពលើកិច្ចព្រមព្រៀងកម្រិតខ្ពស់។
ចាប់ពីដើមឆ្នាំ ២០២២ មក រដ្ឋាភិបាលនៃប្រទេសទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើការដឹកនាំការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលបង្កើតដោយកម្មវិធីការងាររបស់រដ្ឋាភិបាល និងគោលនយោបាយ និងឯកសារប្រតិបត្តិជាច្រើន; ការអនុវត្តបានសំរេចគោលដៅដែលបានកំណត់។ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ កិច្ចការបរទេស ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ការអប់រំ និងការផ្លាស់ប្តូរប្រជាជនត្រូវបានពង្រឹង និងអភិវឌ្ឍន៍កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព៕

thoidai.com.vn
មតិពីមិត្តអ្នកអាន