យុគសម័យ - ការគយគន់កន្លែងទេសចរល្បីៗចំនួន ៩ នៅ ខេត្ត Binh Dinh៖ វាលថាមពលខ្យល់ កោះ Hon Kho ប្រាសាទ Duong Long... គយគន់ទិដ្ឋភាពពីខាងលើដែលធ្វើឲ្យភ្ញៀវទេសចរជាច្រើនកោតសរសើរចំពោះភាពស្រស់ស្អាត
![]() |
![]() |
![]() |
ឆ្នេរសមុទ្រ Hoang Hau - Ghenh Rang Tien Sa ធ្លាប់ជារមណីយដ្ឋានសម្រាកលំហែកាយរបស់ស្តេច Bao Dai និងម្ចាស់ក្សត្រី Nam Phuong។ ម្ចាស់ក្សត្រីរូបនេះត្រូវបានទាក់ទាញដោយភាពស្រស់ស្អាតនៃទេសភាព និងធម្មជាតិនៅទីនេះ ដូច្នេះហើយម្ចាស់ក្សត្រីរូបនេះបានជ្រើសរើសកន្លែងនេះដើម្បីឈប់សម្រាកលំហែកាយ។ នេះជាឆ្នេរថ្មមួយក្នុងចំណោមឆ្នេរថ្មជាប់គ្នាដែលបត់តាមខ្សែកោងនៃចង្កេះភ្នំ Xuan Van។ |
![]() |
ប្រាសាទ Duong Long (ប្រាសាទ Nga) ស្ថិតនៅក្នុងឃុំ Tay Binh ស្រុក Tay Son ខេត្ត Binh Dinh សាងសង់នៅចុងសតវត្សទី ១២ នេះគឺជាសម័យអភិវឌ្ឍន៍ដ៏ត្រចះត្រចង់បំផុតនៃវប្បធម៌ចាម្ប៉ា។ ប្រាសាទនេះមានស្ថាបត្យកម្មពិសេសតែមួយគត់ ក្បូនរចនាបានឆ្លាក់ដោយផ្ទាល់នៅលើផ្ទាំងថ្មដ៏ធំដែលដាក់នៅកំពូលប្រាសាទ។ ប្រាសាទនេះត្រូវបានចាត់ទុកថាជាប្រាសាទចាមដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសវៀតណាម។ ប្រាសាទ Duong Long ត្រូវបានចាត់ចំណាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេសនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៥។ |
![]() |
ប្រាសាទ Banh It ស្ថិតនៅឃុំ Phuoc Hiep ស្រុក Tuy Phuoc ខេត្ត Binh Dinh។ ស្ថាបត្យកម្មនៃប្រសាទនេះមានលក្ខណៈពិសេស និងប្រណិត បើសិនគយគន់ពីចម្ងាយ សម្លឹងមើលកំពូលប្រាសាទចំនួន ៤ ដូចនំ It ដូច្នេះប្រាសាទនេះក៏ត្រូវបានគេហៅថាប្រាសាទ Banh It ។ កំពូលប្រាសាទទាំង ៤ ត្រូវបានភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ កំពូលប្រាសាទធំមានកម្ពស់ ២២ ម៉ែត្រ និងហ៊ុំព័ទ្ធដោយប្រាសាទតូចៗ និងមានស្ថាបត្យកម្មដាច់ដោយឡែកពីគ្នា ដែលនាំមកនូវតម្លៃសិល្បៈខ្ពស់។ |
![]() |
ស្រះ Thi Nai ទាក់ទាញអ្នកទស្សនាដោយសម្រស់ដ៏ស្រស់បំព្រងរបស់វា ដែលមានប្រវែង ១០ គីឡូម៉ែត្រ ទំហំប្រហែល ៤ គីឡូម៉ែត្រ ដែលមានប្រភេទជលផលរាប់មិនអស់។ នៅទីនេះគឺជាប្រភពធនធានដ៏មានតម្លៃនិងជាកន្លែងបង្កប់ភាពចម្រុះនៃជីវសាស្រ្ត ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹកសមុត្រដ៏សម្បូរ។ ស្រះThi Nai គឺជាស្រះធំជាងគេនៅខេត្ត Binh Dinh។ |
![]() |
ឆ្នេរសមុទ្រ Nhon Hai – ក្នុងរដូវប្រមូលសារ៉ាយសមុទ្រ ចាប់ពីខែឧសភាដល់ខែកក្កដា ភ្ញៀវទេសចរអាចទៅទស្សនាកោះ Hon Kho នៅក្នុងភូមិនេសាទ Nhon Hai (ទីក្រុង Quy Nhon) ។ កំរាលព្រំសារ៉ាយពណ៌មាសបង្កើតនូវទិដ្ឋភាពដ៏ស្រស់ស្អាតដូចជា "វាលស្រែទុំឡើងពណ៌លឿង" នៅក្រោមទឹកសមុទ្រពណ៌ខៀវថ្លា។ ម្យ៉ាងវិញទៀត សារ៉ាយសមុទ្រក៏ជាប្រភពចំណូលតាមរដូវសម្រាប់អ្នកនេសាទនៅទីនេះផងដែរ។ |
![]() |
Eo Gio - រមណីយដ្ឋានធម្មជាតិនៃភ្នំ ថ្ម និងសមុទ្រ Ky Co - ឆ្នេរដ៏ស្រស់ស្អាតបំផុតនៅ Binh Dinh ។ កន្លែងទាំងពីរនេះបានក្លាយជា "កន្លែងទេសចរដ៏ល្អឥតខ្ចោះ" ដែលតែងតែធ្វើឱ្យមនុស្សជាច្រើនប្រាថ្នាចង់មកទស្សនា។ Ky Co - Eo Gio ត្រូវបានគេចាត់ទុកថាជា "ស្នាដៃរបស់ធម្មជាតិ" ដ៏ស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើលនៅសមុទ្រដ៏ធំដែលធម្មជាតិបានផ្តល់ឱ្យទឹកដី Binh Dinh ។ |
![]() |
ខ្សែផ្លូវទេសចរណ៍ដ៏ល្បីល្បាញពីកណ្តាលទីក្រុង Quy Nhon ទៅឆ្នេរ Trung Luong មិនត្រឹមតែមានឆ្នេរសមុទ្រវែងដ៏ស្រស់ស្អាតជាមួយនឹងព្រៃទាំងសងខាងនៃផ្លូវប៉ុណ្ណោះទេ ប៉ុន្តែក៏មានកន្លែង "ថតរូប" ប្រកបដោយ "ស្រស់ស្អាត" ដែលទើបតែ លេចចេញជាវាលថាមពលខ្យល់ Phuong Mai នៅឃុំ Cat Tien ទីក្រុង Quy Nhon ។ |
![]() |
ខ្សែផ្លូវទេសចរណ៍ដ៏ល្បីល្បាញពីកណ្តាលទីក្រុង Quy Nhon ទៅឆ្នេរ Trung Luong មិនត្រឹមតែមានឆ្នេរសមុទ្រវែងដ៏ស្រស់ស្អាតជាមួយនឹងព្រៃទាំងសងខាងនៃផ្លូវប៉ុណ្ណោះទេ ប៉ុន្តែក៏មានកន្លែង "ថតរូប" ប្រកបដោយ "ស្រស់ស្អាត" ដែលទើបតែ លេចចេញជាវាលថាមពលខ្យល់ Phuong Mai នៅឃុំ Cat Tien ទីក្រុង Quy Nhon ។ |
![]() |
កំពង់ផែ Quy Nhon គឺជាកំពង់ផែសមុទ្រនៅទីក្រុង Quy Nhon ខេត្ត Binh Dinh ។ នេះគឺជាច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់នៃភាគកណ្តាល និងតំបន់ Tay Nguyen ។ នៅទីនេះមានចំណត់ Ham Tu ។ ទូកតូចនិងទូកធំបន្ទាប់ពីប៉ុន្មានថ្ងៃនេសាទនៅសមុទ្រ ដើម្បីចាប់ត្រីបម្រើជីវភាពប្រជាជន បានមកចណត នៅ Ham Tu ដូចចម្រៀងស្នេហា។ |

vtc
មតិពីមិត្តអ្នកអាន